កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

មិនថាអ្នកជាបុរស  ឬស្រ្តីឡើយ អ្នកប្រាកដជាតែងតែស្រមៃចង់បាន ដំណើរក្រេបទឹកឃ្មុំដ៏អស្ចារ្យមួយនៅក្នុងជីវិត។ អ្នក និងដៃគូ គួរតែត្រៀមរៀបចំឲ្យបានរួចរាល់ជាស្រេច នូវទីកន្លែងដែលអ្នកចង់ទៅ បន្ទាប់ពីធ្វើពិធីអាពាហ៍ពិពាហ៍រួច តាមចំណូលចិត្តរបស់អ្នក។

ខាងក្រោមនេះជាទិសដៅដំណើរកំសាន្ត ក្រេបទឹកឃ្មុំកំពូលទាំង ១០ ប្រចាំឆ្នាំ ២០១៥ ដែលបានជ្រើសរើសយកមកបង្ហាញជូន ដើម្បីជាគំនិតខ្លះៗជូនគូស្នេហ៍ថ្មីថ្មោងជាពិសេស ៖ 

១. កោះ Bora Bora (ប្រទេស បារាំង)

កោះ Bora Bora ជាកោះមួយមានផ្ទៃដីតែ ៣០ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងក្រុមកោះ Leeward ប្រទេសបារាំង ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ Bora Bora ត្រូវបាន ហ៊ុំព័ទ្ធដោយ បឹងទឹកប្រៃ និង ថ្មប៉ប្រះទឹក។ នៅចំកណ្តាលកោះនេះ គឺជាសំណល់ភ្នំភ្លើងពីរ គឺកំពូលភ្នំ Pahia និង ភ្នំ Otemanu ដែលជាកំពូលភ្នំខ្ពស់បំផុតលើកោះ កម្ពស់ ៧២៧ ម៉ែត្រ។

*កោះ Bora Bora ជាកន្លែងក្រេបទឹកឃ្មុំដ៏អស្ចារ្យ ព្រោះតែទឹកសមុទ្រដែលថ្លាដូចកញ្ចក់ ដីខ្សាច់ពណ៌ស ទេសភាពភ្នំស្រស់ស្អាត និងផ្កាថ្មដែលមានត្រីចំរុះពណ៌ជាច្រើន។ អ្នកអាចស្វែងរកកន្លែងស្នាក់នៅឯ The Four Seasons Resort Bora Bora (តម្លៃចាប់ពី ៩១៩ ដុល្លារ) ដែលមានទីតាំងលើកោះនោះ។ អ្វីដែលពិសេសគឺ អ្នកគួរតែកុំភ្លេចជួល ឧទ្ធម្ភាចក្រមួយ ដើម្បីទស្សនាភ្នំ Otemanu ពីលើ និងអាចទៅលេងកោះផ្សេងៗនៅជិតនោះ ដើម្បីមើលគុជខ្យងពណ៌ខ្មៅ និងកសិដ្ឋានគ្រាប់សណ្តែកវ៉ាន់នីឡាផងដែរ។ 

២. កោះ Bali (ប្រទេស ឥណ្ឌូណេស៊ី)

កោះ Bali គឺជាកោះមួយ នៅក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ី។ កោះនេះមានផ្ទៃដីប្រមាណ ៥,៧៨០ គីឡូម៉ែត្រការ៉េ  និងមានប្រជាជនចំនួន ៤,២២៥,៣៨៤ នាក់។ កោះ Bali មានទីក្រុងឈ្មោះ Denpasar ដែលមានទីតាំងស្ថិតនៅ ភាគខាងត្បូងនៃកោះ។

*កោះ Bali ត្រូវបានគេទទួលស្គាល់ថា មានភាពទាក់ទាញ សម្រាប់គូស្នេហ៍ដែលស្វែងរកភាពរ៉ូមែនទិច ដោយវាមានទេសភាព ប្រាសាទចុះអ័ព្ទ ទេសភាពភ្នំដ៏ស្រស់ស្អាត និងសិល្បៈសម្តែងរស់រវើក។ អ្នកអាចទាក់ទងការស្នាក់នៅឯ រមណីយដ្ឋាន និងវីឡា Mulia (តម្លៃចាប់ពី ៣៨០ ដុល្លារ) មានទីតាំងនៅមុខឆ្នេរ Nusa Dua ដែលមានដីខ្សាច់សក្បុស និងទឹកសមុទ្រថ្លាឆ្វង់។ ទៅដល់ទីនោះ អ្នកមិនត្រូវភ្លេចទៅលេងប្រាសាទ Pura Luhur Uluwatu ដែលនៅលើច្រាំងថ្មកម្ពស់ប្រហែល ៦១ ម៉ែត្រពីលើមហាសមុទ្រឥណ្ឌា។ នៅទីនោះមាន ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត ដែលមិនអាចបំភ្លេចបាន។ 

៣. ទីក្រុង ប៉ារីស (ប្រទេស បារាំង)

ប៉ារីស ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុង ប្រទេសបារាំង។ ទីក្រុងនេះមានទំហំ ១០៥.៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រហែល ១២ លាននាក់។ ស្ថាបត្យកម្មប្រវត្តិសាស្រ្ត របស់ទីក្រុងប៉ារីសដែលមនុស្សគ្រប់ៗរូបស្គាល់នោះគឺ ទូះអេហ្វែល (Eiffel Tower)។

*ទីក្រុងប៉ារីស គឺមានន័យដូចជាពាក្យ រ៉ូមែនទិចដែរ ក៏ព្រោះតែទីនោះសម្បូរទៅដោយ ស្នាដៃស្ថាបត្យកម្មល្បីៗ អាហារឆ្ងាញ់ៗ និងសិល្បៈផ្សេងៗ ដែលធ្វើឲ្យទីក្រុងនេះកាន់តែមានលក្ខណៈពិសេស។ អ្នកអាចស្នាក់នៅ សណ្ឋាគារ Plaza Athéneé ដ៏ប្រណិត (តម្លៃចាប់ពី ៨១៩ ដុល្លារ) ដែលផ្តល់ការស្នាក់នៅជាកញ្ចប់ (ចំនួន ៣ យប់) ទៅទទួលអ្នកពីព្រលានយន្តហោះ និងជូនអ្នកមកសណ្ឋាគារទៀតផង។ អ្នកមិនត្រូវភ្លេចទៅទស្សនា សារមន្ទីរ d'Orsay និងLouvre និង Eiffel Tower ឲ្យសោះ! កាន់តែពិសេសគឺ ស្ពាន Pont des Art ដែលជាទីកន្លែងសាក្សីសម្រាប់គូស្នេហាទាំងឡាយ (ល្បីល្បាញដោយ ការចាក់សោរភ្ជាប់លើស្ពាន រវាងគូស្នេហ៍ តែឥលូវនេះគេមិនអនុញ្ញាតទៀតទេ)។ 

៤. ទីក្រុង Venice (ប្រទេស អ៊ីតាលី)

Venice គឺជាទីក្រុងមួយ នៅភាគឦសានរបស់ ប្រទេសអ៊ីតាលី។ ទីក្រុងនេះជាកោះតូចៗ ចំនួន ១១៧ ដែលបំបែកដោយប្រលាយទឹក តែតភ្ជាប់គ្នាដោយស្ពាន មានទំហំសរុប ៤១៤.៥៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ ២៦៤,៥៧៩ នាក់ក្នុងឆ្នាំ ២០១៤។

*គូស្វាមីភរិយាថ្មីថ្មោងជាច្រើនតែងតែសំដៅទៅ ទីក្រុង Venice នេះ ដើម្បីចង់ជិះទូក (Grand Canal) លេងតាមប្រលាយ ដើម្បីគយគន់ទេសភាព សកម្មភាព និងទិដ្ឋភាពក្នុងទីក្រុង។ អ្នកអាចស្នាក់នៅ JW Marriott Venice ដែលទើបតែបើកថ្មីៗ (តម្លៃចាប់ពី ៤៣៧ ដុល្លារ) ។ កុំភ្លេចជិះទូកលេងកំសាន្តជុំវិញ Piazza San Marco ដើម្បីទស្សនាសំណង់អាគារបុរាណៗ និងសកម្មភាពរស់នៅប្លែកផ្សេងៗ របស់អ្នកនៅទីនោះ។ 

៥. កោះ Maldives

Maldives (ម៉ាល់ឌីវ) គឺជាប្រទេសដីកោះ ស្ថិតក្នុងមហាសមុទ្រឥណ្ឌា លាតសន្ធឹងពីភាគនិរតី នៃប្រទេសឥណ្ឌា និងស្រីលង្កា។ Maldives មានទីក្រុងឈ្មោះ Malé មានទំហំ ២៩៨ គីឡូម៉ែត្រការ៉េ និងមានមនុស្សរស់នៅប្រហែល ៣៩៣,៥០០ នាក់។

