គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​សម្រេច​លាលែង​ពី​តំណែង​ហើយ​

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញគឺលោក Vicente Del Bosque ថ្មីៗនេះបានសម្រេចលាលែងពីតំណែងក្រោយអេស្ប៉ាញទទួលរងបរាជ័យដោយលទ្ធផល០ទល់ក្រោមដៃក្រុមជម្រើសជាតិអ៊ីតាលីក្នុងវគ្គ១៦ក្រុមនៃព្រឹត្តិការណ៍ Euro 2016 ។

លោក Vicente Del Bosque ចាប់ផ្ដើមចូលដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញកាលពីឆ្នាំ២០០៨ដែលគិតមកដល់ពេលនេះគឺប្រមាណជា៨ឆ្នាំមកហើយ ដែលស្នាដៃដ៏ធំធេងរបស់គាត់គឺជួយអេស្ប៉ាញឲ្យក្លាយជាជើងឯកភាព World Cup ២០១០ ហើយក្រោយមក២ឆ្នាំបន្ទាប់គាត់បានជួយអេស្ប៉ាញក្លាយជាជើងឯក Euro ២០១២ ។ តែយ៉ាងណាកាលពីឆ្នាំ២០១៤ក្នុងព្រឹត្តិការណ៍ World Cup ក្រោមការដឹកនាំរបស់គាត់ក្រុមជម្រើសជាតិមួយនេះធ្វើមិនបានល្អនោះទេគឺធ្លាក់ត្រឹមវគ្គចែកពូល ។

ដោយឡែកសហព័ន្ធអេស្ប៉ាញកំពុងចាប់អារម្មណ៍លើបុគ្គល២រូបដែលអាចនឹងត្រូវចូលដឹកនាំបន្តដែលមួយរូបគឺជាអតីតគ្រូបង្វឹករបស់ Granada គឺលោក Jaoquin Capparos ខណៈមួយរូបទៀតគឺជាអតីតគ្រូបង្វឹក Rayo Valllecano គឺលោក Paco Jemenez ។

ប្រភព ៖ Skysport
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​សម្រេច​លាលែង​ពី​តំណែង​ហើយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:វីដេអូ
Tags: