សហរដ្ឋអាមេរិកសាកល្បងដោយជោគជ័យនូវវ៉ាក់សាំងប្រឆាំងវីរុសហ្ស៊ីកានៅលើសត្វ

ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានធ្វើ តេស្តវ៉ាក់សាំងប្រឆាំងវីរុសហ្ស៊ីកានៅលើ សត្វប្រកបដោយជោគជ័យ។ ក្រុមអ្នកវិទ្យសាស្ត្របានប្រកាសកាលពីថ្ងៃទី២៨ ខែ មិថុនាថា ការសាកល្បងប្រកបដោយជោគ ជ័យគឺជាក្តីសង្ឃឹមដើម្បីផលិតឱសថសម្រាប់ ព្យាបាលទប់ស្កាត់ការឆ្លងរាលដាលនៃ វីរុសហ្ស៊ីកា។

លោក Dan Barouch អគ្គនាយកស្រាវជ្រាវនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harward បានឲ្យដឹងថា លទ្ធផលជាវិជ្ជមាន ខាងលើបង្ហាញឲ្យឃើញថា យើងនឹងមានវ៉ាក់សាំងសម្រាប់មនុស្សក្នុងការទប់ស្កាត់ វីរុសហ្ស៊ីកា។ លោកបន្តទៀតថា ការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកក៏ ទទួលបានលទ្ធផលស្រដៀងគ្នាដែរ។

ក្រុមអ្នកវិទ្យសាស្ត្រអាមេរិកមកពីសាកល វិទ្យាល័យ Wisconsin Madison បានធ្វើ តេស្តនូវប្រភេទវ៉ាក់សាំងនៅលើសត្វស្វា ហើយលទ្ធផលគឺអាចប្រឆាំងនឹងវីរុសហ្ស៊ីកាបានយ៉ាងល្អបំផុត។ ការសាកល្បង បានបង្ហាញទៀតថា អ្នកដែលធ្លាប់បានឆ្លងវីរុសហ្ស៊ីកានោះនឹងមិនមានការឆ្លងជាថ្មីទៀតឡើយ។ ប៉ុន្តែការសាកល្បងវ៉ាក់សាំង នៅលើមនុស្សនឹងត្រូវចំណាយពេលជាច្រើនខែទៀត។

តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក WHO បានប្រកាសឲ្យដឹងថា បច្ចុប្បន្នមានប្រទេសនិងតំបន់ជាង៦០ ដែលបានឆ្លងវីរុសហ្ស៊ីកា។ ដោយឡែក នៅក្នុងប្រទេសប្រេស៊ីលចាប់តាំងពីការឆ្លងរាលដាលកាលពីខែមេសា ឆ្នាំ២០១៥មក មានពលរដ្ឋរហូតដល់ទៅ១,៥លាននាក់ ឆ្លងវីរុសហ្ស៊ីកា។ វីរុសហ្ស៊ីកាបានឆ្លងតាម សត្វមូស Aedes Aegypti ។ WHO ក៏បាន ប្រកាសថា មានក្រុមហ៊ុន និងក្រុមអ្នកស្រាវ ជ្រាវជាង៦០បានចូលរួមធ្វើការស្រាវជ្រាវ រកវ៉ាក់សាំងប្រឆាំងវីរុសហ្ស៊ីកា។

ក្នុងខណៈដែលពិភពលោកកំពុងទទួល រងការគំរាមកំហែងពីវីរុសហ្ស៊ីកាមន្ទីរ ពិសោធន៍ មូសចិនដ៏បំផុតត្រូវបានបង្កើតឡើងដែលមានការចូលរួមពីសាកលវិទ្យាល័យ Sun Yat-Sen និងសាកលវិទ្យាល័យ Michigan កំពុងតែធ្វើការសាកល្បងក្នុង ការទប់ស្កាត់នូវការរីករាលដាលនៃវីរុសនេះ ដោយបានលែងមូស ឈ្មោលរាប់លាន ក្បាលនៅក្នុងភូមិមួយ លើកោះ Shazai Island ជិតខេត្ត Guangzhou ប្រទេសចិន។

មូសឈ្មោលមន្ទីរពិសោធន៍ទាំងនោះ មានផ្ទុកបាក់តេរីប្រភេទ Wolbachia ដែល ប្រឆាំងទៅនឹងវីរុសហ្ស៊ីកា ព្រមទាំងវីរុស ពាក់ព័ន្ធដទៃទៀត ដូចជាវីរុស នៃជំងឺគ្រុន ឈាមជាដើម ដោយនៅពេលដែលមូស ឈ្មោលទាំងនោះបានជួបនិងរួមរស់ជា មួយមូសញីវានឹងចម្លងបាក់តេរី Wolbachia ទៅឲ្យដែលអាចចូលទៅរារាំងការ បង្កស៊ុតកំណើតរបស់ពួកវា ៕

សហរដ្ឋអាមេរិកសាកល្បងដោយជោគជ័យនូវវ៉ាក់សាំងប្រឆាំងវីរុសហ្ស៊ីកានៅលើសត្វ

ប្រភព៖ nokorwatnews

  • សហរដ្ឋអាមេរិកសាកល្បងដោយជោគជ័យនូវវ៉ាក់សាំងប្រឆាំងវីរុសហ្ស៊ីកានៅលើសត្វ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: