ដូ​ណា​ល់ ត្រាំ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​«​រំលោភ​»​ប្រទេស​យើង​ និពន្ធដោយ : ថ្មីៗ       June-30-2016, 10:39 pm         57

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ដូ​ណា​ល់ ត្រាំ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​«​រំលោភ​»​ប្រទេស​យើង​«​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (TPP) ជា​គ្រោះមហន្តរាយ​មួយ ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​រំលោភ​ប្រទេស​យើង​»​។ នេះ​ជាការ​លើកឡើង​របស់​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ក្នុងពេល​សុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ​នៅ​រដ្ឋ Ohio ។ លោក​ទទួលស្គាល់ថា វា​ជា​ពាក់​អសុរោះ​មិន​ពិ​រោះ​ពិសារ ប៉ុន្តែ​ពាក្យ​«​រំលោភ​»​នេះ​វា​ស័ក្តិសម​ជាមួយ​ស្ថានភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​បច្ចុប្បន្ន​។​

​ថ្វីបើ​លោក ដូ​ណា​ល់ ត្រាំ ជា​អ្នកជំនួញ​មែន​តែ​គោលនយោបាយ​របស់លោក​ហាក់​ឯកោរ​និយម ហើយ​មិន​ពេញចិត្ត​ដំណើរការ​សកល​ភា​រូបនីយកម្ម និង​មិនសូវ​ស្វាគមន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើយ​។ លោក  ដូ​ណា​ល់ ត្រាំ ជារឿយៗ​បាន​សន្យា​ជាមួយ​ប្រជាជន​អាមេរិក​ថា លោក​នឹង​លុបចោល ឬ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើងវិញ​ដែរ ពេល​លោក​ក្លាយជា​ប្រធានាធិបតី​។

​ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ​នៅ​ថ្ងៃ​អង្គារ​ទី ២៨​ខែមិថុនា​នៅ Ohio សេដ្ឋី​អចលនទ្រព្យ​និង​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​រូបនេះ​បាន​វាយប្រហារ​លើ​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក ដើម្បី​ទម្លាក់​ប្រជាប្រិយភាព​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជាថ្មី ។

​សូម​ពន្យល់​បន្តិច​ដែរ​។ កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក ត្រូវបាន​សម្រេច​បង្កើត​ឡើង​ដោយ​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក​ចំនួន ១២ ក្នុងនោះ​មាន​អាមេរិក​ដែរ​។ ប៉ុន្តែ​អាមេរិក​មិនទាន់​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​ទេ ហើយ​ការ​ឈានទៅ​ផ្តល់​សច្ចាប័ន​ទទួលយក​កិច្ចព្រមព្រៀង​នេះ​កំពុង​ប្រឈម​បញ្ហា​ចម្រូងចម្រាស​ច្រើន​នៅ​អាមេរិក​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា​៖ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្ត​ប៉ាស៊ីហ្វិក​គឺជា​គ្រោះមហន្តរាយ​មួយទៀត​ដែល​ត្រូវបាន​ផ្តើម​និង​ជំរុញ​ឲ្យ​មានការ​បង្កើតឡើង ដោយ​ក្រុម​អ្នកទទួលបាន​ប្រយោជន៍​ពិសេស​ដែល​ចង់​រំលោភ​ប្រទេស​យើង​។ វា​នឹង​បន្ត​រំលោភ​យើង​ទៀត​»​។

​លោក​ប្រើប្រាស់​ពាក្យ​អសុរោះ ដូចជា​ពាក្យ​«​រំលោភ​សេព​សុ​ន្ថ​វៈ​»​យ៉ាងតិច​បី​ដង​ក្នុងពេល​ថ្លែង​សន្ទរកថា​។ ចង់​ប្រៀបប្រដូច​អាមេរិក​ទៅនឹង​ជនរងគ្រោះ​ដោយសារ​ការរំលោភ​សេពសន្ថវៈ ដោយ​បង្ហាញ​ច្បាស់​ពី​គ្រោះថ្នាក់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​អាមេរិក​បាន​បង្កើតឡើង​កន្លងមក​។ បើ​មិន​ចាត់វិធានការ​ទេ កិច្ចព្រមព្រៀង​នេះ​នឹង​បន្ត​កេងប្រវ័ញ្ច​ប្រយោជន៍​ពី​អាមេរិក​ទៀត​។ ដូច​ឃើញស្រាប់​វា​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​បាត់បង់​ការងារ និង​ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច​ផ្សេង​ទៀតផង​។​

​ក្រៅពី​លាប​ពណ៌​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ លោក​ភ្ជាប់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ទៅជា​មួយ​កិច្ចព្រមព្រៀង​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែរ ព្រោះ​លោកស្រី​ជា​អ្នក​ដែល​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​កាល​លោកស្រី នៅ​ជា​រដ្ឋមន្ត្រីការបរទេស​។

​លោក ដូ​ណា​ល់ ត្រាំ បន្តថា ៖ កិច្ចព្រមព្រៀង​នេះ​[ ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​]  ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកមាន​ទ្រព្យធន ជា​អភិជន ដែល​ចង់​ទាញយក​ប្រយោជន៍​ពី​យើង​។ ដូច្នេះ ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​ស្តង់ដា​មាស កាល​ប៉ុន្មាន​ឆ្នាំ​មុននេះ​។​

​ក្នុង​ឆ្នាំ ២០១២ នៅពេល​ទស្សនកិច្ច​ប្រទេស​អូស្ត្រាលី លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​អធិប្បាយ​ថា​៖« កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​មានកំណត់​ស្តង់ដា​មាស​ដោយ​រួមបញ្ចូល​ទាំង​លើកស្ទួយ ទីផ្សារសេរី តម្លាភាព​ក្នុង​វិស័យ​ពាណិជ្ជកម្ម មាន​ភាពត្រឹមត្រូវ​និង​យុត្តិធម៌ និង​ស្ថិត​ស្ថានភាព​ដែល​អនុញ្ញាត​ឲ្យ​គូភាគី​អាច​ទទួលបាន​ប្រយោជន៍​និង​ជោគជ័យ​ស្មើរៗ​គ្នា​»​។​

​លោក ដូ​ណា​ល់ ត្រាំ ក៏​ធ្លាប់​សន្យាថា លោក​នឹង​ចរចា​ឡើងវិញ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA) ផងដែរ បើសិនជា​លោក​ជាប់ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ​៕