ថាម៉េច​ ! Real Madrid គ្រោង​ផ្ដល់​៣៥​លាន​ផោន​ហើយ​ថែម​កីឡាករ​មួយ​រូប​ទៀត​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​នាំ​យក​​ Hazard ពី​ Chelsea

ប្រិយមិត្តប្រហែលជាធ្លាប់ដឹងហើយថាគ្រូបង្វឹករបស់ Real Madrid គឺលោក Zinedine Zidane ធ្លាប់និយាយថាគាត់ពេញចិត្តទម្រង់លេងរបស់ Hazard ដូចនេះខ្សែបម្រើសញ្ជាតិប៊ែលហ្សិករូបនេះគឺជាមុខព្រួញសំខាន់ដែលលោក Zidane ចង់នាំមកកាន់ Real Madrid នៅរដូវកាលនេះ ។

ខណៈថ្មីៗនេះយោងតាម The Mirror បានបញ្ជាក់ថាក្លឹប Real Madrid អាចនឹងត្រូវចំណាយដល់ទៅ៧៥លានផោនដើម្បីអាចទិញ Hazard បាន ប៉ុន្តែយ៉ាងណាបច្ចុប្បន្នក្លឹប Chelsea ឯណោះវិញត្រូវបានគេដឹងថាក៏កំពុងចាប់អារម្មណ៍លើកីឡាករមួយរូបរបស់ Real Madrid វិញដែរនោះគឺខ្សែប្រយុទ្ធអេស្ប៉ាញវ័យ២៣ឆ្នាំគឺកីឡាករ Alvaro Morata ។

ដូចនេះក្លឹប Real Madrid កំពុងពិចារណាថាក្លឹបខ្លួនគ្រោងនឹងផ្ដល់ប្រាក់៣៥លានផោននឹងបន្ថែមកីឡាករ Morata ទៅឲ្យ Chelsea ដើម្បីជាថ្នូរក្នុងការនាំយក Hazard ឲ្យកាន់ទឹកដី Santiago Bernabeu របស់អេស្ប៉ាញវិញ ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការដោះដូរមួយនេះ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ថាម៉េច​ ! Real Madrid គ្រោង​ផ្ដល់​៣៥​លាន​ផោន​ហើយ​ថែម​កីឡាករ​មួយ​រូប​ទៀត​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​នាំ​យក​​ Hazard ពី​ Chelsea已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:វីដេអូ
Tags: