កម្មករ​​​បោស​​សំរាម​ រើស​​​គ្រឿង​អលង្ការ​តម្លៃ​ជាង​​៣​ម៉ឺន​​ដុល្លារ​ ​សុខចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ

​​​​​​​​​​​​​​​​​​​​​​​​​បុរស​​អ្នក​​បោស​​សំរាម​​​ពីរ​​នាក់​​​​​​ ​ទទួល​បាន​ការ​កោត​សរសើរ​​​ពី​​​មហាជន​​​ ក្រោយ​​រើស​បាន​គ្រឿង​អលង្ការ​​​​​​តម្លៃ​ជាង​ ៣៣ ៤៣០​​​ដុល្លារ​​អាមេរិក​​ ​តែ​សុខ​ចិត្ត​​ប្រគល់​​ឲ្យ​ម្ចាស់​ដើម​​​វិញ​។

 

កម្មករ​​​បោស​​សំរាម​ រើស​​​គ្រឿង​អលង្ការ​តម្លៃ​ជាង​​៣​ម៉ឺន​​ដុល្លារ​ ​សុខចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ

 

លោក​ Howlader Sentu និង Nurul Islam Mannan Miah ​​​វ័យ​ជាង​​ ២០​ឆ្នាំ ធ្វើ​ការ​​ជា​​អ្នក​បោស​សម្អាត​​​នៅ​​​​​ក្រុម​ប្រឹក្សា​ក្រុង​ Tanjong Pagar Town Council ​ប្រទេស​សិង្ហបុរី។ ​​អ្នក​​ទាំង​ពីរ​​បាន​​ទទួល​​ដំណឹង​​​​ពី​ក្រុម​ប្រឹក្សា​​ក្រុង​ថា​​ ​មាន​​​​​​​អ្នក​ស្រុក​​​​​ម្នាក់​​​ បាន​​ជ្រុះ​បាត់​​​​គ្រឿង​អលង្ការ​​​​​តម្លៃ​​រាប់​ម៉ឺន​ដុល្លារ​​អស់​រយៈ​​ជាង​​៤​ ឬ​​៥​ថ្ងៃ​ហើយ។​

 

​​ក្រោយ​​ជូន​ដំណឹង​​ភ្លាម ​​​​​​​​បុរស​ជនជាតិ​បង់ក្លាដេស​​​ទាំង​ពីរ​​​ បាន​​​​​​​ទៅ​កាន់​​​​កន្លែង​​​​ធុង​សំរាម​​​​ ជិត​ផ្លូវ​ Stirling ​​Road ហើយ​ក្រឡេក​​​​ទៅ​មើល​​​​​​​​​​​ប្រអប់​​​​នានា​លើ​គំនរ​​​សំរាម​ ដែល​​ពួក​គេ​​បាន​​បោស​សម្អាត​​​​​​ទុក​ចោល​នៅ​​នេះ។​​

 

​ក្រោយ​​​​​​​ដើរ​ក្រឡឹង​​រក​​​មើល​​គំនរ​​សំរាម​​ជាង​​៣ម៉ោង​ ពួក​គេ​​​​រក​​ឃើញ​​​​​​​ប្រអប់​​​​​​គ្រឿង​អលង្ការ​​​​​កំពុង​បាំង​​​​លាយ​ឡំ​ជាមួយ​​​សំរាម​ជាច្រើន​ទៀត ដែល​​​ខ្ចប់​ក្រដាស​កាតុង​​​​ក្នុង​​​​​​​​​​គម្រប​ទូរទស្សន៍​ខូច​។​ ​ម៉ោង​​​ប្រហែល​​១០​​យប់​ ​​ពួក​គាត់​បាន​​យក​​​​​​​​​​​​​​​គ្រឿង​​​​អលង្ការ​​ទាំង​​នេះ​​ឲ្យ​​ម្ចាស់​​​​​​​ដើម​វិញ​​ ​​មាន​​​​​​​​​ដូច​ជា​គ្រាប់​ពេជ្រ​ ​​​​ច្រវាក់​មាស ​ខ្សែ​ដៃ​មាស ​បន្តោង​​​មាស​ ​និង​​ចិញ្ចៀន​​មាស​​។

 

កម្មករ​​​ចិត្ត​​​​ស្មោះ​​ខាង​លើ ​​បាន​ទទួល​ការ​កោត​សរសើរ​​ពី​​​ម្ចាស់​​របស់ ​​​ក្រុម​ប្រឹក្សា​ក្រុង​ ​​អ្នក​លក់​ដូរ​​នៅ​ផ្សារ​ទំនើប​​ តែ​​គេ​​មិន​បាន​បញ្ជាក់​ពួក​គាត់​បាន​​​​​​​​រង្វាន់​​​​​​លើក​ទឹក​ចិត្ត​​​​​បាន​ប៉ុន្មាន​នោះ​ទេ៕​

 

កម្មករ​​​បោស​​សំរាម​ រើស​​​គ្រឿង​អលង្ការ​តម្លៃ​ជាង​​៣​ម៉ឺន​​ដុល្លារ​ ​សុខចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ

 

ចុចអាន៖ សន្តិសុខ​ស្មោះ​ត្រង់​​ ​​រើស​បាន​លុយ​​ជាង​មួយ​ម៉ឺន​ដុល្លារ​​ យក​ឲ្យ​ម្ចាស់​ដើម​វិញ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Asiaone ​​​​​​​​​​​​​​​​​​​​​
​​​​​​​​​