រូបថតកាលពីឆ្នាំ១៩០០ កំពុងធ្វើឲ្យមនុស្សជាច្រើន ព្រឺក្បាលខ្ញាកៗ

អៀរឡង់ខាងជើង៖ កាលពីពេលថ្មីៗនេះ រូបថតចំណាស់មួយសន្លឹក បានកំពុងធ្វើឲ្យ មនុស្សជាច្រើនមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែ រូបថតមួយនោះ មានថតជាប់នូវទិដ្ឋភាពម្យ៉ាង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបថតស-ខ្មៅមួយសន្លឹក ថតតាំងពីអំឡុងឆ្នាំ១៩០០ ដែលជាការថតរួមគ្នារបស់ក្មេងស្រីមួយក្រុម  កាលពីជំនាន់នោះ បានកំពុងធ្វើឲ្យ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែថតជាប់ដៃមួយកំណាត់ដែលត្រូវបានមនុស្សភាគច្រើន ជឿជាក់ថាគឺជាដៃខ្មោច។

បើយើងមើលឲ្យជាក់នោះ យើងនឹងបានឃើញ ថាមានដៃម្ខាងដាក់នៅលើស្មា របស់នារីម្នាក់ ដែលនៅខាងមុខគេ ទាំងដែលគ្មានអ្នកណាម្នាក់ នៅក្បែរនោះ ព្រមទាំងអ្នកដែលថតរូបផ្សេងទៀត មិនអាចមានទីតាំងណា អាចដាក់ដៃនៅក្នុង ស្ថានភាពនោះបានឡើយ។

ម្យ៉ាងវិញទៀត ក៏មិនទាន់មានការពន្យល់អះអាងណាមួយ ឲ្យបានច្បាស់ថាតើដៃនៅក្នុង រូបថតនោះជាអ្វី ឬក៏វាជាកំហុសបច្ចេកទេសក្នុងការថតរូប ឬក៏អ្វីផ្សេងឲ្យប្រាកដ នៅឡើយទេ។

គូសបញ្ជាក់ផងដែរថា រូបថតស-ខ្មៅមួយសន្លឹកនេះ ជាការថតរួមគ្នារបស់ ក្រុមនារីវ័យក្មេង ដែលធ្វើការនៅក្នុងរោងចក្រច្នៃសូត្រ នៅទីក្រុង Belfast របស់ប្រទេសអៀរឡង់ខាងជើង។ អ្វីដែលសំខាន់គឺថារូបថតនេះ ថតឡើងតាំងពីឆ្នាំ១៩០០ ដែលកាលនោះមិនទាន់មាន កម្មវិធីកែសម្រួល ឬក៏កែប្រែទៅលើរូបថត អ្វីនោះឡើយ ដែលនេះគឺជាចំណុចមួយ ធ្វើឲ្យមនុស្សភាគច្រើន គិតថាតើពិតជាខ្មោចមែន ឬយ៉ាងណា៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ កាលពីពេលកន្លងទៅ ស្រ្តីម្នាក់បានធ្វើឲ្យអ្នកដំណើរ នៅលើឡានក្រុងមួយគ្រឿង មានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីស្រ្តីរូបនោះ កំពុងតែ ហើយគ្រវីក្បាលឥតឈប់ ថែមទាំងបានបញ្ចេញសម្លេង ដូចខ្មោច។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីដែលខ្មោចចូល មិនត្រូវបានគេស្គាល់ អត្តសញ្ញាណរូបនោះ ត្រូវគេថតបាន ដោយកាម៉េរាទូរស័ព្ទដៃ ខណៈកំពុងតែធ្វើដំណើរ នៅលើឡានក្រុងសាធារណៈ ក្នុងទីក្រុង San Luis ប្រទេសអាហ្សង់ទីន។ បើតាមវីដេអូឃ្លីប ដែលគេថតបាននោះ បង្ហាញឲ្យឃើញ ស្រ្តីខាងលើ អង្គុយគ្រវីក្បាល ទៅវិញទៅមកឥតឈប់ និងប្រើសម្លេងស្រែក គួរឲ្យខ្លាច ស្តាប់មិនយល់ ហាក់បីដូចជា សម្លេងខ្មោច។

ទោះជាយ៉ាងណា នៅពេលកើតហេតុ មានអ្នកដំណើរប្រុសម្នាក់ ចូលទៅមើលស្រ្តីខាងលើ ដើម្បីចង់ដឹងថា នាងកើតអីឬក៏អត់ ប៉ុន្តែនាងហាក់បីដូចជា មិនបានឃើញគាត់ឡើយ ហើយនៅតែបន្តស្រែកថ្នូរដដែល។

សាក្សីជាច្រើននាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា អ្នកបើកបរឡានក្រុង បានបង្ខំចិត្តឈប់ឡាន បន្ទាប់ពីមានអ្នកដំណើរ ភិតភ័យខ្លាំងពេក រហូតដល់អង្វរ ឲ្យបញ្ឈប់ឡាន តែម្តង។

គួរបញ្ជាប់ផងដែរថា ស្រ្តីដែលត្រូវខ្មោចចូល រូបនោះ បានអង្គុយនៅលើឡាន តែម្នាក់ឯង រហូតដល់ប៉ូលិសមកដល់ និងនាំនាងទៅកាន់ប៉ុស្តិប៉ូលិស ប៉ុន្តែគេមិនបានដឹងថា មានរឿងអ្វីកើតឡើងចំពោះនាង បន្តទៀតនោះទេ។

ខ្សែវីដេអូឃ្លីប ដែលបានថតនោះ ក៏ត្រូវបានគេបង្ហោះ ទៅលើបណ្តាញអ៊ីនធឺណែត ដោយមានអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែតជាច្រើន ចាប់អារម្មណ៍ទៅនឹង សកម្មភាពដ៏គួរឲ្យព្រឺក្បាល និងចម្លែក របស់ស្រ្តីនោះជាខ្លាំង ខណៈមនុស្សមួយចំនួន បានប្រៀបធៀបសកម្មភាពរបស់នាង ទៅនឹងតួអង្គ Regan MacNeil ក្នុងខ្សែភាពយន្តបែបរន្ធត់រឿង «The Exorcist» ក្នុងឆ្នាំ១៩៧៣ ដែលដើរតួសម្តែងដោយ តារាសម្តែងស្រី សញ្ជាតិអាមេរិក វ័យ៥៧ឆ្នាំ Linda Blair៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រូបថតកាលពីឆ្នាំ១៩០០ កំពុងធ្វើឲ្យមនុស្សជាច្រើន ព្រឺក្បាលខ្ញាកៗ
រូបថតដែលធ្វើឲ្យអ្នកមើលហើយ អាចមានអារម្មណ៍ព្រឺខ្លួន

រូបថតកាលពីឆ្នាំ១៩០០ កំពុងធ្វើឲ្យមនុស្សជាច្រើន ព្រឺក្បាលខ្ញាកៗ
ចំណុចរង្វង់ក្រហម គឺជាដៃអាថ៍កំបាំង ដែលគេចាត់ទុកថាជាដៃខ្មោច

រូបថតកាលពីឆ្នាំ១៩០០ កំពុងធ្វើឲ្យមនុស្សជាច្រើន ព្រឺក្បាលខ្ញាកៗ
រូបថតពេលពង្រីកឲ្យកាន់តែធំ

រូបថតកាលពីឆ្នាំ១៩០០ កំពុងធ្វើឲ្យមនុស្សជាច្រើន ព្រឺក្បាលខ្ញាកៗ