អស់លក្ខណ៍ ត្រឹម​រក​ឃើញ​ក្នុង​ខោ​ទ្រនាប់

ខេត្តកណ្តាល ៖ នារី​ម្នាក់​លាក់​ថ្នាំ​ញៀន​ម៉ា​ទឹកកក​៥​កញ្ចប់​នៅ​ក្នុង​ខោ​ទ្រនាប់ ត្រូវ​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន កាលពី​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ មិថុនា ស្ថិត​នៅ​ចំណុច​ស្តុ​ប​ផ្លូវ​២១០ កែង​១១០ ក្នុងភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ស្ត្រី​សង្ស័យ​ខាងលើ​ឈ្មោះ​កើត ធ្នូ​រតនា អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ក្រោយ​ឃាត់ខ្លួន ដកហូត​បាន​វត្ថុ​តាង​មាន​ម្សៅ​ក្រាម​ពណ៌​.​ស​ថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ice) ៥​កញ្ចប់​តូច​, ប្រាក់​រៀល​ចំនួន​៣,៣០០០​រៀល​, ប្រាក់​ដុល្លារ​ក្លែងក្លាយ​២០​ដុល្លារ ២​សន្លឹក​, ស្កុ​ត​ពណ៌​ខ្មៅ​សំរាប់​បិទ​ភ្ជាប់​គ្រឿងញៀន​ដាក់​លាក់​ក្នុង​ខោ​ទ្រនាប់​ចំនួន​១​ផ្ទាំង​តូច និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពណ៌​.​ស​។

ប្រភព​បន្ត​ថា ដោយ​មានការ​ស្រាវជ្រាវ និង​បាន​កំណត់​មុខសញ្ញា​លើ​ស្ត្រី​សង្ស័យ លុះ​នៅ​វេលា​កើតហេតុ កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌​ក្រុង​តា​ខ្មៅ បាន​ចេញ​ល្បាត​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ជួប​ស្ត្រី​សង្ស័យ​កំពុង​ដើរ ដោយ​មានការ​សង្ស័យ​ក៏​ឃាត់ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ ។

បន្ទាប់​ពី​សួរនាំ​តាម​ជំនាញ​របស់​សមត្ថកិច្ច ស្ត្រី​សង្ស័យ​បាន​ឆ្លើយ​សារភាព និង​ប្រគល់​ថ្នាំ​ញៀន​ប្រ​ភែ​ទ​ម៉ា​ទឺ​កក​ក​៥​កញ្ចប់​តូច ដែល​លាក់​ទុក​នៅ​ក្នុង​ខោ​ទ្រនាប់ ។ ស្ត្រី​សង្ស័យ​និយាយ​ថា ខ្លួន​ត្រូវ​បាន​ឈ្មោះ​និ​ត ភេទ​ប្រុស ត្រូវជា​ប្រុស​ស្នេហ៍ ប្រើ​ឱ្យ​យក​ទៅ​ឱ្យឈ្មោះ​ឡា ភេទ​ប្រុស នៅ​ម្តុំ​ហាង​ភព​បៃតង ។ ពេល​ខ្លួន​ដើរ​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។