វិចិត្រករទួរគី គូរគំនូរលោក Van Gogh លើទឹក (មានវីដេអូ)

6 Videos


អ្នកធ្លាប់តែឮ និង ឃើញមនុស្សភាគច្រើនបង្កើតស្នាដៃរូបភាពគំនូរតាមបែបផ្សេងៗ ប៉ុន្តែគេដូចជាមិនសូវបានដឹង ថារូបភាពគំនូរអាចគូលើទឹកបាននោះទេ ។ យ៉ាងណាមិញ វិចិត្រករមួយរូបឈ្មោះ Garip Ay អាយុ ៣១ឆ្នាំ ជនជាតិទួរគីមួយរូបបានប្រើវិធីសាស្រ្តបែបបូរាណមួយឈ្មោះថា Ebru ដោយអាចគូររូបភាពរបស់លោក Van Gogh នៅលើផ្ទៃទឹកបានយ៉ាងស្រស់ស្អាត ។

P9

វិចិត្រករទួរគី គូរគំនូរលោក Van Gogh លើទឹក (មានវីដេអូ)

លោក Garip Ay បានប្រើលក្ខពណ៌ខ្មៅ និង សារធាតុកំហាប់មួយឈ្មោះថា carrageenan លាយនៅក្នុងទឹក និង ចាក់ពណ៌ប្រេងមួយចំនួនដើម្បីគូសរំលេចរូបភាពដោយប្រើដែកតូចមួយធ្វើជាដង សម្រាប់គូសវាសចុះឡើងលើផ្ទៃទឹកដើម្បីរំលេខរូបភាព។ ដើម្បីរក្សារូបគំនូរដែលគូរលើទឹកនេះទុកឱ្យបានរហូតនោះ គាត់បានប្រើសន្លឹកក្រដាសធំមួយទៅដាក់ផ្អឹបពីលើរូបគំនូរលើទឹក នោះរូបភាពនឹងដានតោងជាប់នៅលើក្រដាសដូចជាវេទមន្ត ។

គួរបញ្ចាក់ថា លោក Garip Ay ធ្លាប់បានរៀនចប់ផ្នែកវិចិត្រសិល្បៈនៅវិទ្យាល័យ និង បានរៀនចប់ថ្នាក់ផ្នែកសិល្បៈបូរាណក្នុងប្រទេស ពីសាកលវិទ្យាល័យ Mimar Sinan University ក្នុងទីក្រុង Istanbul ។
ចង់ដឹងការគូរគំនូរលើទឹករបស់លោករបៀបណានោះសូមទស្សនាវីដេអូខាងក្រោម៖