*ប្រទេសដីកោះ Maldives នេះ ស្វាគមន៍គូស្នេហ៍ដែលមកក្រេបទឹកឃ្មុំនៅទៅនោះ ជាមួយនឹងដីខ្សាច់ពណ៌ស ទឹកសមុទ្រដែលថ្លាដូចកញ្ចក់ និងរមណីយដ្ឋានដ៏ស្រស់ស្អាត។ អ្នកអាចធ្វើការស្នាក់នៅឯ Niyama Maldives (តម្លៃចាប់ពី ៨៥៧ ដុល្លារ) ដែលមានដូចជា ក្លិបរាត្រីនៅក្រោមទឹក ភោជនីយដ្ឋានដែលត្រូវជិះទូកទើបអាចទៅដល់ និងស្ប៉ាដែលគូស្នេហ៍អាចកក់ ប្រើតែពីរនាក់បាន។ អ្នកមិនត្រូវភ្លេចចូលរួម ជាមួយអ្នកស្រុកដែលជាជីវវិទូ ដែលគេនឹងនាំអ្នកទៅមើលសត្វសមុទ្រ និងចុះក្រោមទឹកពេលយប់ទៀតផង។ 

៦. កោះ Maui (រដ្ឋហាវ៉ៃ)

កោះ Maui គឺជាកោះដែលធំលំដាប់ទីពីរ នៃប្រជុំកោះហាវ៉ៃ ដែលមានទំហំ ១,៨៨៣ គីឡូម៉ែត្រការ៉េ និងមានមនុស្សរស់នៅប្រមាណ ១៥៤,៨៣៤ នាក់។ ចំនុចខ្ពស់បំផុតគឺ នៅត្រង់ភ្នំភ្លើង Haleakalā ដែលមានកម្ពស់ជាង ៣,០០០ ម៉ែត្រពីកម្រិតទឹកសមុទ្រ។

*កោះ Maui មានទឹកសមុទ្រដែលថ្លាឆ្វង់ ទេសភាពថ្ងៃលិចបែបតំបន់ត្រូពិច និងបរិស្ថានជុំវិញពណ៌ខៀវស្រងាត់ ធ្វើឲ្យវាជាកោះមួយដែលបង្កប់ទៅដោយភាពរ៉ូមែនទិច។ រមណីយដ្ឋានប្រណីតថ្មីៗជាច្រើន បានធ្វើឲ្យកោះនេះបំបែកកំណត់ត្រាជាកោះដែលគេពេញចិត្តច្រើនជាងគេ។ អ្នកអាចកក់បន្ទប់នៅឯ Montage Kapalua Bay (តម្លៃចាប់ពី ៧៧៥ ដុល្លារ) ដែលពួកគេនឹងរៀបចំ ដំណើរកំសាន្តចុះលេងក្រោមសមុទ្រ និងការជិះលើខ្នងសេះ តាមបណ្តោយឆ្នេរជូនអ្នក។ អ្វីដែលអ្នកត្រូវធ្វើគឺ កុំភ្លេចទៅអង្គុយដណ្តប់ភួយ មើលថ្ងៃរះ នៅលើកំពូលភ្នំ Haleakalā និងមើលថ្ងៃលិច លើកប៉ាល់តាមបណ្តោយឆ្នេរ Kihei។

៧. កោះ Harbour (ប្រទេស Bahamas)

Harbour គឺជាកោះ និងជាស្រុកមួយរបស់ ប្រទេស Bahamas មានទីតាំងស្ថិតនៅក្បែរឆ្នេរភាគឦសាននៃកោះ Eleuthera ដែលមានមនុស្សរស់នៅប្រមាណ ១,៧៦២ នាក់។

*កោះ Harbour ត្រូវបានគេស្គាល់ថា ជាកោះឋានសួគ៌ ដែលមានដីខ្សាច់ពណ៌ស៊ីជម្ពូ ដ៏ស្អាតអស្ចារ្យ។ អ្នកអាចធ្វើការស្នាក់នៅសណ្ឋាគារ Tingum Village ដែលមានបន្ទប់គេងតែ ១៩ បន្ទប់ប៉ុណ្ណោះ (តម្លៃចាប់ពី ១៤០ ដុល្លារ)។ គ្រប់បន្ទប់សុទ្ធតែមានយ៉ នៅខាងក្រៅ ដែលល្អឥតខ្ចោះសម្រាប់ពេលព្រឹកព្រលឹម និងពេលយប់ស្ងាត់។ អ្នកត្រូវផ្តិតយករូបភាពឲ្យបានច្រើន និងដើរឲ្យបានយ៉ាងហោចណាស់ ៤ គីឡូម៉ែត្រ ដើម្បីទស្សនាទេសភាព ដ៏អស្ចារ្យផ្សេងៗ។ កុំភ្លេចចូលរួមញ៉ាំអាហារថ្ងៃត្រង់ លើយន្តហោះ របស់ភោជនីយដ្ឋាន Sip Sip និងទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗនៅ India Hicks's Sugar Mill Trading Co. បានផងដែរ។ 

