រលាក​ស្បែក​ដោយសារ​កម្តៅ​ព្រះអាទិត្យ គួរ​ធ្វើ​យ៉ាងណា​?

រលាក​ស្បែក​ដោយសារ​កម្តៅ​ព្រះអាទិត្យ គួរ​ធ្វើ​យ៉ាងណា​?


រលាក​ស្បែក​ដោយសារ​កម្តៅ​ព្រះអាទិត្យ គួរ​ធ្វើ​យ៉ាងណា​?

​ការ​រលាក​ស្បែក​ដោយសារ​កម្តៅ​ព្រះអាទិត្យ ភាគច្រើន​គឺជា​ការ​រលាក​បែប​សើ​ស្បែក ហើយក៏​ជាការ​រលាក​កម្រិត​ទីមួយ​ផងដែរ ហើយក៏​មិន​ត្រូវការ​ការព្យាបាល​អ្វី​ពិសេស​ដែរ​។ យ៉ាងណាមិញ អ្នក​អាច​នឹង​ត្រូវការ​ទៅ​ជួប​ពេទ្យ​ដែរ បើសិនជា​មាន​ការ​រលា​ក​ទ្រង់ទ្រាយ​ធំ នៅ​លើ​រាងកាយ​។

​យ៉ាងណាមិញ បើសិនជា​ជា​មិន​ចាំបាច់​ទៅ​ជួប​ពេទ្យ​ចឹង តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះទៅ​?

ទឹក​ចេញ​ពី​ក្បាល​រ៉ូ​ប៊ីណេ​ត្រជាក់ៗ​
នៅ​ពេល​អ្នក​មាន​ការ​រ​លាក​ស្បែក ចូរ​ចាក់ទឹក​ត្រជាក់ៗ ចេញពី​ក្បាល​រ៉ូ​ប៊ីណេ នៅ​កន្លែង​ដែល​រលាក​នោះ ព្រោះ​វា​នឹង​បញ្ឈប់ ភាព​ធ្ងន់ធ្ងរ​នៃ​ការ​រលាក និង​បំបាត់​ការឈឺចាប់​ផង​។ បើសិនជា​បង្ហូរ​មិនបាន អ្នក​ក៏​អាច​ប្រើ​វិធី​ស្អំ​ទឹក​ត្រជាក់ នៅ​កន្លែង​នោះ​បាន​ដែរ​។

ជែល​ប្រទាល​កន្ទុយក្រពើ​
បើសិន​ជា​អ្នក ដាំ​ប្រទាល​កន្ទុយក្រពើ​នៅក្នុង​ផ្ទះ ឬ​សួនច្បារ​ក្នុងផ្ទះ អ្នក​គ្រាន់តែ​យក​ស្លឹក​របស់​វា ហើយ​ចិត​យក​ទឹក​របស់​វា មក​លាប​ពីលើ​ស្បែក ដែល​រលាក​នោះ​ទៅ​បាន​ហើយ​។ ជែល​ប្រទាល​កន្ទុយក្រពើ​សម្បូ​រវីតា​មីន E ដែល​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ ដែល​អាច​ជួយ​ដល់​ភាព​ឆាប់​ជាសះស្បើយ លើ​ស្បែក​ដែល​រលាក​ក្នុង​កម្រិត​ទីមួយ​។

ទឹក​ដំឡូងបារាំង​
វិធី​មួយ​ដែល​ពេញនិយម​បំផុត ក្នុង​ការព្យាបាល​បញ្ហារ​លាក​ស្បែក​តិចតួច​នោះ គឺ​ទឹក​ដំឡូងបារាំង​ឆៅ​តែម្តង​។ កាលណា​អ្នក​ប្រើ​ទឹក​ដំឡូងបារាំង​ឆៅ លាប​លើ​ស្បែក​ដែល​រលាក​កាន់តែ​លឿន កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ អ្នក​គ្រាន់តែ​ចិត​ដំឡូងបារាំង ជា​ចំណិត​ស្តើងៗ ហើយ​លាប​នៅលើ​ស្បែក​ដែល​រលាក​ក៏​បាន​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។