កម្មវិធី ‘‘Same Same But Better’’ ដាក់ចេញការប្រកួតប្រជែង ថតរូបសែហ្វីតាម Facebook

ភ្នំពេញ៖ កម្មវិធី ‘Same Same But Better’ គឺជាយុទ្ធនាការយល់ដឹង ដើម្បីដោះស្រាយបញ្ហាទីផ្សារប្រផេះរបស់ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដោយដាក់ចេញការប្រកួតប្រជែងដោយជម្រុញ ដល់សាធារណៈជនឲ្យដាក់ស្នើរូបថតសែហ្វីរបស់ខ្លួននិងឡានមួយ នៅលើទំព័រ Facebook ‘#SameSameButBetter’ – facebook.com/SameSameButBetter។ អ្នកឈ្នះនឹងទទួលបាន ការជិះឡានម៉ាក Porsche and BMW រយៈពេល 2 ម៉ោងដោយឥតគិតថ្លៃ ដោយមានអ្នកបើកបរជាមួយផងដែរ។

លោក Peter Brongers ជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បាននិយាយថា “ពួកយើងរីករាយខ្លាំងណាស់ ក្នុងការដាក់ចេញការ ប្រកួតប្រជែងលើកដំបូងរបស់យើងនៅលើ Facebook”។ គាត់បានបន្ថែមទៀតថា “ការប្រកួតប្រជែងនឹងក្លាយជារឿងដ៏គួរឲ្យរីករាយ ដើម្បីភ្ជាប់ជាមួយមិត្តនៅតាម Facebook ដែលចូលចិត្តយើង ហើយមានចិត្តរំជើបរំជួលអំពីឡាន និងការបើកបរដោយសុវត្ថិភាព។ សម្រាប់ពួកយើងវិញ វាក៏ជាឱកាសបង្កើនការយល់ដឹង អំពីយុទ្ធនាការរបស់យើង ដើម្បីកាត់បន្ថយបញ្ហាដែលកើតឡើងមិនទៀតទាត់ទីផ្សារជជុះ ដើម្បីការពារអតិថិជនរបស់យើង។”  

រូបថតសែហ្វី ត្រូវដាក់ស្នើមកមិនត្រូវឲ្យហួសថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2016 ហើយសហព័ន្ធនឹងសុំឲ្យអ្នកប្រើប្រាស់ Facebook បោះឆ្នោតដល់រូបថតសែហ្វី ដែលជាពេញចិត្តរបស់ខ្លួន ត្រឹមថ្ងៃទី 17 ខែកក្តដា ឆ្នាំ 2016។ រង្វាន់ដោយការជិះឡានម៉ាក Porsche និង BMW ដោយឥតគិតថ្លៃ នឹងត្រូវប្រគល់ជូនដល់ អ្នកណាដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ។ មានតែអ្នកឈ្នះតែ ពីរគត់ នឹងត្រូវជ្រើសរើសយក ចំណែកឯអ្នកដែលមានរូបថតគាំទ្រច្រើនបន្ទាប់ចំនួន 10 ទៀត នឹងទទួលបានទំនិញពិសេសពីឡានម៉ាក Porsche និង BMW ផងដែរ។ អ្នកចូលរួមប្រកួត ត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ហើយគ្មានការទិញ ឬចំណាយ ដើម្បីអាចចូលរួម ឬឈ្នះឡើយ។

អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2016 នៅលើ facebook.com/SameSameButBetter និង facebook.com/Cambodia AutomotiveIndustryFederation។ ទំព័រទាំងពីរនេះជាប្រភពសំខាន់ នៃព័ត៌មានដែលជឿទុកចិត្ត គុណភាព ផ្តាច់មុខ និងមានការកំសាន្ត សម្រាប់អ្នក ដែលចូលចិត្តឡាន ឬអ្នកដែលកំពុងស្វែងរកទិញឡាន។

សព្វថ្ងៃ ការប្រឈមមួយក្នុងចំណោមការប្រឈមសំខាន់ៗ គឺមាននៅក្នុងការបង្រៀនដល់អតិថិជន អំពីការពិតដែលថា អ្នកផលិតបានរចនា និងផលិតយានយន្តផ្សេងៗ សម្រាប់ផ្នែកផ្សេងទៀត របស់ពិភពលោក។ យានយន្តដែលទទូលបានសិទ្ធិដាក់លក់ ត្រូវបានកែសម្រួលទៅតាម ស្ថានភាពក្នុងស្រុក និងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់អតិថិជនកម្ពុជា រយៈពេលយូរអង្វែង។ យានយន្តដែលទទួលសិទិ្ធដាក់លក់នេះ ត្រូវបានធ្វើឲ្យប្រសើរឡើង ដើម្បីដំណើរការតាមប្រេងឥន្ទនៈកម្ពុជា ហើយអាចកែសម្រួលដល់តួរថយន្តឲ្យសាកសម ទៅនឹងផ្លូវកម្ពុជា និងម៉ាស៊ីនត្រជាក់ធំ ត្រូវបានរចនា ដើម្បីដំណើរការនៅក្នុងអាកាសធាតុតំបន់ត្រូពិច ដែលទាំងអស់នឹងនាំដល់សុវត្ថិភាពរបស់អតិថិជន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload