លោក​វេជ្ជបណ្ឌិត​ធា​គ្រុយ​ចូលរួម​បើក​កិច្ចប្រជុំ​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​៥​ប្រចាំឆ្នាំ​២០១៦

លោក​វេជ្ជបណ្ឌិត​ធា​គ្រុយ​ចូលរួម​បើក​កិច្ចប្រជុំ​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​៥​ប្រចាំឆ្នាំ​២០១៦



បន្ទាយមានជ័យ ៖ មួយ​ថ្ងៃ​ពេញ​នៅ​សាល​ប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ស្ថិត​ក្នុង​ភូមិ​ស្កាល​ស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ការ​អភិវឌ្ឍន៍​វិជ្ជា​ជីវសាស្ត្រ​លើក​ទី​៥​ប្រចាំ​ឆ្នាំ​២០១៦​។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួមពី លោក​សាស្ត្រាចារ្យ ធា​គ្រុយ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ក្រឹម​ប្រឹក្សា​គណៈ​គ្រូពេទ្យ​កម្ពុជា លោក​វេជ្ជ បណ្ឌិត កែវ​សុ​ភ័​ត្រា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ វេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​ជាច្រើន​នាក់​ទៀត​ បាន​ចូលរួម​ប្រជុំ​ផង​ដែរ។
ក្នុង​កិច្ចប្រជុំ​នោះ​លោក​កែវ​ សុ​ភ័​ត្រា​ បាន​មានប្រសាសន៍ថា​ កិច្ចប្រជុំ​មួយថ្ងៃ​នោះ ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ក្នុង​ស្ថាប័ន​សាធារណៈ​ ឬ ​ឯកជន​ដើម្បី​លើក​កម្ពស់​ចំណេះដឹង​ដល់​គ្រូពេទ្យ​គ្រប់រូប​ប្រកប​ទៅ​ដោយ​គុណ​វឌ្ឍន៍​ដែល​អាច​ផ្តល់​ការ​ព្យាបាល​ប្រកបដោយ​គុណភាព​និង​មាន​មនសិការ​ និង ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​អនុវត្តន៍​វេជ្ជសាស្ត្រ​ឲ្យ​បាន​សមស្រប​ទៅ​នឹង​ការអភិវឌ្ឍន៍​នៃ​សង្គមជាតិ​យើង​។

លោក​កែវ ​សុ​ភ័​ត្រា ​បាន​បញ្ជាក់​ទៀត​ថា ​ទិវា​អភិវឌ្ឍន៍​វេជ្ជសាស្ត្រ​នេះ ​ដើម្បី​ឲ្យ​អស់លោក​វេជ្ជបណ្ឌិត​គ្រូពេទ្យ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​និង​ពិភាក្សា​នូវ​ប្រធានបទ​ថ្មីៗ ​ឬ ​បច្ចេកវិជ្ជា​ថ្មីៗ​ក្រោម​ការ​បង្រៀន​របស់​លោក​សាស្ត្រាចារ្យ​ឯកទេស​ដែល​មាន​បទពិសោធន៍​ដើម្បី​ចែករំលែក​ដល់​សហភាតៈ​របស់​យើង​។

លោក​កែវ ​សុ​ភ័​ត្រា ​បាន​បញ្ជាក់​ទៀត​ថា ​សព្វថ្ងៃ​នេះ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពុង​យកចិត្តទុកដាក់​ចំពោះ​សេវា​ឯកជន​ផ្នែក​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ ជំនួយ​វេជ្ជសាស្ត្រ​ដែល​កំពុង​ដំណើរការ​សព្វ​ថ្ងៃ​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បើក​ពិនិត្យ​ព្យាបាល​ដោយ​គ្មាន​ច្បាប់​ឡើយ​ ហើយ​សេវា​ឯកជន​ទាមទារ​ឲ្យ​មាន ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាប់​លើ​បរិញ្ញាបត្រ និង​លក្ខណៈ​បុគ្គ​លិក​ដើម្បី​ធានា​ដល់​សុខុមាលភាព​អ្នក​ប្រើប្រាស់​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក​ធា ​គ្រុយ​ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់ វេជ្ជបណ្ឌិត គ្រូពេទ្យ​ដែល​មាន​សញ្ញាប័ត្រ​ទទួល​ខុស​ត្រូវជា​ផ្លូវការ​ត្រូវ​តែ​ទៅ​ចុះឈ្មោះ​ក្នុង​គណៈ​គ្រូពេទ្យ មុន​នឹង​សុំ​បើក​សេវា​ព្រមទាំង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​វិជ្ជាជីវៈ​ពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​ស៊ី​វិល​ និង ​យោធា​បើ​មិន​បាន​មក​ចុះឈ្មោះ​ក្នុង​គណៈ​គ្រូពេទ្យ​នោះ​ទេ​មន្ទីរ​សុខាភិបាល​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រកប​វិជ្ជាជីវៈ​នេះ​ដាច់ខាត​ ហើយ​ក្នុងនាម​ជា​អ្នក​ព្យាបាល​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន ទាំង​បច្ចេកទេស ក្រម​សីលធម៌​និង​ធ្វើការ​ព្យាបាល​ទៅតាម​សមត្ថភាព​ និង ​លទ្ធភាព​របស់​ខ្លួន​ប្រយ័ត្ន​មាន​បញ្ហា​ត្រូវ​អ្នក​ជំងឺ​ប្តឹង​បក​វិញ​៕

លោក​វេជ្ជបណ្ឌិត​ធា​គ្រុយ​ចូលរួម​បើក​កិច្ចប្រជុំ​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​៥​ប្រចាំឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត​ធា​គ្រុយ​ចូលរួម​បើក​កិច្ចប្រជុំ​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​៥​ប្រចាំឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត​ធា​គ្រុយ​ចូលរួម​បើក​កិច្ចប្រជុំ​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​៥​ប្រចាំឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត​ធា​គ្រុយ​ចូលរួម​បើក​កិច្ចប្រជុំ​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​៥​ប្រចាំឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត​ធា​គ្រុយ​ចូលរួម​បើក​កិច្ចប្រជុំ​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​៥​ប្រចាំឆ្នាំ​២០១៦