ព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ​នាំ​ព្រះកាយ​ទៅ​សាកសួរ

ប្រធាន​បណ្ដាញ​ព្រះសង្ឃឯករាជ្យ​​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ នាំ​ព្រះ​កាយ​ទៅ​សាកសួរ​នៅ​ម៉ោង​ជាង ៨ព្រឹក​ថ្ងៃ​ទី​១ ខែ​កក្កដា។ ការ​នាំ​ព្រះកាយ​នេះ បន្ទាប់​ពី​ព្រះអង្គ​និមន្ត​ដឹក​នាំ​ផ្សព្វផ្សាយ​អំពី​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឡង់។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មិន​ទាន់​បញ្ជាក់​ច្បាស់​ថា ​តើ​នេះ​ជា​ការ​ចាប់​ព្រះកាយ​ព្រះអង្គ ឬ​គ្រាន់​តែ​និមន្ត​សាកសួរ​នោះ​ទេ។ តាម​សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ថា ព្រះអង្គ​មាន​អាវ​យឺត​មាន​សារ​អប់រំ​ស្ដីពី​ការ​កាប់​ព្រៃ​ឈើ​ជាង ២០០ ដើម្បី​ចែក​អ្នក​ភូមិ។

កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ​នេះ ក្រុម​អប់រំ​ការពារ​ព្រៃឡង់​នៃ​បណ្ដាញ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​សង្គម​ដឹកនាំ​ដោយ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ទទួល​រង​ការ​គំរាម​សម្លាប់ ខណៈ​ចុះ​ទៅ​រៀបចំ​ការ​អប់រំ​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ក្នុង​ភូមិ​វាលពោធិ៍ ឃុំ​អន្លង់ភេរ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ឱ្យ​នាំ​គ្នា​ចូលរួម​ការពារ​ព្រៃឡង់។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។