តិចនិក​រួម​ភេទ​សម្រាប់​បុរស សាក​ហើយ​ធានា​បង្កើន​ក្ដី​សុខ​ទ្វេ​ដង

តើការរួមភេទរបស់អ្នកយ៉ាងម៉េចដែរ? ប្រសិនបើចង់បង្កើនសេចក្តីសុខទ្វេឡើងអំឡុងពេលប្រតិបត្តិការនោះ តោះសាកល្បងវិធីងាយៗខាងក្រោមនេះមើល៖

តិចនិក​រួម​ភេទ​សម្រាប់​បុរស សាក​ហើយ​ធានា​បង្កើន​ក្ដី​សុខ​ទ្វេ​ដង

១. និយាយប្រាប់នាង៖ កុំគិតថាជារឿងអាម៉ាស់។ និយាយពីរឿងលើគ្រែជាមួយដៃគូរបស់អ្នកប្រាប់ទៅនាងនូវអ្វីដែលអ្នកចង់បាន។

២. បរិភោគអាហារដែលមានផាសុកភាព៖ ពេលដែលអ្នកមានសុខភាពល្អ រឿងផ្លូវភេទក៏រលូនទៅតាមនោះដែរ។

៣. ហាត់ប្រាណជាមួយគ្នា៖ ការហាត់ប្រាណផ្តល់ផលល្អ ចុះហេតុអ្វីអ្នកមិនហាត់ប្រាណជាមួយដៃគូរបស់អ្នក? វាអាចជួយឲ្យអ័រមូនផ្លូវភេទកើនឡើងផងដែរ។ ថ្វីត្បិតការហាត់ប្រាណផ្តល់ផលល្អ តែមិនត្រូវហាត់ប្រាណខ្លាំងពេកនោះទេ ព្រោះវាធ្វើឲ្យអ្នកគ្មានកម្លាំងក្នុងខ្លួន កុំថាឡើយដល់ចំណង់រួមភេទនោះ។

៤. រៀបគម្រោងរួមភេទ៖ កុំគិតថាវាចម្លែក បុរសដែលរវល់ការងារច្រើនអាចគ្មានពេលផ្តល់ក្តីសុខដល់ដៃគូខ្លួន។ រៀបចំពេលវេលាណាមួយច្បាស់លាស់ដើម្បីឲ្យជីវិតគូស្នេហ៍អ្នកកាន់តែមានន័យ ឬរកកន្លែងថ្មីដើម្បីផ្លាស់ប្តូរបរិយាកាស។

៥. បបោសអង្អែល៖ បុរសភាគច្រើនចូលចិត្តវាយលុកភ្លាមៗ ប៉ុន្តែស្ត្រីគឺខុសគ្នា នាងចង់បានការបបោសអង្អែលមុនពេលចាប់ផ្ដើមប្រតិបត្តិការ។ ការថ្នាក់ថ្នម ឬបបោសអង្អែលនឹងធ្វើឲ្យជីវិតគូរឹតតែផ្អែមល្អែម និងមានក្តីសុខ។

៦. ឲ្យនាងចាប់ផ្ដើមមុន៖ ប្រុសៗច្រើនតែជាអ្នកចាប់ផ្តើមមុនសម្រាប់រឿងលើគ្រែ។ សាកធ្វើការផ្លាស់ប្តូរដោយឲ្យនាងចាប់ផ្តើមមុន ជាពិសេសតួនាទីនៅពីលើ។

៧. កុំមើលរំលងទឹករំអិល ឬស្រោមអនាម័យ៖ កុំគិតថាប្រើស្រោមអនាម័យ ឬទឹករំអិលកាត់បន្ថយការសប្បាយ។ វាអាចជាមិត្តយល់ចិត្តរបស់អ្នកក្នុងការផ្តល់សេចក្ដីសុខថ្មីប្លែក។

ជាក់ស្ដែង ស្រោមអនាម័យ Okamoto ផលិតឡើងតាមស្តង់ដាលេខ១ របស់ជប៉ុន ស្តើងស្វិតជាងគេ មិនធុំក្លិនជ័រ មានច្រើនក្លិន ច្រើនជម្រើសទៅតាមការនិយមចូលចិត្ត។ អ្នកអាចរកទិញស្រោមអនាម័យ Okamoto បាននៅតាមម៉ាត ឱសថស្ថាន និងផ្សារទំនើប។ រាល់ការទិញស្រោមអនាម័យ Okamoto ១ប្រអប់ប្រភេទណាមួយ នឹងទទួលបានការថែមជូនទឹករំអិល Okamoto ១កញ្ចប់ភ្លាមៗ៕

ប្រភព៖ sabay

  • តិចនិក​រួម​ភេទ​សម្រាប់​បុរស សាក​ហើយ​ធានា​បង្កើន​ក្ដី​សុខ​ទ្វេ​ដង已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:សុខភាព
Tags: