​កម្មករជាប់​​ព្រំដែន​ថៃផ្ទុះការ​តវ៉ា​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​រោងចក្រ​ស្បែកជើង​យីហោ «​អ៊ែ​រ៉ូ​ស​ហ្វ សាំ​មី​ត ហ្វូ​ត​វែ​រ​» ប្រមាណ​ជាង​២០០​នាក់ នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ ស្ថិត​ក្នុង​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន (​ជាប់​ព្រំដែន​ថៃ​) ដើម្បី​តវ៉ា​ទាម​ទារ​​ប្រាក់​បំណាច់​ឆ្នាំ (​ប្រាក់​លើកទឹកចិត្ត​) ។

ការ​ផ្ទុះ​តវ៉ា​នេះ គឺ​ដោយសារ​ពួក​គាត់​មិន​សុខចិត្ត​ដែល​​ដឹង​​ថា កម្មករ​ធ្វើការ​​យូរ​មាន​ប្រាក់​បំណាច់​ឆ្នាំ​ ដោយឡែក សម្រាប់​កម្មករ​ថ្មី​ៗ​គឺ​គ្មាន ។ ដូច្នេះ ​ពួក​គាត់​គិត​ថា វា​អយុត្តិធម៌​ណាស់​ដែល​ខំធ្វើការ​ដូច​អ្នក​ចាស់​ដែរ ។

ទោះបីជា​យ៉ាងណា រហូត​ដល់​ម៉ោង​នេះ គឺ​មិន​ទាន់​ឃើញ​ខាង​តំណាង​រោងចក្រ​ ចេញ​មក​ដោះស្រាយ​នោះ​ទេ ខណៈ​ដែល​សមត្ថ​កិច្ច​​កំពុង​ព្យាយាមធ្វើ​ការ​​សម្របសម្រួល ។