ឪពុក​ម្តាយ​ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃ កូនប្រុស​ទ្រាំរ​ស់លែង​បាន

ខេត្តស្វាយរៀង ៖ ដោយសារ​ឪពុក​ម្តាយ​របស់​ខ្លួន​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយ​តែងតែ​មានការ​ឈ្លោះប្រកែក​គ្នា​ញឹកញាប់ និង​ប្រើ​ហិង្សា​ស្ទើរតែ​រាល់ថ្ងៃ ព្រមទាំង​ធ្លាប់​បាន​លែងលះ​គ្នា​ម្តង​ជា​ពីរ​ដង​ទៀត​នោះ ធ្វើ​ឲ្យ​បុរស​ជា​កូន​ខ្មាស់​គេ​ពេញ​ភូមិ​ក៏​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ដើម្បី​បញ្ចប់ជីវិត​យ៉ាង​អាណោច​អ​ធ័​ម ។ ករណី​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ចំបក់ សង្កាត់​ចេក ក្រុង ស្វាយ​រៀង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​គិត​ខ្លី​ឈ្មោះ ទូច រតនា អាយុ​២០​ឆ្នាំ មុខរបរ​ជា​កសិករ មាន​ទីលំនៅ​ភូមិ​/​សង្កាត់ កើតហេតុ​ខាងលើ ។ មូលហេតុ​ដែល​ដែល​បុរស​រង​គ្រោះ​ធ្វើ​អត្តឃាត​គឺ​ដោយសារ​តែ​តូចចិត្ត​នឹង​ឪពុក​ម្តាយ​របស់​ខ្លួន​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា សូ​ម្បី​មានរឿង​រ៉ាវ​បន្តិចបន្តួច​ក៏​បង្ក​ជា​ការ​ឈ្លោះប្រកែក​គ្នា ប្រើ​អំពើ​ហិង្សា ហើយ​ធ្លាប់​បាន​លែងលះ​គ្នា​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​តែ​ត្រូវ​គ្នា​វិញ ហើយ​នៅ​តែ​បង្ក​ជា​វិបត្តិ​ក្នុង​គ្រួសារ​ទៀត ។ ជា​រឿយ​ៗ​ជន​រង​គ្រោះ​ខ្មាស់​អស់អ្នក​ស្រុក​អ្នក​ភូមិ ទើប​ធ្វើ​ឱ្យ​បុរស​រង​គ្រោះជា​កូន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ដើម្បី​បញ្ចប់ជីវិត​ទៅ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ​សាកសព​រួចរាល់​ហើយ​នោះ បាន​ធ្វើការ​សន្និដ្ឋាន​ថា បុរស​ខាងលើ​ពិតជា​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន ពុំ​មែន​ជា​រឿង​ឃា​ដ​កម្ម​នោះ​ទេ ។ ក្រោយ​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ឲ្យ​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