១០​ឆ្នាំ​ទៀត​ អាជ្ញាធរ​យួន​ហាមឃាត់​ការ​ជិះ​ម៉ូតូ​ក្នុង​ទីក្រុង​ហាណូយ​

​គេហទំព័រ​ Thanh​ Nien​ News​ របស់​វៀតណាម​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០២៥​ខាង​មុខ​ អាជ្ញាធរ​ក្រុង​ហាណូយ​ចង់បាន​វិ​ថី​នានា​គ្មាន​ការ​ជិះ​ទោចក្រយានយន្ត​(​ម៉ូតូ​)​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ចរាចរណ៍​ ខណៈ​អាជ្ញាធរ​នឹង​បង្កើន​ចំនួន​រថយន្តក្រុង​ទ្វេ​ដង​ និង​ការ​ស្ថាបនា​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ថ្មី​ក្នុង​ទីក្រុង​ ។​

​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៦​ លោក​ Mai​ Duc​ Chung​ អភិបាលក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​ បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០២០​ ទីក្រុង​ហាណូយ​នឹង​មាន​រថយន្ត​ចរាចរណ៍​ជិត​១​លាន​គ្រឿង​ និង​ម៉ូតូ​ចំនួន​៧​លាន​គ្រឿង​ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ និង​បរិយាកាស​ខ្យល់​អាក្រក់​ក្នុង​ទីក្រុង​ទាំងមូល​ ។​

​បច្ចុប្បន្ន​ មធ្យោបាយ​យានជំនិះ​ចំនួន​៥,៥​លាន​គ្រឿង​ ចរាចរណ៍​ក្នុង​ទីក្រុង​ហាណូយ​ ក្នុង​នោះ​ចំនួន​ប្រមាណ​៤,៩​លាន​គ្រឿង​ជា​ម៉ូតូ​ ពោល​គឺ​មាន​រថយន្ត​ចំនួន​៧០​គ្រឿង​ និង​ម៉ូតូ​ជិត​៧០០​គ្រឿង​ចរាចរណ៍​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​១​គីឡូម៉ែត្រ​ជា​ប្រចាំ​ ៕​

Related