៨. កោះ Tao (ប្រទេសថៃ)

កោះ Tao របស់ប្រទេសថៃ ស្ថិតនៅឯខេត្ត Surat Thani ខាងលិចនៃច្រាំងសមុទ្រ ប្រទេសថៃ។ កោះនេះមានទំហំត្រឹមតែ ២១ គីឡួម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ១,៣៨២ នាក់។

*គូស្នេហ៍ថ្មីថ្មោង គួរតែជូលម៉ូតូ ជិះដើរលេងជុំវិញកោះ Tao នេះ។ អ្នកអាចទាក់ទងស្នាក់នៅឯ Koh Tao Bamboo Huts (តម្លៃចាប់ពី ២១២ ដុល្លារ) ដែលមានបន្ទប់ខ្ទមលើថ្ម នៅគែមសមុទ្រ និងអាចកក់អាងហែលទឹក សម្រាប់តែមនុស្ស ២ នាក់ក៏បាន។ អ្នកក៏អាចជ្រមុជទឹកទៅក្រោមបាតសមុទ្រ ដែលមានអ្នកជំនាញ ណែនាំអ្នកមិនឲ្យមានបញ្ហាឡើយ។

៩. ទីក្រុង Kyoto (ប្រទេសជប៉ុន)

ទីក្រុង Kyoto មានទីតាំងស្ថិតនៅចំកណ្តាលកោះ Honshu ប្រទេសជប៉ុន។ ទីក្រុងនេះមានទំហំ ៨២៧.៨៣ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ១,៤៧៤,៥៧០ នាក់។

*ទីក្រុង Kyoto សំបូរទៅដោយ ប្រាសាទ និងទីកន្លែងសក្ការៈបូជា ជាច្រើនដែលបង្ហាញចេញនូវប្រពៃណីបែបសន្តិភាព។ អ្នកអាចជូលទូកទៅស្នាក់នៅ Hoshinoya Kyoto (តម្លៃចាប់ពី ៥១៦ ដុល្លារ) នៅទន្លេ Ooi។ ជាការល្អ អ្នកគួរតែទៅនៅរដូវផ្ការីក ឬរដូវស្លឹកឈើជ្រុះ។ នៅរដូវផ្ការីក ដើមផ្កា Cherry នឹងរីកបានពេញលក្ខណៈ រីឯក្នុងរដូវស្លឹកឈើជ្រុះវិញ បង្ហាញទេសភាពពណ៌ចំរុះ ដែលស្រស់ស្អាតបំផុត។ មុនពេលមេឃងងឹត អ្នកកុំភ្លេចទៅដើរលេងជុំវិញ Gion ដែលជាភូមិផ្ទះតៀមឈើ (ផ្ទះតែ) និងប្រលាយទឹក Shirakawa ផងណា! 

១០. ទីក្រុង Dubai (ប្រទេស អារ៉ាប់រួម)

Dubai ជាប្រទេសដែលមានប្រជាជនច្រើនជាងគេ ក្នុងប្រទេសអារ៉ាប់រួម។ ទីក្រុងនេះមានផ្ទៃដីជាង ៥ ពាន់គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ២,៥០២,៧១៥ នាក់។ ទីក្រុងនេះត្រូវបានគេចាត់ទុកថាជា ទីក្រុងអ្នកមាន ក្នុងតំបន់មជ្ឈឹមបូព៌ា។

*អ្នក និងដៃគូប្រាកដជារីករាយ នឹងរសជាតិជីវិតក្នុងទីក្រុងនេះអស្ចារ្យមួយនេះ ទោះបីក្នុងរយៈពេលខ្លីក៏ដោយ។ អ្នកនឹងមានអារម្មណ៍ថាដូចជាស្តេច បើអ្នកស្នាក់នៅ Al Maha ជារមណីយដ្ឋាន និងស្ប៉ាលើខ្សាច់ដ៏ប្រណិត ដែលផ្តល់ឲ្យអ្នកនូវបន្ទប់ស្នាក់នៅដ៏អស្ចារ្យ អាងហែលទឹកផ្ទាល់ខ្លួន និងនាវាឈើមួយទៀតផង។ អ្វីដែលអ្នកមិនត្រូវភ្លេចធ្វើនោះគឺ ជិះសត្វអូដ្ឋ នៅពេលថ្ងៃលិច តាមបណ្តោយឆ្នេរ និងអាចសម្រាកផឹកស្រាសាំប៉ាញ អាហារ និងផ្លែឈើផ្សេងទៀត ដើម្បីផ្លាស់ប្តូរបរិយាកាសថ្មីផងដែរ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក

កំពូលទិសដៅ ក្រេបទឺកឃ្មុំទាំង១០ នៅលើពិភពលោក