តោះ! ចូលរួម​ប្រកួត​ថត Selfie ជាមួយ​រថយន្ត ឈ្នះ​រង្វាន់​ពី Porsche និង BMW

កម្មវិធី ‘Same Same But Better’ គឺ​ជា​យុទ្ធនាការ​យល់​ដឹង​ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ប្រផេះ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា (CAIF) ដោយ​ដាក់​ចេញ​ការ​ប្រកួតប្រជែង​មួយ​ដែល​សាធារណជន​ត្រូវ​ផ្ញើ​រូបថត​ selfie របស់​ខ្លួន​ជាមួយ​នឹង​រថយន្ត​មួយ​សន្លឹក នៅ​លើ​ផេក​ហ្វេសប៊ុក  www.facebook.com/SameSameButBetter ។

 

អ្នក​ឈ្នះ​នឹង​ទទួល​បាន​ការ​ជិះ​រថយន្ត​ម៉ាក Porsche និង BMW រយៈ​ពេល ២ ម៉ោង​ដោយ​ឥត​គិត​ថ្លៃ​ដោយ​មាន​អ្នក​បើកបរ​ជាមួយ​ផង​ដែរ។

 

តោះ! ចូលរួម​ប្រកួត​ថត Selfie ជាមួយ​រថយន្ត ឈ្នះ​រង្វាន់​ពី Porsche និង BMW

 

លោក Peter Brongers ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បាន​និយាយ​ថា “យើង​រីក​រាយ​ខ្លាំង​ណាស់​ក្នុង​ការ​ដាក់​ចេញ​ការ​ប្រកួត​ប្រជែង​លើក​ដំបូង​របស់​យើង​នៅ​លើ Facebook។ ការ​ប្រកួត​ប្រជែង​នឹង​ក្លាយជា​រឿង​ដ៏​គួរ​ឲ្យ​រីករាយ ដើម្បី​ភ្ជាប់​ជាមួយ​មិត្ត​នៅ​តាម Facebook ដែល​ចូល​ចិត្ត​យើង ហើយ​មាន​ចិត្ត​រំជើបរំជួល​អំពី​រថយន្ត និង​ការ​បើកបរ​ដោយ​សុវត្ថិភាព​។ វា​ក៏​ជា​ឱកាស​បង្កើន​ការ​យល់ដឹង​អំពី​យុទ្ធនាការ​របស់​យើង ដើម្បី​កាត់​បន្ថយ​បញ្ហា​ដែល​កើត​ឡើង​មិន​ទៀង​ទាត់​នៅ​ទី​ផ្សារ​ជជុះ ដើម្បី​ការពារ​អតិថិជន​របស់​យើង”។

 

រូបថត selfie ត្រូវ​ផ្ញើ​មក​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​១០-កក្កដា នេះ ហើយ​សហព័ន្ធ​នឹង​សុំ​ឲ្យ​អ្នក​ប្រើប្រាស់ Facebook បោះ​ឆ្នោត​ដល់​រូបថត​ selfie ​ដែល​ជា​ពេញ​ចិត្ត​របស់​ខ្លួន ត្រឹម​ថ្ងៃ​ទី​១៧-កក្កដា។ រង្វាន់​ដោយ​ការ​ជិះ​រថយន្ត​ម៉ាក Porsche និង BMW ដោយ​ឥត​គិត​ថ្លៃ នឹង​ត្រូវ​ប្រគល់​ជូន​ដល់​អ្នក​ណា​ដែល​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ។ មាន​តែ​អ្នក​ឈ្នះ​តែ ២ នាក់​គត់ នឹង​ត្រូវ​ជ្រើសរើស ខណៈ​អ្នក​ដែល​មាន​រូបថត​គាំទ្រ​ច្រើន​បន្ទាប់​ចំនួន ១០ នាក់​ទៀត នឹង​ទទួល​បាន​ទំនិញ​ពិសេស​ពី​រថយន្ត​ម៉ាក Porsche និង BMW ផង​ដែរ។ អ្នក​ចូលរួម​ប្រកួត ត្រូវ​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ។ អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៧-កក្កដា នៅលើ www.facebook.com/SameSameButBetter និង www.facebook.com/CambodiaAutomotiveIndustryFederation ។

