ភ្ជួរស្រែ​ប៉ះ​ចំ​មីនតោន ផ្ទុះ​ស្លាប់​ម្នាក់​មួយ​រំពេច

ខេត្តបន្ទាយមានជ័យ ៖ ត្រាក់ទ័រ​មិន​ទាន់​ស្គាល់​ម៉ាក ១​គ្រឿង​ពណ៌​ក្រហម​បាន​ផ្ទុះ​ផ្អើល​មេឃ​កក្រើក​ដី បង្ក​ឲ្យ​អ្នកបើកបរ​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​៣០ ខែមិថុនា​ឆ្នាំ​២០១៦ ខាងជើង​បង្គោល​សីមា​ព្រំដែន​លេខ​៤២ ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈ​ទៅ​ភ្ជួរ​ដីស្រែ​នៅ​ទីនោះ​។

ប្រភព​ផ្ដល់​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គុណ ដែង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំណប់ ឃុំ​តា​បែន ស្រុក​កើតហេតុ​ខាងលើ​។ ក្នុង​ហេតុការណ៍​អ្នកបើកបរ​បាន​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ត្រាក់ទ័រ​នោះ​រង​ការ​ខូចខាត​ទាំងស្រុង​។ មីន​ដែល​ផ្ទុះ​នោះ​ជា​ប្រភេទ​មីនតោន​បន្សល់​ពី​សម័យ​សង្គ្រាម​៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា គួរឲ្យអាណិតណាស់សម្រាប់ពលករខ្មែរម្នាក់ ពេលកំពុងដើរឆ្លងពីធ្វើការនៅ ប្រទេសថៃ មកដីខ្មែរវិញស្រាប់តែ គឺឈឺចាប់ខ្លាំងណាស់។

ហេតុការណ៍ជាន់មីននេះ បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅនៅចំណុច ច្រករបៀងព្រៃគប់ (ព្រុំដែនកម្ពុជា-ថៃ) ស្ថិតក្នងភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្រ្តីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែត អាយុ ១៨ឆ្នាំ រស់នៅភូមិ គោកកក់ ឃុំស្វសាយចេក ស្រុកអង្គធំ ខេត្តសៀមរាប មុខរបរកម្មករ។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត៕

ជាមួយគ្នានេះដែរ  បណ្តាលឲ្យ ផ្ទុះរងបួសធ្ងន់ អ្នកបើកបរខ្លួនឯង កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនៅចំណុច ខាងជើងវត្ត អន្លង់ស្តី ចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិ អន្លង់ស្តី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិជួយដឹក យកមកសង្រ្គោះ នៅមន្ទីពេទ្យខេត្ត។

លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចខាងជើង វត្តអន្លង់ស្តី ចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិ អន្លង់ស្តី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានបុរសម្នាក់ បានបើកត្រាក់ទ័រ ភ្ជួរដីស្រែខ្លួនឯង បានជាន់មីនតោន បណ្តាលឲ្យផ្ទុះ ធ្វើឲ្យជនរងគ្រោះ ត្រូវចំភ្នែកទាំងសងខាង និងមុខរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិ ដឹកយកមកសង្រ្គោះ នៅមន្ទីរពេទ្យខេត្ត។ ចំណែកត្រាក់ទ័រ បានខូចខាតស្ទើរ ទាំងស្រុង។ ជនរងគ្រោះមានឈ្មោះ ប៊ុន បូរី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអន្លងក្រូច ឃុំបួរ ស្រុកភ្នំព្រឹក។

បច្ចុប្បន្នជនរងគ្រោះ គេពុំទាន់ដឹងថា រស់ឬស្លាប់នៅឡើយទេ ព្រោះជនរងគ្រោះ មានសភាពរបួសខ្ទេច មុខយ៉ាងខ្លាំង។ ដីស្រែនេះគេ បានប្រើប្រាស់ ធ្វើស្រែបានរយៈពេល ៥ឆ្នាំមកហើយ មិនដែលជាន់ ប៉ះឲ្យ ផ្ទុះទេ ទើបតែឆ្នាំនេះ ក៏ជាន់បណ្តាល ឲ្យផ្ទុះតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្ជួរស្រែ​ប៉ះ​ចំ​មីនតោន ផ្ទុះ​ស្លាប់​ម្នាក់​មួយ​រំពេច

ភ្ជួរស្រែ​ប៉ះ​ចំ​មីនតោន ផ្ទុះ​ស្លាប់​ម្នាក់​មួយ​រំពេច

ភ្ជួរស្រែ​ប៉ះ​ចំ​មីនតោន ផ្ទុះ​ស្លាប់​ម្នាក់​មួយ​រំពេច