VJ អេ​ដា អំពាវនាវ​ឱ្យ​ចាប់អារម្មណ៍​ស្នាដៃ​ជាជាង​សម្រស់​

6 Videos


ម្ចាស់បទ «កុំចង់មកតោង» អេដា បាននិយាយទៅកាន់ប្រិយមិត្តអ្នកគាំទ្រថា រូបរាងរបស់នាងមិនសំខាន់ទេ តែនាងចង់ឱ្យអ្នកគាំទ្រងាកមកចាប់អារម្មណ៍ និង គាំទ្រស្នាដៃសិល្បៈរបស់នាងច្រើនជាង ។ នេះជាការលើកឡើងរបស់នាងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ។

P9

VJ អេ​ដា អំពាវនាវ​ឱ្យ​ចាប់អារម្មណ៍​ស្នាដៃ​ជាជាង​សម្រស់​

អេដា បានឱ្យដឹងថា នាងមិនចង់ឱ្យប្រិយមិត្តអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់របស់នាងទេ ទោះបីនាងស្អាត ធាត់ ឬ ស្គមយ៉ាងណាក៏មិនសំខាន់ ព្រោះវាជារូបសម្បត្តិក្រៅខ្លួនដែលអាចកែខៃបាន ប៉ុន្តែអ្វីដែលនាងចង់បានបំផុតនោះគឺ សូមឱ្យប្រិយមិត្តអ្នកគាំទ្រទាំងអស់ងាកមកចាប់អារម្មណ៍លើស្នាដៃរបស់នាងលើវិថីសិល្បៈច្រើនជាង ដើម្បីចូលរួមលើកកម្ពស់ និង លើកស្ទួយអ្វីដែលជាការបង្កើតថ្មី ឱ្យកាន់តែមានសន្ទុះគាំទ្រកាន់តែប្រសើរឡើង ។

VJ អេ​ដា អំពាវនាវ​ឱ្យ​ចាប់អារម្មណ៍​ស្នាដៃ​ជាជាង​សម្រស់​

អេដា ក៏បានសរសេររៀបរាប់លើទំព័រហ្វេសប៊ុកយ៉ាងក្បោះក្បាយដែរថា «សង្កេតឃើញថារាល់កាបង្ហោះរូបភាព និង ការ Live video របស់ខ្ញុំតែងមាន Comment ថាធាត់ណាស់ ចាស់ហើយ… ទាំងអស់នេះវាមិនសំខាន់សម្រាប់ខ្ញុំទេ តែខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាងាកមកចាប់អារម្មណ៍ និង គាំទ្រស្នាដៃសិល្បៈរបស់ខ្ញុំច្រើនជាង ព្រោះខ្ញុំមិនមែនជាអ្នកសម្តែងកុន karaoke ឬក៏តារាម៉ូដែលទេ ខ្ញុំគឺជាតារាចម្រៀង! រូបសម្បត្តិគឺជារបស់ក្រៅខ្លួនដែលអ្នកណាក៏អាចកែខៃបាន តែការនិពន្ធ និង ច្រៀងរបស់ខ្ញុំ គឺចេញពីអារម្មណ៍ និង បេះដូងពិតៗ សូមអរគុណដល់ការគាំទ្រ និង ការរិះគន់ដើម្បីស្ថាបនារបស់អ្នករាល់គ្នា ហើយខ្ញុំមិនព្រមឱ្យការរិះគន់ជាន់ពន្លិចណាមួយអាចយកឈ្នះលើការតាំងចិត្ត និង ជោគជ័យរបស់ខ្ញុំបានទេ Love me for me, not my beauty. Thank you!»

VJ អេ​ដា អំពាវនាវ​ឱ្យ​ចាប់អារម្មណ៍​ស្នាដៃ​ជាជាង​សម្រស់​

ជាមួយគ្នានេះដែរ ម្ចាស់បទ«នៅទីនេះមានមនុស្សខូចចិត្ត» ក៏បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះការចាប់អារម្មណ៍លើនាងបែបនេះដែរ តែនាងក៏មិនបានអាក់អន់ស្រពន់ចិត្តអ្វីនោះទេ ព្រោះជាការបញ្ចេញយោបល់មួយក្នុងន័យស្ថាបនា ។ ទន្ទឹមនឹងនោះ អេដា ក៏រំលេចឱ្យឃើញពីឆន្ទៈមោះមុត មិនព្រមឱ្យកើតមានការរិះគន់ក្នុងន័យជាន់ពន្លិចណាមួយយកឈ្នះលើការតាំងចិត្តរបស់នាងលើវិថីសិល្បៈមួយនេះបានទេ ៕ សាកល

VJ អេ​ដា អំពាវនាវ​ឱ្យ​ចាប់អារម្មណ៍​ស្នាដៃ​ជាជាង​សម្រស់​
VJ អេ​ដា អំពាវនាវ​ឱ្យ​ចាប់អារម្មណ៍​ស្នាដៃ​ជាជាង​សម្រស់​
VJ អេ​ដា អំពាវនាវ​ឱ្យ​ចាប់អារម្មណ៍​ស្នាដៃ​ជាជាង​សម្រស់​
VJ អេ​ដា អំពាវនាវ​ឱ្យ​ចាប់អារម្មណ៍​ស្នាដៃ​ជាជាង​សម្រស់​
VJ អេ​ដា អំពាវនាវ​ឱ្យ​ចាប់អារម្មណ៍​ស្នាដៃ​ជាជាង​សម្រស់​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត