ធ្លាយ (វីដេអូ) ដេញថ្លៃគម្រោងធ្វើផ្លូវគ្រួសក្រហម នៅឃុំស្រឡប់ មានភាពអនាធិបតេយ្យ-ពុករលួយ និងគ្មានតម្លាភាព ក្រោមក្រសែភ្នែកលោក វ៉ា គីមហេង នាយកទីចាត់ការផែនការវិនិយោគ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ពិធីដេញថ្លៃសាងសង់ផ្លូវដី ក្រាលគ្រួសក្រហម កាលពីព្រឹក ថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០១៦ នៅក្នុងសាលាឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ។ត្រូវបាន វីដេអូឃ្លីប រយះពេល៤៣វិនាទីបង្ហោះ នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម បង្ហាញពីភាពមិនប្រក្រតីពោរពេញទៅដោយអំពើពុករលួយដ៏អនាធិបតេយ្យនិង គ្មានតម្លាភាព ក្នុងការដេញថ្លៃសាងសង់ផ្លូវដីក្រាលគ្រួសក្រហម ប្រវែង១៣២៧ ម៉ែត្រ ស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នៅក្នុងវីដេអូឃ្លីបនេះ ត្រូវបានគេមើលឃើញថា មានការឃុបឃិតគ្នាជា ប្រព័ន្ធ ព្រោះ នៅពេលដាក់ឲ្យដេញថ្លៃក្រុមអ្នកដេញថ្លៃជាក្រុម ដែលជាបក្ខពួកតែមួយ មានគ្នា៣ ប៉ុណ្ណោះ ដែលអនុញ្ញាតិ ឲ្យយកប៊ិត ដាក់ក្នុងប្រអប់ដេញថ្លៃ។ ចំពោះ អ្នកដែលចង់ចូលរួមដេញថ្លៃ ជាច្រើននាក់ទៀត មិនត្រូវគេអនុញ្ញាតិ ឲ្យយក ប៊ិត ដាក់ក្នុងប្រអប់ដេញថ្លៃឡើយ។ ហើយនៅក្នុងទីដេញថ្លៃ មានជើងកាង ជា មេបោះទឹកតែ បានចាប់រុញច្រានអ្នកផ្សេងទៀត ដែលមានបំណងដេញថ្លៃ គឺ រុញច្រាន ចេញទៅខាងក្រៅ ដើម្បីមិនអោយចូលរួមដាក់ប៊ីតដេញថ្លៃ ហើយការ រុញ ច្រាន នោះនៅមុខគណះកម្មការ ដេញថ្លៃ។ទិដ្ឋភាពបែបនេះ បង្ហាញឲ្យ ឃើញថាការដេញថ្លៃនេះគ្មានតម្លាភាពនិងជាការរៀបចំរួចជាស្រេច របស់គណៈ កម្មការដេញថ្លៃនោះ ។

សេចក្តីរាយការណ៍បានអោយដឹងថា ការដេញថ្លៃសាងសង់ផ្លូ វដីក្រាលគ្រួស ក្រហម នៅក្នុងសាលាឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ដែលគេសង្ស័យថាពុក រលួយ បំផ្លាញថវិការជាតិយ៉ាងធ្ងន់ធ្ងរនោះ មានមនុស្សមួយក្រុម អាចជាអ្នក មានអំណាចនៅក្រោយខ្នងបានទៅរារាំងបាំង និងរុញច្រានមិនឱ្យអ្នកផ្សេងក្រៅ ពីមនុស្ស៣នាក់ដែលជាបក្សពួកខ្លួន ទៅចូលរួម បានដាក់ដេញថ្លៃបានទេ។ ការដេញថ្លៃផ្លូវចំនួន២ខ្សែប្រវែង១,៣០០ម៉ែត្រនេះ តម្លៃប៉ាន់ស្មានដាក់ដេញថ្លៃ ចំនួន ៥០,០៤៣,៤៧៦រៀល ហើយក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន សៅ លីនដា ដាក់ដេញថ្លៃ ៤៩,០០៧ ,០០០រៀល ក្រុមហ៊ុន ហ៊ន់ សុភាព ដាក់ដេញថ្លៃ ៤៩,០៩៩,០០០រៀល។ចំណែកដាក់តម្លៃទាបគឺក្រុមហ៊ុនឈ្មោះ ហ៊ន់ សោភ័ណ ដែលទទួលយកបាន គឺតម្លៃ ៤៨,៩៦៦,៣០០ រៀល ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ក្រុមហ៊ុនមួយចំនួនដែលមិនបានចូល រួមដេញថ្លៃ បានរិះគន់ គណៈកម្មាការដេញដៃថា មិនមានតម្លាភាព ដោយសារ អ្នកដាក់សំណើរដេញថ្លៃនោះគេឱ្យដាក់ដេញថ្លៃតែ៣នាក់ជាបក្សពួកខ្លួនចំណែក អ្នកផ្សេងជាច្រើននាក់ទៀត ត្រូវគណៈកម្មការធ្វើការរារាំង និងរុញច្រានមិនឱ្យ យកឯកសារចូលទៅដាក់ដេញថ្លៃនោះទេ។

ពាក់ពន្ឋ័ទៅនឹងការរិះគន់ពុករលួយខាងលើ សែនសុខ មិនអាចស្វែងរកការបំភ្លឺ ពីគណះកម្មការ ដេញថ្លៃបាននៅឡើយទេ៕

ធ្លាយ (វីដេអូ) ដេញថ្លៃគម្រោងធ្វើផ្លូវគ្រួសក្រហម នៅឃុំស្រឡប់ មានភាពអនាធិបតេយ្យ-ពុករលួយ និងគ្មានតម្លាភាព ក្រោមក្រសែភ្នែកលោក វ៉ា គីមហេង នាយកទីចាត់ការផែនការវិនិយោគ ខេត្តត្បូងឃ្មុំ ធ្លាយ (វីដេអូ) ដេញថ្លៃគម្រោងធ្វើផ្លូវគ្រួសក្រហម នៅឃុំស្រឡប់ មានភាពអនាធិបតេយ្យ-ពុករលួយ និងគ្មានតម្លាភាព ក្រោមក្រសែភ្នែកលោក វ៉ា គីមហេង នាយកទីចាត់ការផែនការវិនិយោគ ខេត្តត្បូងឃ្មុំ