ម្ចាស់​មេដាយ​មាស​កាយ​វប្បកម្ម ​​មាន​ស្នាដៃ​ច្រើន​ និង​​កម្រិត​សិក្សា​មិន​ធម្មតា​

លោក តឹក ប៊ុនវី ម្ចាស់មេដាយមាសកាយវប្បកម្មអាស៊ានឆ្នាំ២០១៦ ដែលទើបដណ្ដើមបាននៅប្រទេសថៃកាលពីពេលថ្មីៗ នេះបានបញ្ចប់កម្រិតសិក្សាអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងបានបង្កើតស្នាដៃលើឆាកអន្តរជាតិ និងក្នុងស្រុកច្រើនយ៉ាងច្រើន។

ម្ចាស់​មេដាយ​មាស​កាយ​វប្បកម្ម ​​មាន​ស្នាដៃ​ច្រើន​ និង​​កម្រិត​សិក្សា​មិន​ធម្មតា​លោក តឹក ប៊ុនវី (សកម្មភាពប្រកួតនៅថៃថ្មីៗនេះ)

ពេលវេលាចាប់ផ្ដើមហ្វឹកហាត់
អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយវប្បកម្មរូបនេះបានចាប់ផ្ដើមហ្វឹកហាត់កីឡាកាយវប្បកម្មក្នុងកំឡុងឆ្នាំ២០០៧។ ដំបូងឡើយលោកគិតថា ហ្វឹកហាត់គ្រាន់តែដើម្បីសុខភាពប៉ុណ្ណោះ ប៉ុន្តែដោយសារលោកត្រូវបានសហព័ន្ធកីឡាកាយវប្បកម្មមើលឃើញថា មានសាច់ល្អ ទើបសម្រេចចូលរួមជាសមាជិកក្នុងប្រភេទកីឡានេះតែម្ដង។

លោកត្រូវបានជាប់ជាជម្រើសជាតិកាយវប្បកម្មកម្ពុជា កាលពីឆ្នាំ២០១១។ ក្រោយពេលជាប់ជាជម្រើសជាតិលោកត្រូវបានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិតំណាងឲ្យកម្ពុជាជាច្រើនលើកផងដែរ។

ម្ចាស់​មេដាយ​មាស​កាយ​វប្បកម្ម ​​មាន​ស្នាដៃ​ច្រើន​ និង​​កម្រិត​សិក្សា​មិន​ធម្មតា​ក្នុងក្លឹបហ្វឹកហាត់

ជីវប្រវត្តិគ្រូសារ
លោក តឹក ប៊ុនវី មានបងប្អូនបង្កើតចំនួន ៧នាក់ លោកជាកូនទី៤ ក្នុងគ្រួសារ។ លោកមានឪពុកឈ្មោះ ស៊ោម ឃាង និងម្ដាយឈ្មោះ ជា ធួក សព្វថ្ងៃលោកទាំងពីរកំពុងរស់នៅខេត្តសៀមរាប។

កុមារា ប៊ុនវី កើតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៥ ទីកន្លែងកំណើតនៅទីរួមខេត្តសៀមរាប។ មកដល់ពេលនេះរូបគេទទួលបានចំណងដៃកូនស្រីម្នាក់ បន្ទាប់ពីរៀបការជាមួយប្រពន្ធឈ្មោះ ហាក់ ស្រីទូច កាលពីឆ្នាំ២០០៦។

ម្ចាស់​មេដាយ​មាស​កាយ​វប្បកម្ម ​​មាន​ស្នាដៃ​ច្រើន​ និង​​កម្រិត​សិក្សា​មិន​ធម្មតា​តឹក ប៊ុនវី ទីពីរ ខាងឆ្វេង

កម្រិតសិក្សា និងប្រវត្តិការងារ
ឈានដល់វ័យប្រហែល ៦ឆ្នាំ កុមារា ប៊ុនវី បានចូលរៀននៅសាលាបឋមសិក្សាគំរូស្រុកជីក្រែងនាឆ្នាំ១៩៨០។ រហូតដល់ឆ្នាំ ១៩៨៦ រូបគេក៏បានចូលរៀននៅអនុវិទ្យាល័យកំពង់ក្ដីស្រុកជីក្រែង ខេត្តសៀមរាប។

