ម៉ូតូ​កង់​បី​នឹង​កំណត់​ផ្ទុក​មនុស្ស​ត្រឹម​៤​នាក់​ តែ​មិន​ចាំ​បាច់​ពាក់​មួក​សុវត្ថិភាព

ដើម្បី​ធានា​សុវត្ថិភាព​និង​ចៀស​វាង​ការ​ដឹក​លើស​ចំណុះ ម៉ូតូ​កង់​បី​ដែល​គ្រប់​គ្នា​និយម​​ហៅថា តុក តុក​នឹង​កំណត់​ផ្ទុក​មនុស្ស​ត្រឹម​៤​នាក់​ដោយ​មិន​ចាំ​បាច់​ពាក់​មួក​សុវត្ថិភាព​ឡើយ​ តែ​អ្នក​បើកបរ​ដាច់​ខាត​ត្រូវ​ពាក់។ បើ​តាម​ការ​អះ​អាង​ពី​លោក ទី ឡុង អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ក្រសួង​មហាផ្ទៃ ។​

 

ម៉ូតូ​កង់​បី​នឹង​កំណត់​ផ្ទុក​មនុស្ស​ត្រឹម​៤​នាក់​ តែ​មិន​ចាំ​បាច់​ពាក់​មួក​សុវត្ថិភាព
លោក​បន្ត​ថា ការ​ដែល​​អ្នក​ជិះ​ពី​ក្រោយ​មិន​ចាំ​បាច់​ពាក់​មួក​សុវត្ថិភាព​ដូច​អ្នក​ជិះ​ម៉ូតូ​ទូ​ទៅ ដោយ​សារ​ល្បឿន​នៃ​ការ​បើក​បរ​របស់​យាន​នេះ​មិន​​លឿន​ខ្លាំង​នោះ​ទេ។ ម្យ៉ាង​ទៀត បើ​កំណត់​ពិន័យ​មួក​លើ​អ្នក​ជិះ​ពី​ក្រោយ​ទៀត អ្នក​បើក​មិន​អាច​រក​មួក​សម្រាប់​ពួក​គេ​គ្រប់​គ្នា​ឡើយ។ រឹត​តែ​បង្ក​ការ​លំបាក​មួយ​កម្រិត​ទៀត។

 

វីដេអូ៖

 

 

គួរ​បញ្ជាក់​ថា អត្រា​នៃ​អ្នក​ប៉ះ​ទង្គិច​ក្បាល​នៃ​អ្នក​ជិះ​រ៉ឺម៉ក​និង​ម៉ូតូ​កង់​បី​មាន​ត្រឹម​៥% ប៉ុណ្ណោះ ឯ​ម៉ូតូ​ដល់​ទៅ​៧០%​ ៕

 

អត្ថបទ៖ លឹម សុ​នា