លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​តុលាការ​ភ្នំពេញ​ ដែល​ទទួល​រង​ការ​រិះគន់​ច្រើន​ ទទួល​បានការ​តែងតាំង​ជា​ព្រះរាជអាជ្ញា​តុលាការ​ខេត្តបន្ទាយមានជ័យ​


​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ បច្ចុប្បន្ន​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ឋិត​ក្នុង​ក្រុម​គ្រួសារ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​លុយកាក់​ និង​សម្បូរ​រឿងរ៉ាវ​មជ្ឈដ្ឋាន​ជា​ច្រើន​រិះគន់​ជា​ហូរហែ​នោះ​ ទទួល​បានការ​តែងតាំង​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ជំនួស​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ បច្ចុប្បន្ន​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦៨៣​ ចុះ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​ឯកឧត្តម​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​រួច​មក​ ។​

​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​១​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​រងកម្ម​សិក្សា​ នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣៤​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ។​ ក្រោយមក​ទៀត​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ដែល​ជាប់​ឈ្មោះ​ល្បីល្បាញ​ខាង​មាន​ចរិត​ឆ្មើងឆ្មៃ​ និង​សម្បូរ​ទ្រព្យធន​ផង​នោះ​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១០/១២៤​ ចុះ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ រហូត​ទល់​បច្ចុប្បន្ន​ ពោល​គឺ​មាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ​ ។​

​លោក​ព្រះរាជអាជ្ញា​រង​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ពេល​កំពុង​បំពេញការងារ​ក្នុង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្លាប់​បង្ក​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​ រហូត​ដល់​តឹងសរសៃក​ដាក់​គ្នា​ជាមួយ​ឯកឧត្តម​ ស៊ុន​ ឆ័​យ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​អំឡុង​ខែតុលា​ ឆ្នាំ​២០១៣​ និង​ធ្លាប់​ទទួល​ការ​បរិហារ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកគ្រប់គ្រង​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​(PPIU)​ កាលពី​ខែកក្កដា​ ឆ្នាំ​២០១៤​ ពេល​ចុះ​បំពេញការងារ​ ដោយ​ប្រើ​ពាក្យ​សម្តី​គំរោះគំរើយ​ មិន​ស័ក្តិ​សមជា​អ្នក​អនុវត្តន៍​ច្បាប់​ ។​ មិនតែប៉ុណ្ណោះ​ លោក​ព្រះរាជអាជ្ញា​រង​រូប​នេះ​ក៏​ធ្លាប់​បាន​ទទួល​រង​ការ​ប្តឹងផ្តល់​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផង​ដែរ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​កន្លង​ទៅ​ ពី​បទ​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​មនុស្ស​ដោយ​រំលោភ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​ ។​

​នៅ​ទីបំផុត​ ទោះបី​មានរឿង​រ៉ាវ​រការ​រិះគន់​ច្រើន​ពី​មជ្ឈដ្ឋាន​នានា​ក៏​ដោយ​ ក៏​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ទទួល​បានការ​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​យ៉ាង​ហ៊ឺហា​ហើយៗ​ក៏​អាច​មានឱកាស​សម្ញែង​នូវ​អំណាច​លើស​មុន​ទៀត​ផង​ ៕​

លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​តុលាការ​ភ្នំពេញ​ ដែល​ទទួល​រង​ការ​រិះគន់​ច្រើន​ ទទួល​បានការ​តែងតាំង​ជា​ព្រះរាជអាជ្ញា​តុលាការ​ខេត្តបន្ទាយមានជ័យ​

លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​តុលាការ​ភ្នំពេញ​ ដែល​ទទួល​រង​ការ​រិះគន់​ច្រើន​ ទទួល​បានការ​តែងតាំង​ជា​ព្រះរាជអាជ្ញា​តុលាការ​ខេត្តបន្ទាយមានជ័យ​

លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​តុលាការ​ភ្នំពេញ​ ដែល​ទទួល​រង​ការ​រិះគន់​ច្រើន​ ទទួល​បានការ​តែងតាំង​ជា​ព្រះរាជអាជ្ញា​តុលាការ​ខេត្តបន្ទាយមានជ័យ​

Related