វត្តមាន Huawei P9 Plus នឹងឆក់យកទីផ្សារ ស្មាតហ្វូននៅកម្ពុជា

កំពូលស្មាតហ្វូន អង្រួនបេះដូងអ្នកប្រើប្រាស់ Huawei P9 Plus នឹងមានវត្តមានលើទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ Huawei P9 Plus ដែលជា ស្មាតហ្វូនដ៏ទំនើបបំផុត ផលិតដោយក្រុមហ៊ុនទូរស័ព្ទ smartphone ឈានមុខរបស់ពិភពលោក ឥឡូវនេះកំពុងតែអង្រួន ពិភពទូរស័ព្ទ smartphone ឲ្យកក្រើក ជាមួយសមត្ថភាពខ្ពស់លើសគេ ទាំងរូបរាងរចនា processor, គុណភាពកាមេរ៉ា, អង្គចង់ចាំ (RAM), ល្បឿន, ការកាន់ថ្មបានយូរ, ព្រមទាំងលក្ខណសម្បត្តិ លេចធ្លោជាច្រើនទៀត។

ជាមួយកាមេរ៉ាភ្លោះ កម្រិត 12MP(Monochrome + RGB) របស់ Huawei P9 Plus ក្រោមការសហការជាមួយ Leica គឺជាលក្ខណសម្បត្តិឈានមុខ មានសមត្ថភាពខ្ពស់យ៉ាងពិតប្រាកដ លើសពីឧបករណ៍ថ្លៃៗផ្សេងទៀត។ ជាមួយមុខងារបន្ថែមជាច្រើនរួមមាន លែន F2.2 (គាំទ្រ AF) ចេញវិញ្ញាបណ្ណប័ត្របញ្ជាក់ដោយ Leica មុខងាររក្សាលំនឹងរូបភាពអេឡិកត្រូនិក(EIS) មុខងារធ្វើឲ្យរូបភាពភ្លឺ ពណ៌ស្មើសាច់ មុខងារជំនួយពន្លឺ (BSI CMOS) និងភ្លើង Dual-tone flash ធ្វើឲ្យវាអាចថតបានគ្រប់ស្ថានភាពទាំងអស់។ អត្ថប្រយោជន៍ទាំងនេះ ធ្វើឲ្យអ្នកប្រើប្រាស់ អាចចាប់យករូបភាព កម្រិតអតិបរមា និងថតវីដេអូគុណភាពខ្ពស់កម្រិត 1080P ចំនួន60ហ្វ្រេម( 60 fps)។ ជាមួយកាមេរ៉ាមុខ កម្រិត 8MP មានមុខងារ auto focus អ្នកប្រើប្រាស់អាចរីករាយជាមួយ ការថត selfie បានល្អឥតខ្ចោះ ទាំងយប់ទាំងថ្ងៃ ក្នុងកម្រិតអតិបរមា3264x2448 និង អាចថតវីដេអូគុណភាពកម្រិត 1080P ចំនួន 30ហ្វ្រេម(30 fps)។

P9 Plus មានសិនស័រពីរ កម្រិត 12មេហ្គាភិកសែល ដែលសិនស័រមួយ មានមុខងារចាប់ពន្លឺរបស់ពណ៌ និងមួយទៀតចាប់ យកចំណុចលម្អិត។ ការរួមបញ្ចូលនៃសិនស័រទាំងពីរនេះ ជាមួយមុខងារកុងត្រាស់ ជម្រៅរូបភាព និងប្រព័ន្ធ autofocus ឡេស័រ ធ្វើឲ្យកាមេរ៉ាទាំងពីរអាចផ្ដល់រូបភាពបានមុតថ្លា ច្បាស់គ្រប់ចំណុច ទាំងក្នុងស្ថានភាពពន្លឺខ្ពស់ និងពន្លឺទាប។ លែនពីរ មាន កម្រិត f/2.2 aperture ។ កាមេរ៉ាទាំងពីរ អាចថតពីមុខ កម្រិត 8មេហ្គាភិកសែល។

ការរួមបញ្ចូលនៃ បច្ចេកវិទ្យាឈានមុខ ទៅជាសមត្ថភាពខ្ពស់មួយ ធ្វើឲ្យ P9 Plus មានលក្ខណៈពិសេសដោយ ឡែកជាទីគាប់ចិត្ត និងភាពធន់យូរអង្វែងរបស់ Leica ដោយអ្នកប្រើប្រាស់អាចជ្រើសរើសទម្រង់ film modes បីប្រភេទ ដែលមាន Standard, Vivid Colors និង Smooth Colors អាស្រ័យលើចំណូលចិត្តរៀងៗខ្លួន។

Huawei P9 មានអេក្រង់ full-HD Super Amoled ទំហំ 5.5-inch ភ្ជាប់មកជាមួយដោយបច្ចេកវិទ្យា Press Touch ដ៏រស់រវើក។ Huawei P9 Plus ប្រើ Android 6.0 Marshmallow ជាមួយ EMUI 4.1 មាន HiSilicon Kirin 955 SoC (4 Cortex-A72 cores ទំហំ 2.5GHz, 4 Cortex-A53 cores ទំហំ 1.8GHz) ទំហំផ្ទុកទិន្នន័យអាចបន្ថែមតាម រយៈ microSD card (រហូតដល់ 128GB) គាំទ្រ 4G LTE, Wi-Fi 802.11 a/b/g/n/ac, Bluetooth v4.1, Infrared និងគាំទ្រការភ្ជាប់ USB Type-C ។ P9 Plus មានខ្នាត152.3x75.3 x6.98mm និងទម្ងន់162 ជាមួយ RAM ទំហំ 4GB ទំហំផ្ទុកទិន្នន័យ 64GB ។

ដោយសារ Smartphones ផ្ដោតលើមុខងារចម្រុះ និង web browsing នោះ processor របស់ P9 Plus ស្ថិតក្នុង កម្រិតខ្ពស់ជាមួយឈីប processing ពេញដោយថាមពល ដែលធ្វើឲ្យទូរស័ព្ទដៃមួយនេះ ក្លាយជាឧបករណ៍ដែលមាន ល្បឿនលឿនបំផុតក្នុងទីផ្សារបច្ចុប្បន្ន។

លើសពីនេះទៀត ក្រុមហ៊ុន បានធ្វើការកែលម្អ RAM របស់ Huawei P9 Plus ឲ្យកាន់តែប្រសើរឡើង ហើយឥឡូវនេះ វាដំណើរការជាមួយ RAM ទំហំធំពេញលេញ ដែលគ្រប់គ្រាន់ សម្រាប់ការងារចម្រុះរបស់អ្នក។ RAM ផ្ដល់នូវល្បឿនលឿន ខណៈពេលដំណើរការលើ apps ផ្សេង។ ឥឡូវនេះ អ្នកអាចប្រើឧបករណ៍ ឆ្លាតវៃរបស់អ្នកជាមួយ apps ចម្រុះ ដែលមាន ន័យថា ឥឡូវនេះការងារចម្រុះ ជាការងារដ៏សប្បាយរីករាយ។ អ្នកអាចដូរទៅមក រវាង apps, games, launcher និងកម្មវិធីជាច្រើនទៀត។ ការតេស្ដសមត្ថភាពរបស់ Huawei P9 Plus នឹងធ្វើឲ្យអ្នកឃើញពីសមត្ថភាព RAM យ៉ាង ពិតប្រាកដ ហើយអ្នកអាចប្រៀបធៀបជាមួយ smartphone ផ្សេងទៀតដែលមានកម្រិត និងតម្លៃប្រហែលគ្នា។

Smartphone ប្រភេទ android ដែលល្អ គឺជា smartphone ដែលងាយស្រួលប្រើ ជឿទុកចិត្ត ហើយ app ដើរល្អ មិនរអាក់រអួល។ Huawei P9 Plus នឹងធ្វើឲ្យអ្នកឃើញថា ការបើក ការដំណើរការ និងការបង្រួម applications ងាយស្រួលកម្រិតណា។ P9 Plus គឺជាឧបករណ៍ដ៏មានសក្ដានុពលលើដំណើរការ apps ចម្រុះស្របពេលគ្នា ដែលមាន ន័យថាទូរស័ព្ទដៃរបស់អ្នករៀបចំបានល្អឥតខ្ចោះសម្រាប់ការងារចម្រុះ។ អ្នកអាចដូរពីមួយ appទៅ appមួយបានយ៉ាងងាយ ស្រួល ជាមួយម្រាមចុច។ ដូច្នេះ អ្នកគួរតេស្ដសាកល្បងមើលពីសមត្ថភាពរបស់វា ដើម្បីឲ្យដឹងថាអ្នកពេញចិត្តកម្រិតណា។

អរគុណដល់ processor ល្បឿនដ៏លឿនបំផុត RAMមានទំហំធំពេញលេញ និងហ្រ្វិកដ៏អស្ចារ្យរបស់ Huawei P9 Plus ធ្វើឲ្យអ្នកអាចរីករាយជាមួយការលេងហ្គេមដ៏សប្បាយរីករាយជាមួយទូរស័ព្ទដៃរបស់អ្នក។ ដោយប្រៀបធៀបជាមួយsmartphone ប្រភេទ android ផ្សេងទៀត ដែលមានកម្រិត និងលក្ខណសម្បត្តិប្រហាក់ ប្រហែលគ្នា Huawei P9 Plus ពិតជានឹងមិនធ្វើឲ្យអ្នកទាស់ចិត្ត ហើយនឹងផ្ដល់នូវរាល់អ្វីដែលអ្នកត្រូវការ។
ជាមួយលក្ខណៈពិសេស ទាំងអស់ដែល Hauwei P9 Plus មាន នឹងធ្វើឲ្យទូរស័ព្ទនេះកាន់តែអស្ចារ្យទៅទៀត ជាមួយគម្រោង Power + របស់ក្រុមហ៊ុន Smart។ គម្រោង Power + ប្រចាំសប្ដាហ៍របស់ក្រុមហ៊ុន Smart ផ្ដល់ឲ្យអតិថិជនទាំងអស់នូវអ្វីដែលពួកគេត្រូវការ - ទិន្នន័យ 1000MB, 250នាទីក្នុងការហៅចេញក្នុងប្រព័ន្ធ, ការផ្ញើសារ និងការប្រើប្រាស់បណ្ដាញសង្គម ដោយឥតដែនកំណត់។ ពេលដែលអ្នកជាវទូរស័ព្ទ Hauwei P9 Plus អ្នកនឹងទទួលបានការប្រើប្រាស់គម្រោង Power + ប្រចាំសប្ដាហ៍របស់ក្រុមហ៊ុន Smart ដោយឥតគិតលុយរហូតដល់4 សប្ដាហ៍ ហើយក៏នឹងទទួលបានភាពរីករាយជាមួយ អ៊ិនធឺណិត 4G LTE ល្បឿនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន Smart។ លោកអ្នកអាចជាវ Hauwei P9 Plus នៅហាង Smart Shop ព្រះមុនីវង្ស ព្រោះ Smart ជាប្រតិបត្តិករទី1 ដែលនឹងនាំទូរស័ព្ទនេះមកកាន់ទីផ្សារកម្ពុជា៕
  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វត្តមាន Huawei P9 Plus នឹងឆក់យកទីផ្សារ ស្មាតហ្វូននៅកម្ពុជា

វត្តមាន Huawei P9 Plus នឹងឆក់យកទីផ្សារ ស្មាតហ្វូននៅកម្ពុជា

វត្តមាន Huawei P9 Plus នឹងឆក់យកទីផ្សារ ស្មាតហ្វូននៅកម្ពុជា

វត្តមាន Huawei P9 Plus នឹងឆក់យកទីផ្សារ ស្មាតហ្វូននៅកម្ពុជា

វត្តមាន Huawei P9 Plus នឹងឆក់យកទីផ្សារ ស្មាតហ្វូននៅកម្ពុជា