បុរស​ម្នាក់​យក​ដែក​ស្រួច​និង​កាំបិត​កាប់​ចាក់​លើ​ឪពុក​អាយុ​ជាង​៨០​ឆ្នាំ​បណ្ដាល​ឲ្យ​រង​របួស

កណ្តាល៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយបង្កឡើងដោយកូនប្រុសបង្កើត ដែលមានជំងឺវិកលចរិត បានយកកាំបិតនិងដែកស្រួច កាប់ចាក់លើឪពុកអាយុ៨៨ឆ្នាំ ដែលកំពុងសម្រាន្ត បណ្ដាលឲ្យរបួសដៃនិងក្បាល។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង១៧និង១០នាទីល្ងាច នៅចំណុចភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះជាឪពុកឈ្មោះ ឈួន ប៉ក់ ភេទប្រុស អាយុ ៨៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឃុំកើតហេតុ មានរបួសស្នាមរបួសប្រអប់ដៃខាងឆ្វេង ០១កន្លែង និងក្បាលរបួសដេរ០៤ថ្នេរ។ ដោយឡែកជនល្មើសជាកូនបង្កើតឈ្មោះ ឈួន កៅ ភេទប្រុស អាយុ៥២ឆ្នាំ ជាមនុស្សវិកលចរិក មានទីលំនៅ
ភូមិឃុំកើតហេតុ។
នៅថ្ងៃកើតហេតុជនល្មើសបានយក ដែកស្រួចនិងកាំបិតបន្ទួស ទៅចាក់និងកាប់លើជនរងគ្រោះ ដែលត្រូវជាឪពុកបង្កើតកំពុងតែដេកនៅលើផ្ទះបណ្ដាលឲ្យមាន របួសប្រអប់ដៃខាងឆ្វេង០១កន្លែង និងក្បាល ០១កន្លែង។ ក្រោយកើតហេតុបន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ពុកឫស្សី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើសបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកបន្តចាត់ការតាមនីតិវិធី ។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩២ ជនល្មើសធ្លាប់បានកាប់ប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យស្លាប់ ហើយត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន បញ្ជូនទៅតុលាការដាក់ពន្ធនាគាររយៈពេល ០៥ឆ្នាំ ពេលចេញពីពន្ធនាគារមកវិញជនល្មើសមានសតិមិនប្រក្រតី ចេះតែដើរតាមផ្លូវមានកាន់ដែកស្រួច ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជារឿយ៕

បុរស​ម្នាក់​យក​ដែក​ស្រួច​និង​កាំបិត​កាប់​ចាក់​លើ​ឪពុក​អាយុ​ជាង​៨០​ឆ្នាំ​បណ្ដាល​ឲ្យ​រង​របួស បុរស​ម្នាក់​យក​ដែក​ស្រួច​និង​កាំបិត​កាប់​ចាក់​លើ​ឪពុក​អាយុ​ជាង​៨០​ឆ្នាំ​បណ្ដាល​ឲ្យ​រង​របួស បុរស​ម្នាក់​យក​ដែក​ស្រួច​និង​កាំបិត​កាប់​ចាក់​លើ​ឪពុក​អាយុ​ជាង​៨០​ឆ្នាំ​បណ្ដាល​ឲ្យ​រង​របួស

ប្រភព៖ kqube

  • បុរស​ម្នាក់​យក​ដែក​ស្រួច​និង​កាំបិត​កាប់​ចាក់​លើ​ឪពុក​អាយុ​ជាង​៨០​ឆ្នាំ​បណ្ដាល​ឲ្យ​រង​របួស已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: