​អ្នក​ដឹងខ្លួន​ថា កំពុងតែ​ឈឺសន្លាក់ ហាម​ញ៉ាំ​អាហារ​ទាំងនេះ​!!!

​អ្នក​ដឹងខ្លួន​ថា កំពុងតែ​ឈឺសន្លាក់ ហាម​ញ៉ាំ​អាហារ​ទាំងនេះ​!!!


​អ្នក​ដឹងខ្លួន​ថា កំពុងតែ​ឈឺសន្លាក់ ហាម​ញ៉ាំ​អាហារ​ទាំងនេះ​!!!

​ការ​ឈឺសន្លាក់ និង​រលាក​ក្នុង​សន្លាក់ គឺជា​រោគសញ្ញា​មួយ របស់​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis ដែលជា​ជំងឺ​រលាក​សន្លាក់​បែប​រ៉ាំរ៉ៃ​មួយ​ប្រភេទ​។ បើសិន​ជា​អ្នក​មាន​ជំងឺ​នេះ​មែន អ្នក​គួរតែ​ដឹងថា អាហារ​អ្វីដែល​ត្រូវ​តម​ដែរ ដើម្បី​កុំឲ្យ​អាការៈ​ជំងឺ​កាន់តែ​ធ្ង​រ​។

​ការស្រាវជ្រាវ​បាន​បង្ហាញថា អ្នកជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis អាចនឹងទទួល​បាន​ប្រយោជន៍​យ៉ាងច្រើន ពី​ការ​តាម​អាហា​រណា ដែល​បង្កក​ការ​រលាក​។ តើ​អាហារ​អ្វីខ្លះ ដែល​ត្រូវបាន​ចាត់ទុក​ថា ជា​អាហារ​បង្ក​ការ​រលាក និង​បង្ក​ភាព​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ​សន្លាក់​ទៅ​?

ទឹកដោះគោ​
អ្នកជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis ជា​ច្រើន​និយាយ​ថា ពួកគេ​បែរជា​ឈឺសន្លាក់​កាន់តែខ្លាំង ក្រោយ​ពី​ញ៉ាំ​ទឹកដោះគោ​រួច​។ អ្នកជំនាញ​និយាយថា រឿង​នេះ​អាច​បណ្តាលមកពី ជាតិ​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោ​តែម្តង​។ បើសិនជា​ទឹកដោះគោ ធ្វើឲ្យ​ចេញ​រោគសញ្ញា​ជំងឺរលាក​សន្លាក់ អ្នក​គួរតែ​ផ្លាស់ប្តូរ មក​ញ៉ាំ​ទឹក​សណ្តែក​វិញ​ទៅ​។

សាច់​
អ្នកជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis ជាច្រើន​បាន​និយាយ ពួកគេ​ទទួលបាន​ប្រយោជន៍​យ៉ាងច្រើន ពី​របប​អាហារ​ប្រភេទ​បន្លែ​ជាង​សាច់​។ ហេតុផល​នោះ​គឺថា ជាតិ​ខ្លាញ់​ក្នុង​សាច់ នឹង​បំ​លែង​ទៅ​ជា​សារធាតុបង្ក​រលាក និង​ធ្វើឲ្យ​សន្លាក់ហើម និង​ឈឺ​កាន់តែ​ខ្លាំង​ទៀត​។

អាហារ​ឆា ឬ​ចៀន​
បើសិន​ជា​អ្នក​មិន​ចង់​ឲ្យ​សន្លាក់ឈឺ និង​រលាក​ទៀត​នោះ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​លឿន (Fast Food) ជាពិសេស អាហារ​ចៀន​តែម្តង ព្រោះ​អាហារ​ទាំងនេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកបង្ក​រោគសញ្ញា​របស់​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis​។

របស់​ផ្អែម​
បើសិន​ជា​អ្នក មិន​ចង់​ឲ្យ​សន្លាក់ហើម និង​ឈឺ​ទៀត​ទេ ចូរ​កុំ​ញ៉ាំ​របស់​ផ្អែមៗ​ច្រើន​អី​។ អ្នកវិទ្យាសាស្ត្រ​និយាយថា ការ​ញ៉ាំ​អាហារ​ផ្អែមៗ អាច​បណ្តាល​ឲ្យ​សារធាតុ Glycation ដែល​ជា​ជាតិពុល​ម្យ៉ាង បង្ក​ការ​រលាក​ដល់​សន្លាក់ កើន​ឡើង​ក្នុង​ខ្លួន​កាន់តែ​ច្រើន​។

កាហ្វេ​
ការសិក្សា​ខ្លះ​បញ្ជាក់ថា ការ​ញ៉ាំ​កាហ្វេ​ឃើញថា ធ្វើឲ្យ​ជំងឺរលាក​សន្លាក់ Rheumatoid Arthritis កាន់តែខ្លាំង ខណៈពេល​ដែល​ការសិក្សា​ខ្លះ​ថា មិន​មាន​ទំនាក់ទំនង​គ្នា​ទេ​។ ដោយសារតែ​ការតស៊ូ​មតិ​របស់​ការខ្វែងគំនិត​នេះ កំពុងតែ​កើត​ឡើង​នៅឡើយ អ្នក​គួរតែ​ធ្វើយ៉ាងណា កាត់បន្ថយ​ការ​ញ៉ាំ​កាហ្វេ​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។