 

តោះ! ចូលរួម​ប្រកួត​ថត Selfie ជាមួយ​រថយន្ត ឈ្នះ​រង្វាន់​ពី Porsche និង BMW

លោក Peter Brongers ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា 

 

បច្ចុប្បន្ន ការ​ប្រឈម​មួយ​ក្នុង​ចំណោម​ការ​ប្រឈម​សំខាន់ៗ គឺ​មាន​នៅ​ក្នុង​ការ​បង្រៀន​ដល់​អតិថិជន​អំពី​ការ​ពិត​ដែល​ថា ក្រុមហ៊ុន​ផលិត បាន​រចនា និង​ផលិត​យានយន្ត​ផ្សេងៗ សម្រាប់​ផ្នែក​ផ្សេងៗ​ទៀត​របស់​ពិភព​លោក។ យានយន្ត​ដែល​ទទូល​បាន​សិទ្ធិ​ដាក់​លក់ ត្រូវ​បាន​កែ​សម្រួល​ទៅ​តាម​ស្ថាន​ភាព​ក្នុងស្រុក និង​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​អតិថិជន​កម្ពុជា​រយៈ​ពេល​យូរ​អង្វែង។ យានយន្ត​ដែល​ទទួល​សិទិ្ធ​ដាក់​លក់​នេះ ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ដើម្បី​ដំណើរ​ការ​តាម​ប្រេង​ឥន្ទនៈ​កម្ពុជា ហើយ​អាច​កែសម្រួល​ដល់​តួ​រថយន្ត​ឲ្យ​ស័ក្ដិសម​នឹង​ផ្លូវ​កម្ពុជា ហើយ​ម៉ាស៊ីន​ត្រជាក់​ធំ​ត្រូវ​បាន​រចនា ដើម្បី​ដំណើរ​ការ​នៅ​ក្នុង​អាកាសធាតុ​តំបន់​ត្រូពិច ដែល​ទាំងអស់​នឹង​នាំ​ដល់​សុវត្ថិភាព​របស់​អតិថិជន​។

 

សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​តំណាង​ឲ្យ​អ្នក​ទទួល​សិទ្ធិ​លក់​ក្នុង​កម្ពុជា។ គោលបំណង​របស់​សហ​ព័ន្ធ រួម​មាន លើក​កម្ពស់​ឧស្សាហកម្ម​យានយន្ត​ដោយ​រួម​គ្នា​តែ​មួយ និង​ប្រមូលផ្តុំ​សំឡេង​ពី​វិស័យ​ឯកជន​អំពី​បញ្ហា​ជាមួយ​រដ្ឋាភិបាល ចូលរួម​ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​វិស័យ​ឯកជន​នៅ​ក្នុង​ក្រុម​ធ្វើការ​អាស៊ាន យានយន្ត បង្កើន​ការងារ និង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បង្កើន​សុវត្ថិភាព​ផ្លូវ​ថ្នល់ និង​ការ​យល់ដឹង និង​បង្កើន​ការ​ការពារ​របស់​អតិថិជន។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

 

អ្នកស្រី Hanny Wahyuni​​​

ប្រធាន​ទំនាក់ទំនង​សាធារណៈ និង​គណនី​​
​រាល់​ទំនាក់ទំនង​សាធារណៈ​
​ទូរស័ព្ទ +855 99 239 805​
​អ៊ីមែល [email protected]

 

លោក ខឹម ណា​ដែន

​ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី និង​ផ្សព្វផ្សាយ​
រាល់​ទំនាក់ទំនង​សាធារណៈ
ទូរស័ព្ទ +855 95 411 136
​អ៊ីមែល [email protected]

 

អត្ថបទ៖ ពាណិជ្ជកម្ម