ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១៥)

ភាគ​ទី​១៥
នាង​លីផែង​រស់នៅ​ស្រុក​គេ ហើយ​នៅ​លើ​វាល​ស្មៅ​ល្ហល្ហេវ​ដូច្នោះ​ផង ជីវិត​របស់​នាង​អាច​ទទួល​គ្រោះថ្នាក់​ភ្លាមៗ ដោយ​នាង​ខ្លាច​ក្រែង​ខ្លួន​នាង​ទទួល​អនិច្ចកម្ម​ទៅ កូន​នាង​មិន​បាន​ស្គាល់​ឈ្មោះ​របស់​សត្រូវ​ ទើប​នាង​និយាយ​ប្រាប់​កូន​ឱ្យ​បាន​ដឹង​ជា​​យូរ​ណាស់​ហើយ។ កួកឆេង​មិន​គ្រាន់តែ​ស្គាល់​ឈ្មោះ​របស់​សត្រូវ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​រូប​រាង​របស់​សត្រូវ ក៏​បាន​ដឹង​ដែរ​ ព្រោះ​នាង​លីផែង​បាន​និយាយ​ប្រាប់​វា​ជា​ច្រើន​លើក​ច្រើន​សា។

 

ជន​ចម្លែក​៧​រូប​ឮ​កួកឆេង​និយាយ​ថា បុរស​ដែល​សម្លាប់​ឪពុក​វា​នោះ​ឈ្មោះ​«តួនធាតឹក» ក៏​អរ​ព្រួច​ឡើង​គ្រប់​ៗ​គ្នា ព្រោះ​មនុស្ស​ដែល​គេ​នាំ​គ្នា​តាម​រក​អស់​រយៈ​៦​ឆ្នាំ​មក​ហើយ​នោះ ឥឡូវ​បាន​ជួប​ហើយ នាង​ហានសាវយុង​ស្រែក​ហ៊ោ​ឡើង​ ហើចិនអើ​ក៏​លើក​ដៃ​ប្រណម្យ​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​បាន​ជួយ​ពួក​គេ​ឱ្យ​បាន​សម្រេច​នូវ​បំណង​នេះ។
ចាងអាសិង​លោត​ទៅ​ឱប​ណាំស៊ីរិន ឯ​ហានប៉ៅឈី​ដាំដូង​ទៅ​លើ​ខ្នង​សេះ ព្រះ​រាជ​កុមារ​និង​កួកឆេង​បាន​ឃើញ​ដូច្នោះ គេ​នឹក​ឆ្ងល់​ក្នុង​ចិត្ត​ផង អស់​សំណើច​ផង។

 

ហានសាវយុង​និយាយ​ឡើង​ថា៖
«អូន​សម្លាញ់​! អង្គុយ​ចុះ​មក​និយាយ​គ្នា​លេង​សិន!»
ព្រះ​រាជ​កុមារ​ថួលី​ ដោយ​ទ្រង់​មាន​ព្រះ​រាជ​បំណង ​ចង់​ទៅ​រក​ព្រះ​ជេដ្ឋា​ឱ្យ​មក​ជួយ​ទ្រង់​នៅ​ពេល​ប្រយុទ្ធ​នឹង​ទូស៊ី​នៅ​ថ្ងៃ​ស្អែក​នេះ ម្ល៉ោះ​ហើយ​ទ្រង់​ក៏​ចេះ​តែ​ទទូច​ឱ្យ​កួកឆេង​ត្រឡប់​ទៅ​វិញ​ កួកឆេង​ក៏​និយាយ​ថា៖
«ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​វិញ​ហើយ!»
ព្រះ​រាជ​កុមារ​ថួលី​រត់​មក​ទាញ​ដៃ​កួកឆេង អ្នក​ទាំង​ពីរ​ក៏​ដើរ​ចេញ​ពី​ទីនោះ​ទៅ ហានប៉ៅឈី​ឃើញ​ដូច្នោះ​ក៏​ពោល​ថា៖
«នែ​អូន​សម្លាញ់! ឯង​កុំ​ទាន់​ទៅ​អី ឱ្យ​មិត្ត​ឯង​គេ​ទៅ​វិញ​មុន​ចុះ។»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១៥)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