​ថ្ងៃ​ខួប នៅ សុនីតា យក​អំណោយ​ចែក​ជន​​អ្នក​ក្រីក្រ

តារា​សម្ដែង នៅ សុនីតា ម្សិល​មិញ​នេះ ​បាន​​ឈាន​ដល់​វ័យ​២៦ឆ្នាំ​ហើយ ក្នុង​ថ្ងៃ​ខួប​កំណើត​ខ្លួនឯង នាង​​បាន​ធ្វើ​បាយ​ទឹក ទៅ​ជួន​ជន​ក្រីក្រ​​​មួយ​ចំនួន​ដែល​រស់​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ ភ្នំពេញ។

 

 

​ថ្ងៃ​ខួប នៅ សុនីតា យក​អំណោយ​ចែក​ជន​​អ្នក​ក្រីក្រ
នៅ សុនីតា បាន​ប្រាប់​​ថា អំណោយ​ដែល​នាង​យក​ទៅ​ចែក​ម្សិល​មិញ​នោះ​មាន បាយ មី ទឹក​សុទ្ធ ទឹក​ក្រូច​ជា​ដើម ដោយ​នៅ​ក្នុង​នោះ ​នាង​បាន​ចូល​គ្នាជា​​មួយ​មិត្តភ័ក្ដិ​រៀបចំ​ឡើង ​មាន​ទាំង​អស់​១០០​​កញ្ចប់។ ជន​ក្រីក្រ​ដែល នៅ សុនីតា យក​ទៅ​ចែក​មាន តំបន់​មុខ​​វាំង ម្ដុំ​សារមន្ទីរ​ជាតិ និង​តំបន់​​គំនរ​សំរាម​​ជើង​ឯក។

 

តារា​ស្រី​រូប​នេះ​​បាន​ឲ្យ​ដឹង​ទៀត​ថា ខួប​កំណើត​​កន្លង​មក​នាង​ មិន​ដែល​ធ្វើ​បែប​នេះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​អី​ទទួល​ទាន​​ជុំ​គ្រួសារ​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​​បាន​ធ្វើ​​អំពើ​ល្អ​បែប​នេះ នៅ សុនីតា ថ្លែង​ថា នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ហើយ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​នាង ​នឹង​ធ្វើ​បែប​នេះ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត៕

 

 

​ថ្ងៃ​ខួប នៅ សុនីតា យក​អំណោយ​ចែក​ជន​​អ្នក​ក្រីក្រ

​ថ្ងៃ​ខួប នៅ សុនីតា យក​អំណោយ​ចែក​ជន​​អ្នក​ក្រីក្រ

​ថ្ងៃ​ខួប នៅ សុនីតា យក​អំណោយ​ចែក​ជន​​អ្នក​ក្រីក្រ

​ថ្ងៃ​ខួប នៅ សុនីតា យក​អំណោយ​ចែក​ជន​​អ្នក​ក្រីក្រ
​ថ្ងៃ​ខួប នៅ សុនីតា យក​អំណោយ​ចែក​ជន​​អ្នក​ក្រីក្រ
​ថ្ងៃ​ខួប នៅ សុនីតា យក​អំណោយ​ចែក​ជន​​អ្នក​ក្រីក្រ
​ថ្ងៃ​ខួប នៅ សុនីតា យក​អំណោយ​ចែក​ជន​​អ្នក​ក្រីក្រ

អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ឲ្យ