Zlatan ប្រកាស​ជា​ផ្លូវការ​ចូលរួម​ជាមួយ​ Manchester United

Zlatan Ibrahimovic បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​យប់​មិញ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា Manchester United គឺជា​ក្លឹប​បន្ទាប់​ក្នុង​អាជីព​របស់​ខ្លួន។

 Zlatan ប្រកាស​ជា​ផ្លូវការ​ចូលរួម​ជាមួយ​ Manchester UnitedZlatan Ibrahimovic

 

កីឡាករ​វ័យ​ជ្រេ​៣៤ឆ្នាំ តែ​នៅ​មាន​ហាង​ឆេង​ នឹង​ចូល​រួម​ជាមួយ​ក្លឹប​ជើង​ឯក​អង់គ្លេស​២០​សម័យ​កាល ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្រោយ​កុងត្រា​គេ​នឹង Paris Saint-Germain ​អស់​សុពល​ភាព​។ Zlatan ស្នាក់​នៅ​ PSG នៃ​ក្របខ័ណ្ឌ Ligue 1 ៤ឆ្នាំ ឈ្នះ​ជើងឯក​កំពូល​ចំនួន​៤​រដូវកាល​ជាប់​គ្នា​ ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​៣៨ គ្រាប់​ក្នុង​ចំណោម៣១​ប្រកួត​រដូវកាល​មុន។

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​ដែល​ទើប​ប្រកាស​ចូលនិវត្តន៍​ពី​ជម្រើស​ជាតិ​នឹង​ទទួល​បាន​ថ្លៃ​ពលកម្ម ២៥០០០០ផោន ក្នុង១​សប្តាហ៍​នៅ Old Trafford ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី។ រាប់​ទាំង​ ក្របខ័ណ្ឌ Premier League ផង​ Zlatan ពេល​នេះ បាន​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​៦ ប្រទេស​ផ្សេង​គ្នា​ក្នុង​អាជីព​របស់​គេ​ហើយ​ក្លឹប​ដែល​គេ​លេង​ឲ្យ​ភាគច្រើន តែង​ឈ្នះ​ជើង​ឯក​លីគ​នៅ​បញ្ចប់​រដូវកាល​៕

 

Zlatan ប្រកាស​ជា​ផ្លូវការ​ចូលរួម​ជាមួយ​ Manchester United

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal