គ្រូ​កា​រ៉ា​តេ​ដ៏​ល្បី​របស់​កាណាដា​ដែល​ពេទ្យ​កម្ពុជា​ដកហូត​លិខិតឆ្លងដែន អាច​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ហើយ​ និពន្ធដោយ : ធីតា       June-30-2016, 10:59 pm         305

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គ្រូ​កា​រ៉ា​តេ​ដ៏​ល្បី​របស់​កាណាដា​ដែល​ពេទ្យ​កម្ពុជា​ដកហូត​លិខិតឆ្លងដែន អាច​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ហើយ​​គ្រូបង្វឹក​កា​រ៉ា​តេជ​ន​ជាតិ​កាណាដា ដែល​បាន​ជាប់គាំង​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល​ឲ្យ​មន្ទីរពេទ្យ​មួយ​នៅ​ភ្នំពេញ នឹង​អាច​វិលត្រឡប់​ទៅ​មាតុប្រទេស​របស់ខ្លួន​វិញ​ហើយ​។​

​លោក Marc Asselin អាយុ ៧៤ ឆ្នាំ​ទទួលបាន​លិខិតឆ្លងដែន​វិញ​ហើយ កាលពី​ថ្ងៃទី ២៤ មិថុនា​នេះ បន្ទាប់ពី​មន្ទីរពេទ្យ​មួយ​នៅ​ភ្នំពេញ​ដកហូតយក ព្រោះតែ​លោក​គ្មាន​ប្រាក់​ចំនួន ២ ម៉ឺន​ដុល្លារ​សម្រាប់​បង់ថ្លៃ​សម្រាក​ព្យាបាល​រយៈពេល ៣៤ ថ្ងៃ​។ គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ១៩ មីនា​កន្លងទៅនេះ លោក​បាន​ជួប​គ្រោះថ្នាក់​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល រួច​ក៏ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​។ ស្ថានទូត​កាណាដា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ខិតខំ​ធ្វើការ​យ៉ាងសកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តែ​ពុំ​អាច​ចរចា​អ្វី​បានទេ លុះត្រាតែ​បង់ថ្លៃ​ព្យាបាល​រួចរាល់​។​

គ្រូ​កា​រ៉ា​តេ​ដ៏​ល្បី​របស់​កាណាដា​ដែល​ពេទ្យ​កម្ពុជា​ដកហូត​លិខិតឆ្លងដែន អាច​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ហើយ​ និពន្ធដោយ : ធីតា       June-30-2016,  10:59 pm         305

​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​កីឡា​របស់​កាណាដា លោក Sebastien Proulx ក៏បាន​ចូលរួម​វិភាគទាន​ដល់​លោក Marc Asselin ដើម្បី​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់ខ្លួន​វិញ​ផងដែរ​។​

​លោក Marc Asselin  បានរស់នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០០៩ ។ រយៈពេល ៤០ ឆ្នាំ​មកនេះ លោក​បាន​បណ្តុះបណ្តាល​សិស្ស​ខ្សែក្រវ៉ាត់​ខ្មៅ​ជាង ៥០០ នាក់​។ មិនតែប៉ុណ្ណោះ លោក​បាន​ដឹកនាំ​សហព័ន្ធ​យូ​សេ​កានកា​រ៉ា​តេ​ដូ​របស់​ជប៉ុន ២៥ ឆ្នាំ​៕

គ្រូ​កា​រ៉ា​តេ​ដ៏​ល្បី​របស់​កាណាដា​ដែល​ពេទ្យ​កម្ពុជា​ដកហូត​លិខិតឆ្លងដែន អាច​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ហើយ​ និពន្ធដោយ : ធីតា       June-30-2016,  10:59 pm         305

​ប្រភព​៖ Le journal de Québec