ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ក្លាយជាក្រុមដំបូងគេដែលកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោយពីយកឈ្នះជម្រើសជាតិប៉ូឡូញដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។

ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

បើកការប្រកួតបានតែ២នាទីខ្សែប្រយុទ្ធ Lewandowski ស៊ុតបញ្ចូលទីនាំមុខបាន១គ្រាប់ មុនពេលកីឡាករLuz Sanches របស់ព័រទុយហ្គាល់តាមស្មើបានវិញនៅនាទី៣៣។

ចប់ការប្រកួតទាំង៩០នាទីលទ្ធផលមិនមានការប្រែប្រួលទេ ហើយឈានដល់វគ្គថែមម៉ោង១៥នាទី ២ដងក៏លទ្ធផលនៅតែ ១-១។ នៅវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីដ៏តានតឹង អ្នកទាត់ទាំង៥នាក់របស់ព័រទុយហ្គាល់មាន Cristiano Ronaldo, Renato Sanches, Joao Moutinho, Nani និងRicardo Quaresma សុទ្ធតែស៊ុតបានសម្រេចខណៈ ៣នាក់ដំបូងរបស់ប៉ូឡូញ Robert Lewandowski, Arkadiusz Milik និងKamil Glik ក៏ធ្វើបានសម្រេចដូចគ្នា តែ Jakub Blaszczykowski បែរជាភ្លាត់ស្នៀតស៊ុតមិនចូលធ្វើឲ្យប៉ូឡូញចាញ់ព័រទុយហ្គាល់ ៥-៣ ត្រូវហាលអាវត្រឹមវគ្គនេះ៕

ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

ប្រភព៖ sabay

  • ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: