ស៊ី​ឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរស្រែ​ប៉ះ​មីនតោន​ផ្ទុះ​ស្លាប់​​នៅ​នឹង​កន្លែង

ស៊ី​ឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរស្រែ​ប៉ះ​មីនតោន​ផ្ទុះ​ស្លាប់​​នៅ​នឹង​កន្លែង

បន្ទាយមានជ័យ ​៖ ​បុរស​ម្នាក់​​ស៊ី​ឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរស្រែ​ឲ្យ​គេ​អកុសល​ភ្ជួរ​ប៉ះ​មី​តោន​បណ្ដាលឲ្យ​ផ្ទុះ​ស្លាប់​ និង​ត្រាក់ទ័រ​ប៉ើង​ខូច​ខ្ទេច។

ហេតុការណ៍​នេះ​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​​​ នាទី​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​នៅ​​ត្រង់​ចំណុច​ត្រពាំង​ខ្ទុំ ស្ថិតនៅ​ខាងត្បូង​ឆៀង​ខាងលិច​ភូមិ​ដំណាក់​កកោះ ឃុំ​ស្វាយចេក​( ភូមិ​​បង្កើត​ថ្មី )​ ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ។

លោក​ជា ឈ្លូញ ​អធិការ​ ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា​ ជន​រងគ្រោះ​​មាន​ឈ្មោះ​ដេ​ត ដែង ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដំណាក់​កកោះ ​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក​ បាន​ទៅ​​ស៊ី​​ឈ្នួល​​បើក​ត្រាក់ទ័រ​ម៉ាក​គូ​បូ​តា​ កម្លាំង​សេះ​៤៧​ ពណ៌​ស្លា​ទុំ​របស់​ឈ្មោះ​សួន សុផល​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ​ដើម្បី​ភ្ជួរស្រែ​​ឲ្យ​ឈ្មោះ​ឈុំ ឈឿន ភេទ​ស្រី ​អាយុ​៧០​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា។ ពេល​នោះ​អកុសល​ក៏​ភ្ជួរ​ចំ​ជាន់​មីនតោន​បណ្ដាល​ឲ្យ​ផ្ទុះ ​ហើយ​​ជនរងគ្រោះ​​ប៉ើង​ចេញពី​ត្រាក់ទ័រ​ធ្លាក់​មក​ដី​រង​របួស​ពេញ​ខ្លួន​ និង​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ម្ដង។ ដោយឡែក​ ត្រាក់ទ័រ​បែក​ខ្ទេច​ទាំងស្រុង។

ក្រោយ​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ​មីន​ ដែល​ជនរងគ្រោះ​បើក​ជាន់​ជា​មីនតោន​សល់​ពី​សម័យ​​សង្គ្រាម​ព្រោះ​ទីតាំង​នោះ​ជា​ភូមិ​ទើប​បង្កើត​ថ្មី ​និង​​ជា​អតីត​តំបន់​ប្រយុទ្ធ​ ហើយ​បាន​បន្សល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​តែង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ជា​ញឹកញាប់​ ទោះបីជា​បច្ចុប្បន្ន មានការ​ដោះ​មីន​ពី​CMA​ក្នុង​ភូមិ​សាស្ត្រ​ខាងលើ​ ដែល​ជាប់​ព្រំដែន​ថៃ​យ៉ាងណា​ក៏ដោយ។ សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