ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​កក់​កៅអី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្រោយ​ពី​យក​ឈ្នះ​ជម្រើស​ជាតិ​ប៉ូឡូញ​ដោយ​ការ​ទាត់​​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

 

ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

 

បើក​ការប្រកួត​បាន​តែ​២នាទី​ខ្សែ​ប្រយុទ្ធ​ Lewandowski ស៊ុត​បញ្ចូល​ទី​នាំមុខ​បាន​១គ្រាប់​ មុន​ពេល​កីឡាករ​Luz Sanches របស់​ព័រទុយហ្គាល់​តាម​ស្មើ​បាន​វិញ​នៅ​នាទី​៣៣។

 

ចប់​ការប្រកួត​ទាំង​៩០​នាទី​លទ្ធផល​មិន​មាន​ការ​ប្រែប្រួល​ទេ ហើយ​ឈាន​ដល់​វគ្គ​ថែម​ម៉ោង​១៥នាទី​ ២ដង​ក៏​លទ្ធផល​នៅតែ ១-១។ នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ដ៏​តាន​តឹង​ អ្នក​ទាត់​ទាំង​៥នាក់​របស់​ព័រទុយហ្គាល់​មាន​ Cristiano Ronaldo, Renato Sanches, Joao Moutinho, Nani និងRicardo Quaresma សុទ្ធ​តែ​ស៊ុត​បាន​សម្រេច​ខណៈ ៣នាក់​ដំបូង​របស់​ប៉ូឡូញ Robert Lewandowski, Arkadiusz Milik និងKamil Glik ក៏​ធ្វើ​បាន​សម្រេច​ដូចគ្នា តែ ​Jakub Blaszczykowski បែរ​ជា​ភ្លាត់​ស្នៀត​ស៊ុត​មិន​ចូល​ធ្វើឲ្យ​ប៉ូឡូញ​ចាញ់​ព័រទុយហ្គាល់ ៥-៣ ត្រូវ​ហាល​អាវ​ត្រឹម​វគ្គនេះ៕

 

ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

 

ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

 

ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

 

ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

 

ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC

  • ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កីឡា