សិច​ ៥ ចំណុច​ដែល​មនុស្ស​ស្រី​ពេញ​ចិត្ដ​ពេញ​ថ្លើម

ក្រុងញូវយ៉ក: ជាទូទៅ ពេលឈានដល់ការរួមភេទ បុរសតែងតែអាចសម្រេចគោលដៅ មិនថា វាជាក្បាច់ឈីកាហ្គោ ប្រូកលីន ឬក្បាច់ឆ្កែឡើយ បើភាគីនារីបម្រើហើយ បុរសសុទ្ធតែពេញចិត្ដ។ ខណៈបុរសភាគច្រើនពេញចិត្ដពេញថ្លើមនឹងចំណង់ ចូរចងចាំថា ការបំពេញចិត្ដភាគីនារីមិនមែនជារឿងងាយស្រួលឡើយ។

ជាក់ស្ដែង នារីមានរសនិយមច្រើននៅពេលនិយាយពីសិច ហើយអ្នកនឹងបានដឹងថា នារីៗគ្រប់រូបមានលក្ខណៈខុសប្លែកគ្នាចំពោះចំណង់ផ្លូវភេទ។ យ៉ាងណាមិញ នៅមានយុទ្ធវិធីច្រើនទៀតដែលនារីភាគច្រើននៅតែប្រាថ្នាចង់សាកល្បង។ ខាងក្រោមនេះគឺជាវិធីសាស្ដ្រ ៥ ចំណុចសម្រាប់បំពេញចំណង់ភាគីនារី។

១. សិចគ្មានការគ្រោងទុក
ចូរចងចាំថា ស្ដ្រីប្រាថ្នានូវភ្លើងតណ្ហាដែលបញ្ឆេះដោយដៃគូ ដូចជា ចំណង់ចង់រួមភេទភ្លាមៗនៅលើជណ្ដើរក្នុងផ្ទះជាដើម។ សិចគ្មានការគ្រោងទុកបង្កើនចំណង់ខ្លាំងដោយបានបង្ហាញដៃគូថា អារម្មណ៍របស់អ្នកចំពោះនាងកើនលើសអ្វីៗគ្រប់យ៉ាង។ បញ្ឆេះអារម្មណ៍នាងដោយការនិយាយប្រាប់នាងថា អ្នកត្រូវការឲ្យនាងដឹងបែបនេះបែបនោះ មិនថានៅពេលណា ឬកន្លែងណាឡើយ។

លទ្ធភាពស្ថិតក្រោមកន្ទុយភ្នែកអ្នកដទៃ កាន់តែបន្ថែមភាពរំជើបរំជួលមួយកម្រិតទៀត។ ប្រាកដណាស់ ការសិក្សាមួយដែលចុះផ្សាយក្នុងព្រឹត្តិបត្រវេជ្ជសាស្ដ្រសិចសាស្ដ្រ បានបង្ហាញថា ការរួមភេទនៅទីសាធារណៈគឺជាចំណង់ដល់កម្រិតកំពូលមួយរបស់នារី។

២. សិចនៅសណ្ឋាគារ
គ្មាននរណាមិនចូលចិត្ដការរួមភេទក្នុងសណ្ឋាគារឡើយ។ វាស្ងប់ស្ងាត់ គ្មានការរំខាន សម្ភារប្រើប្រាស់សុទ្ធតែស្អាតៗ និងខុសប្លែកពីបន្ទប់គេង។

កម្រាលពូកថ្មីៗ សេវាកម្មម្ហូបដល់ក្នុងបន្ទប់ ហើយមានអ្នករង់ចាំសម្អាតក្រោយពីប្រឡាក់ប្រឡូស។ លើសពីនេះ នៅពេលអ្នកបើកឆាកប្រយុទ្ធក្នុងបន្ទប់ឯកជននៃសណ្ឋាគារ អ្នកអាចទម្លាក់រឿងរ៉ាវស្មុគស្មាញចោលទាំងអស់ ដោយមិនខ្វល់ពីកិច្ចការផ្ទះ មើលថែទាំសត្វចិញ្ចឹម ជាពិសេស កូនតូចៗ ដោយគ្រាន់តែដាក់ស្លាកសញ្ញា «កុំរំខាន»។

៣. សិចធម៌ក្ដៅ
សុភាពបុរសគឺជាបុគ្គលដែលមិនគួរបង្កគ្រោះថ្នាក់ដល់នារី។ វាជាច្បាប់ដ៏ត្រឹមត្រូវ។ លុះត្រាតែមានរឿងមួយដែលនាងប្រាថ្នាចង់ឲ្យលេងខ្លាំងដៃនៅលើគ្រែ។

ជារឿយៗ នារីភាគច្រើន ចង់ឲ្យដៃគូខ្លួនជាអ្នកគ្រប់គ្រងស្ថានការណ៍។ ការប្រើកម្លាំងធ្ងន់ៗបន្ដិចអាចផ្ដល់ការសប្បាយ និងរំជើបរំជួលលើសធម្មតា។ លើសពីនេះ ចូរប្រាកដថា នាងពិតជាត្រូវការសិចធម៌ក្ដៅ ឬហិង្សាបន្ដិចមែន។ អ៊ីចឹង អ្នកអាចចាប់បោចសក់នាងតិចៗ ទះកំប៉េះគូទ ឬលេងក្បាច់កន្សែងចងបិទបាំងភ្នែក និងដាក់ខ្នោះ បើអ្នកទាំងពីរចង់ភ្លក្សរសជាតិនេះ។

៤. សិចរោលរាល
សិចប្រភេទនេះដែលបុរសភាគច្រើនផ្ដល់ឲ្យដៃគូ។ ភ្លើងទៀន ការសម្រាកក្នុងបាញ័រពពុះសាប៊ូ ម៉ាស្សាពេញរាងកាយ និងសំឡេងតន្ដ្រីសូររងំសុទ្ធតែជាគ្រឿងជំរុញដ៏ស័ក្ដិសិទ្ធិ។ ផ្ដើមពីការសម្អាតតារាងកាលវិភាគដ៏មមាញឹករបស់អ្នកទាំងពីរ រៀបចំបរិយាកាសរ៉ូមែនទិក និងឲ្យនាងបានដឹងថា រាត្រីដ៏ស្រស់ត្រកាលនេះជាឱកាសសម្រាប់តែរូបនាងតែម្នាក់ប៉ុណ្ណោះ។ បិទទូរស័ព្ទ ទូរទស្សន៍ និងអ្វីៗគ្រប់យ៉ាងដែលនឹងអាចរំខានអារម្មណ៍។

ចូរចាំថា វគ្គកម្ដៅសាច់ដុំគឺជានំប៉័ង និងប៊័រ (សកម្មភាពដ៏ចាំបាច់បំផុត) នៅពេលប្រាថ្នារាត្រីដ៏រោលរាល។ដូច្នេះ គួរចេះអូសក្រឡាបន្ដិច សន្សឹមៗ និងស្វះស្វែងរកតំបន់ស្រៀវស្រើបលើរាងកាយរបស់នាងដែលអ្នកធ្លាប់មើលរំលង។

៥. សិចតាមមាត់
បើសិចដូចជាភីហ្សា អ៊ីចឹងសិចតាមមាត់គឺជាការ៉េម។ វាកាន់តែបង្កើនចំណង់ពុះកញ្ជ្រោលខ្លាំង តែវាក៏គ្រោតគ្រាតដែរ បើអ្នកមិនប្រសប់នោះ។

តើជឿឬទេ? យោងតាមការសិក្សាថ្មីៗ បុរសនៅតែមិនប្រាថ្នាប្រើមាត់ និងអណ្ដាតជួយដៃគូស្មើភាគីនារីធ្វើមកលើខ្លួនឡើយ។ តើអ្នកបានប្រើវិធីកម្ដៅសាច់ដុំបែបនេះហើយឬនៅ? អ៊ីចឹងជ្រើសរើសក្បាច់ណាមួយដែលងាយស្រួលសម្រាប់អ្នកទាំងពីរអនុវត្ដ ហើយការប្រញាប់ប្រញាល់ឲ្យដល់គោលដៅគឺជាកំហុសឆ្គងដ៏ធំបំផុតមួយដែលភាគីបុរសតែងតែប្រព្រឹត្ដនៅលើគ្រែ។

ដូច្នេះ នៅក្នុងឱកាសលើកក្រោយ អ្នកកាន់តែកញ្ជ្រោល និងត្រៀមខ្លួនរួចរាល់ជាស្រេច ហើយចូរចងចាំថា មានស្ទីលសិចប្លែកៗដែលមិនត្រឹមតែអាចបំពេញចំណង់របស់អ្នកបានប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចផ្គាប់ចិត្ដនាងផងដែរ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