ព័រទុយហ្គាល់ ផ្តួលប៉ូឡូញ ដោយបាល់ប៉េណាល់ទី ដើម្បីទៅវគ្គពាក់កណ្តាលផ្តាច់ព័ត្រ

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានត្រួសត្រាយផ្លូវរបស់ពួកគេដើម្បីកក់កៅអីក្នុងវគ្គបួនក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី ៥-៣ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិប៉ូឡូញ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយដ៏ស្វិតស្វាញ។

ricardo-quaresma-cristiano-ronaldo-poland-v-portugal

ខ្សែប្រយុទ្ធវ័យក្មេង Renato Sanches ដែលបានរកគ្រាប់បាល់តាមស្មើឲ្យព័រទុយហ្គាល់ និងស៊ុតបាល់ប៉េណាល់ទីបញ្ចូលទីមួយគ្រាប់នោះ បាននិយាយថា៖ «វាបានក្លាយជាពេលវេលាដ៏អស្ចារ្យសម្រាប់ក្រុម និងសម្រាប់ខ្ញុំក្នុងការរកគ្រាប់បាល់បញ្ចូលទី»។ ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយការមិនស្គាល់ជ័យជម្នះសោះក្នុងការប្រកួតរយៈពេល៩០នាទី។ ក្រោយពីក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឈានទៅប្រកួតវគ្គ៤ក្រុមចុងក្រោយជាលើកទី៤ក្នុងការប្រកួត Euro ៥លើកចុងក្រោយ Sanches បានឲ្យដឹងថា៖ «មនុស្សជាច្រើនរិះគន់យើង ប៉ុន្តែ យើងមិនខ្វល់នោះឡើយ ពីព្រោះយើងស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ»។

ក្រុមជម្រើសជាតិប៉ូឡូញ បានចាប់ផ្តើមយ៉ាងល្អ ខណៈដែលខ្សែប្រយុទ្ធ Robert Lewandowski បានរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងរបស់គេក្នុងការប្រកួត Euro ឆ្នាំ២០១៦ នៅនាទី ទី២ ក្នុងការប្រកួតនៅទីក្រុង Marseille នៅមុនពេល Sanches វ័យ១៨ឆ្នាំដែលជាមិត្តរួមក្រុមរបស់គេនៅឯក្លិប Bayern Munich បានរកគ្រាប់បាល់តាមស្មើវិញជាមួយនឹងការស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងខ្លាំង។ បន្ទាប់មក ការប្រកួតនេះបានបន្តស្ថិតក្នុងលទ្ធផលស្មើ ១-០ រហូតបញ្ចប់នាទីបន្ថែម១៥នាទីពីរដង។ អ្នកចាំទី Rui Patricio និងខ្សែបម្រើ Ricardo Quaresma បានក្លាយជាវីរបុរសរបស់ព័រទុយហ្គាល់ ក្នុងការកាត់សេចក្តីដោយបាល់ប៉េណាល់ទី៕

ប្រភពព័ត៌មាន៖ Channel News Asia

  • ព័រទុយហ្គាល់ ផ្តួលប៉ូឡូញ ដោយបាល់ប៉េណាល់ទី ដើម្បីទៅវគ្គពាក់កណ្តាលផ្តាច់ព័ត្រ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កីឡា