សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក វាយប្រហារ​ក្បួន​រថយន្ត ISIS ខ្ទេច​រថយន្ត​អស់​ជាង​៧០០​គ្រឿង

កងកម្លាំងទ័ពអាកាសរបស់កងទ័ពសម្ព័ន្ធមិត្ត បូករួមនឹងកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ បានរួមដៃគ្នាបើកការវាយប្រហារលើក្បួនរថយន្តរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាមជ្រុលនិយម ISIS ដែលដង្ហែចេញពីចេញពីសមរភូមិសង្គ្រាមដែលខ្លួនបរាជ័យ កម្ទេចបានរថយន្ត និងយានយន្តយោធាឯទៀតជាង១៧៥គ្រឿង នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមសម្ព័ន្ធមិត្ត ដឹកនាំដោយអាមេរិក ។
ផ្ទុយនឹងការអះអាងនេះ កងទ័ពអ៊ីរ៉ាក់បានធ្វើការរាយការណ៍ផ្សេងគ្នា ដោយគេបានបញ្ជាក់ថា កងទ័ពអ៊ីរ៉ាក់ ព្រួតដៃនឹងកងទ័ពសម្ព័ន្ធមិត្ត កម្ទេចបានយានយន្តរបស់ ISIS អស់ដល់ទៅជាង៧៥០គ្រឿង ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ហើយនឹងសម្លាប់កងកម្លាំង ISIS អស់រាប់រយនាក់ផ្សេងទៀត ដោយក្នុងនោះគេបានបញ្ជាក់ថា ក្នុងក្បួនរថយន្តមួយប៉ុណ្ណោះ មានយានយន្តដល់ទៅជាង៧០០គ្រឿង នេះបើយោងតាមមេបញ្ជាការទ័ពអាកាសអ៊ីរ៉ាក់ Hamed al-Maliki ។
លោកវរសេនីយ៍ឯក Chris Garver បានថ្លែងឲ្យដឹងថា រថយន្តជាច្រើនបានប្រមូលផ្ដុំគ្នានៅភាគនិរតីនៃទីក្រុង Falluja និងភាគខាងលិចនៃស្ពាន Tofaha នាយប់ថ្ងៃអង្គារ ហើយកងទ័ពអ៊ីរ៉ាក់ទទួលបានព័ត៌មានថា យានយន្តទាំងនោះ ជារបស់ក្រុមឧទ្ទាម ISIS“ដូច្នេះហើយកងទ័ពសម្ព័ន្ធមិត្ត និងកងទ័ពអ៊ីរ៉ាក់ ក៏បើកការវាយប្រហារលើក្បួនរថយន្តនោះទាំងយប់តែម្ដងទៅ ដោយយើងសូមធ្វើការប៉ាន់ស្មានថា កងទ័ពសម្ព័ន្ធមិត្តកម្ទេចបានយានយន្ត ISIS ប្រហែល៥៥គ្រឿង តែយើងដឹងថា កងទ័ពអ៊ីរ៉ាក់កម្ទេចបានច្រើនជាងនេះ”
ស្អែកឡើងនៅថ្ងៃពុធ ក្បួនរថយន្ត ISIS មួយក្រុមទៀតបានផ្ដុំគ្នានៅភាគខាងកើតទីក្រុង Ramadi “ពេលនោះហើយ ដែលកងទ័ពសម្ព័ន្ធមិត្ត និងកងទ័ពអ៊ីរ៉ាក់បើកការវាយប្រហារជាថ្មី ធ្វើឲ្យក្រុម ISIS ត្រូវបង្ខំចិត្តរត់ចោលយានយន្ត រត់យកប្រាសអាយុដោយជើងទទេ ដោយយើងប៉ាន់ស្មានថា កងទ័ពសម្ព័ន្ធមិត្តកម្ទេចបានយានយន្តប្រហែល១២០គ្រឿង តែកងទ័ពអ៊ីរ៉ាក់កម្ទេចបានច្រើនជាងនេះ”យោងតាមលោក Garver ដដែល ។

គួរបញ្ជាក់ថា ក្នុងបេសកកម្មវាយរំដោះទីក្រុង Falluja និងភូមិតូចៗឯទៀតដែលនៅជុំវិញនោះ កងទ័ពអ៊ីរ៉ាក់សម្លាប់កងទ័ព ISIS អស់ច្រើនជាង១៨០០នាក់ ហើយកងទ័ពអ៊ីរ៉ាក់ បានប្រកាសពីជ័យជំនះក្នុងការដណ្ដើមក្រុងនេះ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ព្រមទាំងបានបង្ហូតទង់ជាតិអ៊ីរ៉ាក់សាជាថ្មី លើអគារចៅហ្វាយក្រុងទៀតផង ៕

សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក វាយប្រហារ​ក្បួន​រថយន្ត ISIS ខ្ទេច​រថយន្ត​អស់​ជាង​៧០០​គ្រឿង សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក វាយប្រហារ​ក្បួន​រថយន្ត ISIS ខ្ទេច​រថយន្ត​អស់​ជាង​៧០០​គ្រឿង សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក វាយប្រហារ​ក្បួន​រថយន្ត ISIS ខ្ទេច​រថយន្ត​អស់​ជាង​៧០០​គ្រឿង សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក វាយប្រហារ​ក្បួន​រថយន្ត ISIS ខ្ទេច​រថយន្ត​អស់​ជាង​៧០០​គ្រឿង

ប្រភព៖ kqube

  • សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក វាយប្រហារ​ក្បួន​រថយន្ត ISIS ខ្ទេច​រថយន្ត​អស់​ជាង​៧០០​គ្រឿង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: