សព​ពលករ​ខ្មែរ ​៣ ​នាក់​ទៀតហើយ ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ប្រទេសថៃ​

6 Videos


នៅរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ អជ្ញាធរថៃ បានបញ្ជូនសាកសពពលករខ្មែ ៣ នាក់ ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ឲ្យមកមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ តាមច្រកអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង ។

P9

សព​ពលករ​ខ្មែរ ​៣ ​នាក់​ទៀតហើយ ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ប្រទេសថៃ​
សព​ពលករ​ខ្មែរ ​៣ ​នាក់​ទៀតហើយ ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ប្រទេសថៃ​

មន្ត្រីអាវុធហាត់នៅព្រំដែនកម្ពុជា-ថៃ តាមច្រកអន្តរជាតិដូង ស្រុកកំរៀងបានឲ្យដឹងថា ពលករខ្មែរ ៣ នាក់ ដែលអាជ្ញាធរថៃ បញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាបានស្លាប់ក្នុងករណីគ្រាះថ្នាក់ចរាចណ៍នៅចំណុចប៉ែតលីវ ប្រទេសថៃ កាលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៦ ដោយជនរងគ្រោះទី ១ ឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកម្មករ ទី២ ឈ្មោះ នឿន ថន អាយុ ២៣ ឆ្នាំ មុខរបរកម្មករអ្នកទាំងពីរស់នៅភូមិក្ដុលលើ ឃុំក្ដុលតាហែល ស្រុកបវេល ខេត្តបាត់ដំបង និងម្នាក់ទៀតបានស្លាប់ដោយសារខ្យល់គរ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ មានឈ្មោះ ឡុង រិទ្ធ ភេទប្រុសអាយុ ៤០ ឆ្នាំ រស់នៅភូមិឃុំ ជាមួយសាកសពខាងលើ ។

សព​ពលករ​ខ្មែរ ​៣ ​នាក់​ទៀតហើយ ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ប្រទេសថៃ​

សពពលករទាំងបីនាក់នេះបានមកដល់កម្ពុជានៅរសៀលថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០១៦ ហើយត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅឯស្រុកកំណើតរបស់ពួកគេ ៕

                                                                                                            សុថាត់

សព​ពលករ​ខ្មែរ ​៣ ​នាក់​ទៀតហើយ ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ប្រទេសថៃ​