ទស្សនា​ទិដ្ឋភាព​ផ្ទាល់​ដែល​អាមេរិក​កំទេច​ក្បួន​រថយន្ត និង​ពលទាហាន ISIS រាប់រយ​នាក់ (Video Inside)

បណ្តាយន្តហោះរបស់សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក នៅថ្ងៃទី២៩ មិថុនា បានវាយប្រហារលើមធ្យោបាយដឹកជញ្ជូនប្រមាណ ៤០ គ្រឿង របស់ពួក ISIS នៅភាគខាងត្បូង Fallujah ។ មន្ត្រីយោធាអាមេរិកឲ្យដឹងថា មានយ៉ាងតិចពលទាហាន IS ២៥០ នាក់ ត្រូវបានកំទេច រួមជាមួយកងរថយន្តនោះ ។

តាមរយៈរូបភាពបានមកពីកាមេរ៉ាឃ្លាំមើលបង្ហាញថា រថយន្តដឹកជញ្ជូនរាប់សិបគ្រឿង រួមទាំងរថយន្តដឹកជញ្ជូនស៊ីវិលផង ដែលត្រូវបានយកមកដឹកអាវុធនោះ នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ក្រោយការវាយប្រហារ ៕