ប្រឡងបឋមភូមិបានជោគជ័យ ប៊ុនវី បន្តចូលរៀនវិទ្យាល័យ ១០មករា ១៩៧៩ នៅខេត្តសៀមរាប នាឆ្នាំ១៩៨៩។ ដល់ឆ្នាំ១៩៩២ យុវជនសកម្ម និងការសិក្សារូបនេះបានប្រឡងទុតិយភូមិជាប់ ក៏ឡើងមករៀននៅភ្នំពេញផ្នែកសេដ្ឋកិច្ច នៅវិទ្យាស្ថានជាតិគ្រប់គ្រង។ ក្រោយបញ្ចប់បរិញ្ញាបត្រសេដ្ឋកិច្ចនាឆ្នាំ១៩៩៩ លោកសម្រេចចូលរៀនអនុបណ្ឌិតផ្នែកនេះបន្តទៀត រហូតបញ្ចប់យ៉ាងជោគជ័យនាឆ្នាំ២០០៣។

ឆ្នាំ១៩៩២ ប៊ុនវី ធ្វើការនៅអង្គរការស្បៀងអាហារពិភពលោក រហូតដល់ឆ្នាំ១៩៩៤ រូបគេបានចូលខ្លួនបម្រើការងារជាអង្គរក្ស។ ក្រៅពីការងារទាំងនេះ ម្ចាស់មេដាយមាសប្រចាំប្រទេសកម្ពុជាកាលពីឆ្នាំ២០១៤ រូបនេះបានធ្វើការឲ្យក្រុមហ៊ុនថ្នាំពេទ្យមួយ អស់រយៈពេលជាង ១០ឆ្នាំគិតមកដល់បច្ចុប្បន្ន។

ម្ចាស់​មេដាយ​មាស​កាយ​វប្បកម្ម ​​មាន​ស្នាដៃ​ច្រើន​ និង​​កម្រិត​សិក្សា​មិន​ធម្មតា​តឹក ប៊ុនវី កណ្ដាល

ស្នាដៃ
អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មរូបនេះមានស្នាដៃច្រើន។ លោកបានចូលខ្លួនប្រកួតតំណាងឲ្យកម្ពុជាក្នុងកម្មវិធីមួយនៅប្រទេសថៃនាឆ្នាំ២០១២ ពេលនោះដណ្ដើមបានលេខ៤។ នាឆ្នាំ ២០១៣ កីឡាកររូបនេះចូលរួមប្រកួត ស៊ីហ្គេម នៅមីយ៉ាន់ម៉ា ដោយដណ្ដើមបានលេខ៥។

ចុងឆ្នាំ២០១៣ ប៊ុនវី ចូលរួមប្រកួតកីឡាកាយវប្បកម្មជើងឯកទ្វីបអាស៊ី និងដណ្ដើមបានលេខ ៥។ រហូតដល់ឆ្នាំ២០១៤ លោកកាន់តែធ្វើបានល្អ ដោយដណ្ដើមបានលេខ ៣ក្នុងកម្មវិធីជើងឯកអាស៊ីអាគ្នេយ៍ជូនកម្ពុជាម្ដងទៀត។ ងាកមកការចូលរួមប្រកួតក្នុងស្រុកវិញកីឡាកររូបនេះតែងដណ្ដើមបានលេខ ១រាល់ឆ្នាំតាំងពីឆ្នាំ២០១២ មកម្ល៉េះ។

ចុងក្រោយលោក តឹក ប៊ុនវី សូមសំណូមពរដល់ប្រជាជនកម្ពុជា មេត្តាងាកមកលើកទឹកចិត្តដល់វិស័យកីឡានេះផង។ ងាកទៅយុវជនកម្ពុជាវិញ គួរតែចូលរួមលេងកីឡាទាំងអស់គ្នា សម្រាប់កីឡាកាយវប្បកម្ម នឹងទទួលបានរង្វាន់ដូចប្រភេទកីឡាផ្សេងៗដែរ ប្រសិនបើកីឡាករណាម្នាក់ដណ្ដើមបានមេដាយជូនជាតិ៕

ម្ចាស់​មេដាយ​មាស​កាយ​វប្បកម្ម ​​មាន​ស្នាដៃ​ច្រើន​ និង​​កម្រិត​សិក្សា​មិន​ធម្មតា​តឹក ប៊ុនវី លើកដៃសំពះ

ប្រភព៖ sabay

  • ម្ចាស់​មេដាយ​មាស​កាយ​វប្បកម្ម ​​មាន​ស្នាដៃ​ច្រើន​ និង​​កម្រិត​សិក្សា​មិន​ធម្មតា​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: