សិប្បកម្មធ្វើគុយទាវ មួយកន្លែងនៅស្រុកស្ទោង ត្រូវអាជ្ញាធរចុះបិទក្រោយ រកឃើញមានសារធាតុគីមី

(កំពង់ធំ)៖ ដោយមានការយកចិត្ដទុកដាក់ ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ដកំពង់ធំ ទាំងមូលនោះ នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៦នេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកំពង់ធំ បានដឹកនាំមន្រ្តីកាំកុងត្រូល និងមន្ទីពាណិជ្ជាកម្ម ចុះបិទសិប្បកម្មធ្វើគុយទាវមួយកន្លែង ដែលមានសារធាតុគីមី នៅក្នុងផ្សារស្ទោង។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ការត្រួតពិនិត្យរកឃើញថា សិប្បកម្មផលិតសសៃគុយទាវបោះដុំ មានផ្ទុកដោយសាជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទាំងស្រុកស្ទោង អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់ពេលនេះ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2016នេះ លោក សាយ ណូរ៉ា បានដឹកនាំកម្លាំងចំរុះចុះមកដល់ផ្ទះ ធ្វើសប្បកម្មផលិតគុយទាវបោះដុំ ដោយផ្ទាល់តែម្តង។

មន្រ្តីកាំកុងត្រូល បានបន្តទៀតថា គុយទាវបន្ទះដែលមិនទាន់ហាន់ ចេញជាសសៃល្អិតៗនោះ មានធាតុផ្សំដោយសារជាតិគីមីច្រើនបំផុត រហូតដល់ទៅចំនួន៧៩គីឡូក្រាម និងម្សៅសារធាតុ BDRAX ចំនួន៤០ គីឡូក្រាមផងដែរ។

ក្រោយការត្រួតពិនិត្យកម្លាំងមន្រ្តីជំនាញ បានដកហូតយកទៅបំផ្លាញចោលដើម្បីកុំឲ្យអាជីវកម្មចូលទីផ្សារបន្តទៀត។

មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ទីតាំងសិប្បកម្មផលិតសសៃគុយទាវនេះ មានម្ចាស់ឈ្មោះ ពុំ ម៉ង់ត្រូវបិទផ្អាកធ្វើអាជីវកម្ម ជាបណ្ដោះអាសន្នតែម្តង៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក។

យោងតាមប្រភពព័ត៌មានបរទេសមួយ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Gary Gensianos ជនជាតិហ្វីលីពីន បានទិញប៉ះចំ គុយទាវក្លែងក្លាយ ដែលបាន ដាក់លក់នៅលើ ទីផ្សារ កាលថ្ងៃទី ០៣ កក្កដា កន្លងទៅនេះ។ នៅក្នុងនោះ ក៏បានឲ្យដឹងថា រូបរាងរបស់វា គឺដូចជាគុយទាវធម្មតា សូម្បីតែ ក្លិនរបស់វា ក៏មិនស្អុយ នៅពេលដែលចំអិន តែខុសត្រង់ថា វាមានភាព រអិលខ្លាំង ជាងគុយទាវធម្មតា។

គួរបញ្ជាក់ថា នាពេលនេះ គុយទាវក្លែងក្លាយនេះ ត្រូវបាននាំយក ទៅទីស្នាក់ការ ត្រួតពិនិត្យចំណីអាហារ និងឱសថ ដើម្បីធ្វើការ ត្រួតពិនិត្យ បញ្ជាក់ថា តើវាមានសុវត្ថិភាព ឬអាចប៉ះពាល់ សុខភាពអ្នក បរិភោគយ៉ាងណាដែរ។ ក្នុងករណីដែលការ ត្រួតពិនិត្យទៅ ឃើញ ថាគុយទាវក្លែងក្លាយនេះ អាចប៉ះពាល់ ដល់សុខភាព ឬបង្កជា ជំងឺផ្សេងៗ អាជ្ញាធរនឹងធ្វើការ ហាមឃាត់ មិនឲ្យ ដាក់លក់បន្ត ទៀតនោះទេ។

យ៉ាងណាមិញ ការិយាល័យសុខាភិបាលក្រុង Davao នឹងធ្វើការឆ្លើយតប ក្នុងពេលឆាប់ៗនេះ ទៅលើករណីមួយនេះ ដើម្បីងាយស្រួល ទប់ស្កាត់ និងបង្ការ ការមានជម្ងឺ ដែលកើតឡើង ដោយសារតែ គុយទាវក្លែងក្លាយនេះ។

ចំពោះករណីនេះ គឺជាមេរៀនមួយដល់ប្រជាពលរដ្ឋខ្មែរ ទាំងមូល គួរបង្កើនការ ប្រុងប្រយ័ត្នឲ្យ បានខ្ពស់ មុននឹងទិញ យកមកបរិភោគ ដើម្បីការពារ សុវត្ថិភាព ជាចម្បង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សិប្បកម្មធ្វើគុយទាវ មួយកន្លែងនៅស្រុកស្ទោង ត្រូវអាជ្ញាធរចុះបិទក្រោយ រកឃើញមានសារធាតុគីមី

សិប្បកម្មធ្វើគុយទាវ មួយកន្លែងនៅស្រុកស្ទោង ត្រូវអាជ្ញាធរចុះបិទក្រោយ រកឃើញមានសារធាតុគីមី

សិប្បកម្មធ្វើគុយទាវ មួយកន្លែងនៅស្រុកស្ទោង ត្រូវអាជ្ញាធរចុះបិទក្រោយ រកឃើញមានសារធាតុគីមី

សិប្បកម្មធ្វើគុយទាវ មួយកន្លែងនៅស្រុកស្ទោង ត្រូវអាជ្ញាធរចុះបិទក្រោយ រកឃើញមានសារធាតុគីមី