មួយឆ្នាំមានម្ដង តោះ! នាំកូនៗទៅលេង ពិព័រណ៍កុមារ និងគ្រួសារ លើកទី៣

ភ្នំពេញ៖ នាចុងសប្ដាហ៍នេះដែលត្រូវនឹងថ្ងៃទី០២ និងទី០៣ ខែកក្កដា ពិព័រណ៍កុមារ និងគ្រួសារ នឹងត្រូវរៀបចំឡើង ជាលើកទី៣ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ ព្រឹកដល់ ៨យប់។

ពិព័រណ៍នេះនឹងនាំមកជូននូវ កម្មវិធីប្រកួតពិសេសៗជាច្រើនសម្រាប់កុមារក្រោមអាយុ១៣ ឆ្នាំ ដូចជា ការប្រកួតគិតលេខ គូររូប ច្រៀង រាំ ការប្រកួតសង់ឡេហ្គូ រាំាអ៊ែរ៉ូប៊ិក ប្រកបអក្សរ និង វារម៉ារ៉ាតុង។ កុមារៗនឹងមានឱកាសរៀនបត់ក្រដាស រាំរបាំបាឡេ រាំសាមបា រាំJass រៀនលេងតន្រ្តី និង ហាត់តៃក្វាន់ដូ។ បន្ថែមលើនេះទៀត កុមារក៏អាចចូលរួមសម្តែងទេពកោសល្យ និង សមត្ថភាពរបស់ខ្លួននៅលើឆាកកម្មវិធីទៅកាន់ក្រុមគ្រួសារដៃលចូលរួម។
ទីធ្លាកំសាន្តរួមមានទីលានប្រណាំងឡានMercedes កន្លែងបោះតង់ pic nic កន្លែងគូរមុខ កាច់ប៉ោងប៉ោង និងថតរូបជាមួយតួអង្គតុក្កតាល្បីៗ សម្រាប់រយៈពេលពេញទាំង ២ថ្ងៃតែម្ដង។

រឹតតែពិសេស មាតាបិតានឹងទទួលបានការបញ្ចុះតំលៃ រហូតដល់៥០% លើផលិតផល និងសេវាកម្មសម្រាប់កុមារ និងគ្រួសារ ដូចជា សេវាអបរំ សុខភាព ចំនីអាហារ សំលៀកបំពាក់ ធានារ៉ាប់រង យាន្តជំនិះ ពីប្រមាណ១០០ក្រុមហ៊ុន រួមទាំងរង្វាន់ជាច្រើនដោយគ្រាន់តែចូលរួមពិព័រណ៍ដោយឥតគិតថ្លៃ។

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា អ៊ីវេនផ្លេននើរ គាំទ្រដោយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភធំដោយម្ស៉ៅទឹកដោះគោ Modilac និងក្រុមហ៊ុនស្តាអូតូខេមបូឌា។ ទំនាក់ទំនង៖ 017 85 47 47 / 096 4444 078 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload