​ស្លាប់​​និង​រង​របួស​ធ្ងន់​ស្រាល​២០​​នាក់នៅ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​​

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ បានបណ្តាលអោយមនុស្សស្លាប់ ៤នាក់ (ប្រុស) រងរបួសធ្ងន់ ៧នាក់ (ស្រី៣នាក់ ) និងរបួសស្រាល ៩នាក់ (ស្រី៧នាក់ ) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩ករណី  និងខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង រថយន្តធុនធំ ៣គ្រឿង។ នេះយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
តាមប្រភពដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក (ស្លាប់១នាក់) ស្រវឹង ១លើក មិនប្រកាន់ស្តាំ ២លើក(ស្លាប់២នាក់) មិនគោរពសិទ្ធិ ២លើក ប្រជែង ១លើក (ស្លាប់១នាក់) កត្តាយានយន្ត ១លើក  ហើយក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ ( យប់៤នាក់ ) ។

ប្រភពដដែលនេះបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនាម្សិលមិញលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣.១៩៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤៥៥គ្រឿង និងពិន័យសរុប ១.៧៤៣ គ្រឿង ៕

​ស្លាប់​​និង​រង​របួស​ធ្ងន់​ស្រាល​២០​​នាក់នៅ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​​

ប្រភព៖ kqube

  • ​ស្លាប់​​និង​រង​របួស​ធ្ងន់​ស្រាល​២០​​នាក់នៅ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: