អង្គការ Nasa គ្រោង​នឹងដាក់​អោយប្រើ​ប្រព័ន្ធ​អ៊ីន​ធើ​ណែ​ត នៅក្នុង​លំហ​អាកាស​ជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ​

6 Videos


អង្គការ Nasa បានអភិវឌ្ឍខ្លួនមួយជំហានទៀតហើយដោយបង្កើតប្រព័ន្ធទំនាក់ទំនងមួយប្រើ ថាមពលពីព្រះអាទិត្យ ដោយតំឡើងបណ្តាញទិន្នន័យថ្មីមួយទាញពីស្ថានីយអវកាសអន្តរជាតិ ISS។

P9

អង្គការ Nasa គ្រោង​នឹងដាក់​អោយប្រើ​ប្រព័ន្ធ​អ៊ីន​ធើ​ណែ​ត នៅក្នុង​លំហ​អាកាស​ជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ​

ប្រព័ន្ធថ្មីនេះត្រូវបានរួមបញ្ចូលជាមួយ Telescience Resource Kit ដែលអង្គការ Nasa បានសិក្សា អស់រយៈពេលជាង ១០ឆ្នាំ ក្នុងកម្មវិធី Advanced Exploration Systems របស់ខ្លួន ។ បច្ចេកវិទ្យា នេះសំខាន់ណាស់សម្រាប់ពេលអនាគតក្នុងបេសកម្មរុករកនិងស្រាវជ្រាវភព និងសត្វមានជីវិតនៅលើភពជុំវិញប្រព័ន្ធព្រះអាទិត្យ ។

ប្រព័ន្ធប្រូតូកូលអ៊ីនធើណែតបែបបុរាណដែលអ្នកអវកាសបានប្រើកាលពីមុនមកគឺត្រូវភ្ជាប់នៅលើយាន្តអវកាសផ្ទាល់ តែវាមានសភាពយឺតយ៉ាវ មានពេលខ្លះវាមានការអាក់ខានដោយសារហេតុផលមួយចំនួន ។ ព្រោះទិន្នន័យទាំងនោះត្រូវផ្ទុកក្នុង DTN ជាមុនសិន មុននឹងបញ្ជូនមកផែនដីដើម្បីធ្វើការទំនាក់ទំនង ហើយចំពោះវិធីសាស្ត្រថ្មី គឺវាអាចធ្វើការបញ្ជូនទិន្ន័យលឿនជាងមុន ក្នុងការសិក្សាស្រាវជ្រាវរុករកទៅក្នុង បេសកកម្មលំហអាកាស ដោយបញ្ជូនមនុស្សយន្តអោយបានជ្រៅឆ្ងាយទៅក្នុងពិភពចក្រវាឡអោយមាន ប្រសិទ្ធភាពជាងមុន ។

ប្រព័ន្ធថ្មីនេះកំពុងធ្វើតេស្តសាកល្បងនៅក្នុងគន្លងតារាវិថី ដែលវាមានសមត្ថភាពអាចធ្វើការបញ្ជូនទិន្នន័យ ជាក់លាក់មកកាន់ផែនដីបានលឿន ហើយប្រព័ន្ធនេះក៏អាចប្រើក្នុងការទំនាក់ទំនងសន្ទនាតាមទូរស័ព្ទដៃ បានច្បាស់ផងដែរ ដែលអាចជូនដំណឹងបានទាន់ពេល នៅពេលមានគ្រោះធម្មជាតិគ្រោងនឹងកើតមានឡើងនៅលើផែនដី នៅពេលគេបានថតពីលំហអាកាសមក ៕ សុផល
Source: NASA