Sanches ​បំបែក​កំណត់ត្រា​២ នៅ​ Euro 2016 យប់​មិញ

Renato Sanches ​ខ្សែ​បម្រើ​​វ័យ​ក្មេង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​បំបែក​កំណត់​ត្រា​២​ ​នៅ​ Euro 2016 ​បន្ទាប់​ពី​​ចូល​លេង​ជម្រើស​ដំបូង និង​អាច​ស៊ុត​ចូល​ទី​ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​​ទល់​នឹង​ប៉ូឡូញ​យប់​មិញ។

 

Sanches ​បំបែក​កំណត់ត្រា​២ នៅ​ Euro 2016 យប់​មិញ

Renato Sanches ​ខ្សែ​បម្រើ​​ព័រទុយហ្គាល់

 

ខ្សែ​បម្រើ​វ័យ​១៨​ឆ្នាំ​ ដែល​​ទើប​តែ​ផ្ទេរ​ពី​ Benfica ​ទៅ​ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayern Munich ​រូប​នេះ​ ​បាន​ជាប់​ជម្រើស​ដំបូង​​យប់​មិញ និង​បាន​បំបែក​កំណត់ត្រា​​របស់​ Cristiano Ronaldo ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ ​លេង​ជម្រើស​ដំបូង​ឲ្យ​ព័រទុយហ្គាល់ ក្នុង​ពាន​រង្វាន់​ធំ។

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​១​គ្រាប់​របស់ Sanches ​នៅ​នាទី​៣៣ ដែល​ជួយ​ឲ្យ​ព័រទុយហ្គាល់​តាម​ស្មើ​ប៉ូឡូញ​ ១-១ ​​​ក៏​បាន​ជួយ​​ឲ្យ​កីឡាករ​រូប​នេះ​ បំបែក​កំណត់ត្រា​មួយ​ទៀត​ ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ ដែល​​អាច​ស៊ុត​ចូល​នៅ​វគ្គ​ខ្វែង​ចាញ់​ធ្លាក់ (Knockout)​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro ផង​ដែរ៕

 

Sanches ​បំបែក​កំណត់ត្រា​២ នៅ​ Euro 2016 យប់​មិញ

 

Sanches ​បំបែក​កំណត់ត្រា​២ នៅ​ Euro 2016 យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal