សាកសព​ដែល​អណ្តែត​មក​ច្រាំ​បឹង Loch Ness សង្ស័យថា​ជាស​ត្វ​ចម្លែក​ក្នុង​រឿងនិទាន​តៗ​គ្នា​

ថ្មីៗនេះ សាកសពសត្វដ៏ធំមួយបានអណ្តែតមកមាត់បឹង Loch Ness ហើយរលេះរលួយយ៉ាងលឿន នៅសល់តែគ្រោងឆ្អឹង និងគ្រឿងក្នុងរបស់វាប៉ុណ្ណោះ ។ ប្រជាពលរដ្ឋនៅជិតនោះ ចចាមអារាមថា វាប្រាកដជាសត្វចម្លែកនៃបឹង Loch Ness… ។

តាម The Sun ពលរដ្ឋម្នាក់កំពុងតែបណ្តើរឆ្កែតាមមាត់បឹង Loch Ness (ស្កុដឡែន-អង់គ្លេស) នៅល្ងាចថ្ងៃទី ២៩ មិថុនា កន្លងទៅថ្មីៗនេះ បានសម្លឹងឃើញសាកសពរបស់សត្វដ៏ធំមួយនៅលើច្រាំង ហើយកំពុងតែរលះរលួយជិតអស់ទៅហើយ ។ ភ្លាមៗនោះ ប៉ូលីសបានមានវត្តមាន និងហ៊ុំព័ទ្ធកន្លែងកើតហេតុ ។

សាកសព​ដែល​អណ្តែត​មក​ច្រាំ​បឹង Loch Ness សង្ស័យថា​ជាស​ត្វ​ចម្លែក​ក្នុង​រឿងនិទាន​តៗ​គ្នា​

សាសពរបស់សត្វចម្លែកនោះ ត្រូវបានថតរួចបង្ហោះលើបណ្តាញសង្គម នាំឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង ។

មនុស្សភាគច្រើនលើកឡើងថាៈ ជាមួយទ្រង់ទ្រាយរាងរៅធំបែបនេះ វាប្រាកដជាសត្វចម្លែកនៃបឹង Loch Ness ឬនៅបានហៅថា Nessie ក្នុងរឿងព្រេងនិទានតៗគ្នា ។ ប៉ុន្តែ ក៏មានមតិផ្ទុយខ្លះៗ ហើយថា វាជាគ្រោងឆ្អឹងរបស់ពួកអូដ្ឋកវែង ។

សាកសព​ដែល​អណ្តែត​មក​ច្រាំ​បឹង Loch Ness សង្ស័យថា​ជាស​ត្វ​ចម្លែក​ក្នុង​រឿងនិទាន​តៗ​គ្នា​

បច្ចុប្បន្ន មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រពុំទាន់ផ្តល់ចម្លើយផ្លូវការអ្វីមួយនៅឡើយ ។

កន្លងមក មានរូបភាពជាច្រើនត្រូវបានថត និងអះអាងថាជាសត្វចម្លែកបឹង Loch Ness ប៉ុន្តែ ភាគច្រើនជារូបពុំច្បាស់លាស់ ក៏ដូចជាគ្មានមូលដ្ឋានសម្រាប់អំណះអំណាងនេះពិតប្រាកដឡើយ ៕

សាកសព​ដែល​អណ្តែត​មក​ច្រាំ​បឹង Loch Ness សង្ស័យថា​ជាស​ត្វ​ចម្លែក​ក្នុង​រឿងនិទាន​តៗ​គ្នា​

សាកសព​ដែល​អណ្តែត​មក​ច្រាំ​បឹង Loch Ness សង្ស័យថា​ជាស​ត្វ​ចម្លែក​ក្នុង​រឿងនិទាន​តៗ​គ្នា​

  • សាកសព​ដែល​អណ្តែត​មក​ច្រាំ​បឹង Loch Ness សង្ស័យថា​ជាស​ត្វ​ចម្លែក​ក្នុង​រឿងនិទាន​តៗ​គ្នា​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:ប្លែកៗ