តារា​សិង្ហបុរី Rui En ​រង​ពិន័យ​៥០០ដុល្លារ ព្រោះ​ជិះ​ឡាន​មិន​ប្រយ័ត្ន

តារា​សម្ដែង​ស្រី​សិង្ហបុរី Rui En បាន​​បង់​ប្រាក់​ពិន័យ​ចំនួន ៧០០ដុល្លារ​ហុងកុង (៥១៩ដុល្លារ​អាមេរិក) នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កក្កដា​នេះ ក្រោយទទួល​​​កំហុស​ពី​បទ​បើក​បរ​ដោយ​មិន​ប្រុង​ប្រយ័ត្ន ​ប៉ុន្តែ​មិន​ជាប់​បម្រាម​មិន​ឲ្យ​បើកបរ​ឡើយ។

 

តារា​សិង្ហបុរី Rui En ​រង​ពិន័យ​៥០០ដុល្លារ ព្រោះ​ជិះ​ឡាន​មិន​ប្រយ័ត្ន

 

តារា​សម្ដែង​ស្រី​វ័យ ៣៥ឆ្នាំ​ត្រូវ​បាន​រង​ពិន័យ​ក្រោយ​បើក​បរ​ថតយន្ត BMW របស់​ខ្លួន​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ឲ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​ដែល​កំពុង​ចត​ស្ងៀម​នៅ​ចិញ្ចើម​ថ្នល់ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា​កន្លង​ទៅ។

 

ការ​ផ្ដន្ទាទោស​​សម្រាប់​ករណី​នេះ​រួម​មាន​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ពី​ចន្លោះ ៦០០​ដុល្លារ ទៅ​៨០០ដុល្លារ​សិង្ហបុរី និង​ជាប់​បម្រាម​មិន​ឲ្យ​បើកបរ​ពី​បី​ទៅ​បួន​ខែ។

 

​​សម្រាប់​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​តារា​ស្រី​តួ​រឿង “C.L.I.F” ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​៦​ខែ រួម​ទាំង/ឬ បង់​ពិន័យ​ដល់ ១០០០ដុល្លារ​សិង្ហបុរី ៕

 

តារា​សិង្ហបុរី Rui En ​រង​ពិន័យ​៥០០ដុល្លារ ព្រោះ​ជិះ​ឡាន​មិន​ប្រយ័ត្ន

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ channelnewsasia