Ronaldinho៖ “យើង​នឹង​នឹក​ Messi…គាត់​ល្អ​បំផុត​លើ​លោក”

Ronaldinho ​វីរបុរស​​ប្រេស៊ីល​ ​ជា​កីឡាករ​​ចុង​ក្រោយ​ម្នាក់​​ទៀត​ ដែល​ឈឺចាប់​ និង​ខក​ចិត្ត​ពេល​​ឃើញ​​អតីត​មិត្ត​រួម​ក្រុម​ Lionel Messi ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

 

Ronaldinho៖ “យើង​នឹង​នឹក​ Messi…គាត់​ល្អ​បំផុត​លើ​លោក”

Ronaldinho ​វីរបុរស​​ប្រេស៊ីល

 
កីឡាករ​វ័យ​៣៦​ឆ្នាំ ដែល​ធ្លាប់​​លេង​​ឲ្យ​​ Barcelona ​ចន្លោះ​ឆ្នាំ​២០០៣-២០០៨ ​រូប​នេះ បាន​ប្រាប់​ដល់​ America TV ​ថា៖ “ខ្ញុំ​គាំទ្រ​គំនិត​របស់​គាត់ និង​អ្វី​ដែល​គាត់​ចង់​បាន…ខ្ញុំ​នឹង​តែង​តែ​នៅ​ខាង​គាត់​ជានិច្ច។ យើង​នឹង​នឹក​គាត់…គាត់​ជា​កីឡាករ​ល្អ​បំផុត​លើ​​ពិភពលោក”។

 

Ronaldinho៖ “យើង​នឹង​នឹក​ Messi…គាត់​ល្អ​បំផុត​លើ​លោក”

Lionel Messi ប្រធាន​ក្រុម​អាហ្សង់ទីន

 

Ronaldinho និង​ Messi ធ្លាប់​ឈ្នះ​ពាន​ La Liga របស់​អេស្ប៉ាញ​២ និង​​ UEFA Champions League ម្ដង​ជា​មួយ​គ្នា​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ Barca ​ហើយ​​អតីត​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ ក៏​ធ្លាប់​ជា​អ្នក​ជួយ​ និង​ផ្ដល់​ដំបូន្មាន​ខ្លះៗ​​ដល់​ Messi ពេល​រូប​គេ​ទើប​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ​ក្រុម​ Barca ដំបូង​នៅ​ឆ្នាំ​២០០៤ ផង​ដែរ។

 

Ronaldinho៖ “យើង​នឹង​នឹក​ Messi…គាត់​ល្អ​បំផុត​លើ​លោក”

 

Messi បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​អាហ្សង់ទីន​ចាញ់​​ឈីលី នៅ​ផ្ដាច់ព្រ័ត្រ Copa America 2016 ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ កីឡាករ​វ័យ​​២៩​ឆ្នាំ ពុំ​ទាន់​ឆ្លើយ​តប​ថា​វិល​ត្រឡប់​​វិញ​នៅ​ឡើយ​ទេ ទោះ​មាន​មតិ​ជា​ច្រើន​ បាន​ស្នើ​សុំ​ឲ្យ​រូប​គេ​បន្ត​លេង​ទៀត​​ក៏​ដោយ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English