Sanchez បង្ហោះ​រូប​របួស​.កជើង​កាល​ Copa ឃើញ​ហើយ​ស្រៀវ​

Alexis Sanchez បាន​បង្ហោះ​រូប​ភាព​របួស​.ក​ជើង​ដែល​បង្ខំ​ឲ្យ​រូប​គេ​ប្ដូរ​ចេញ​ពី​ទីលាន​​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America​ នា​កីឡដ្ឋាន MetLife​ ទីក្រុង​ញូវយ៉ក។

 

Sanchez បង្ហោះ​រូប​របួស​.កជើង​កាល​ Copa ឃើញ​ហើយ​ស្រៀវ​

 

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៧​ត្រូវ​គ្រូ​បង្វឹក​ដូរ​ចេញ​នៅ​នាទី​១០៤​ បន្ទាប់​ពី​កីឡាករ Gabriel Mercado​ របស់​អាហ្សង់ទីន​ជាន់​ចំ​ក.ជើង​ ធ្វើ​ឲ្យ​រង​ការ​ឈឺ​ចាប់​មិន​អាច​បន្ត​ការ​ប្រកួត​បាន។​ Sanchez បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​ប៉ុណ្ណោះ​មើល​មិត្ត​រួម​ក្រុម​ឈីលី​ បំបាក់​អាហ្សង់ទីន​នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ ហើយ​វា​ក៏​ជា​លើក​ទី​២ ដែល​ពួក​គេ​បាន​យកឈ្នះ​អាហ្សង់ទីន​ លើក​ពាន​២ឆ្នាំ​ជាប់ៗ​គ្នា​។

 

ជា​មួយ​នឹង​រូប​ភាព​ស្នាម​ជាំ​យ៉ាង​ខ្លាំង​ ដែល​បង្ហោះ​លើ​គណនី Twitter កីឡាករ​ Sanchez បាន​សរសេរ​សារ​ភ្ជាប់​ថា៖”ថ្ងៃ​ទី​៤​នៃ​វិស្សមកាល​ត្រូវ​ជាប់​ក្នុង​បន្ទប់​សណ្ឋាគារ​ដ៏​គួរឲ្យ​ធុញ​ទ្រាន់… ប៉ុន្តែ​ខ្ញុំ​បាន​ធូរ​ជាង​មុន​ច្រើន”។

 

សមាជិក​ក្រុម​កាំភ្លើង​ធំ​ Arsenal សំខាន់ៗ​ជាច្រើន​មាន​ Mesut Ozil, Aaron Ramsey, Laurent Koscielny និង Olivier Giroud បច្ចុប្បន្ន​កំពុង​ជាប់​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នៅ អឺរ៉ូ​ដែល​អាច​ជា​កង្វល់​សម្រាប់​លោក Arsene Wenger បើ​សិន​ជា​ពួកគេ​មាន​របួស៕ ​

 

Sanchez បង្ហោះ​រូប​របួស​.កជើង​កាល​ Copa ឃើញ​ហើយ​ស្រៀវ​

 

Sanchez បង្ហោះ​រូប​របួស​.កជើង​កាល​ Copa ឃើញ​ហើយ​ស្រៀវ​

 

Sanchez បង្ហោះ​រូប​របួស​.កជើង​កាល​ Copa ឃើញ​ហើយ​ស្រៀវ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun