សប្តាហ៍​ភោជនីយដ្ឋាន​អាមេរិក​​ផ្សព្វផ្សាយ​ពី​​វប្បធម៌​​ប្ហូម​អាហារ​របស់អាមេរិក

កាលពីថ្ងៃច័ន្ទ លោក វីលៀម ហេដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានដើរឆ្លងកាត់ទ្វាររបស់ហាង Domino’s Pizza នៅក្នុងសង្កាត់បឹងកេងកង១ ដែលជាតំបន់រីកចម្រើនយ៉ាងឆាប់រហ័សក្នុងរាជធានីភ្នំពេញហើយត្រូវបានស្វាគមន៍ដោយបុគ្គលិក ដែលឈរទះដៃអបអរសាទរជារាងពាក់កណ្តាលរង្វង់។ នៅក្នុងវីដេអូមួយបង្ហោះនៅលើគេហទំព័រយូធូបដោយគេហទំព័រព័ត៌មានក្នុងស្រុកថ្មីៗ បុគ្គលិកជនជាតិខ្មែរបាននាំគ្នាទះដៃព្រមៗគ្នាជាច្រើនដងអមដោយការស្រែកឡើងថា ” Have more pizza! Have more fun!” ខណៈឯកអគ្គរដ្ឋទូតរូបនេះបានញញឹមដាក់ក្រុមបុគ្គលិកទាំងនេះមួយភ្លែត។ ក្រោយមកឯកអគ្គរដ្ឋទូតរូបនេះបានដោះអាវធំរបស់ខ្លួនចេញ រួចពាក់អាវចុងភៅជំនួសវិញ បន្ទាប់មកបានដើរទៅពីក្រោយបញ្ជរជាកន្លែងដែលបុគ្គលិកនៅក្នុងហាងនេះបានប្រាប់លោកអំពីរបៀបធ្វើភីហ្សាដែលទិញសិទ្ធិពីសហរដ្ឋអាមេរិកហើយក្រោយមកទៀតបានប្រាប់លោកអំពីរបៀបដាក់ចំណិតសាច់ (pepperoni) លើភីហ្សា ។ លោក វីលៀម ហេដ បាននិយាយដោយធ្វើត្រាប់តាមតុងអីុតាលីថា “Voila, នេះជាភីហ្សារបស់ខ្ញុំ”។ ហើយបន្ទាប់មកបុគ្គលិកបាននាំគ្នាទះដៃហើយស្រែកឡើងម្តងទៀតខណៈឯកអគ្គរដ្ឋទូតរូបនេះដើរចេញពីកន្លែងចម្អិនមកវិញ។ យោងតាមស្ថានទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា ព្រឹត្តិការណ៍អន្តរវប្បធម៌នេះបាន ប្រារព្ធធ្វើឡើងថ្ងៃទី១នៃសប្តាហ៍ភោជនីយដ្ឋានអាមេរិក (American Restaurant Week) ជាព្រឹត្តិការណ៍មួយត្រូវបានបង្កើតឡើងដើម្បី”នាំយកមុខម្ហូបផ្សេងៗរបស់សហរដ្ឋអាមេរិកមកកាន់សង្គមកម្ពុជា” តាមរយៈការផ្សព្វផ្សាយនៅភោជនីយដ្ឋានចំនួន២០ក្នុងរាជធានីភ្នំពេញមុនថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែកក្កដា។ ព្រឹត្តិការណ៍នេះដែលគេផ្តោតសំខាន់ទៅលើភោជនីយដ្ឋាន Hawaiian គ្រប់គ្រងដោយជនជាតិជប៉ុនដែលមានជំនាញខាងធ្វើហតដក (Hotdog) និងហាង Tex-Mex taqueria  គ្រប់គ្រងដោយប្តីប្រពន្ធដែលជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកនោះ បង្ហាញអំពីការបូករួមបញ្ចូលគ្នាដែលសាធារណជនទទួលស្គាល់យ៉ាងឆាប់រហ័ស ខណៈវប្បធម៌វិជ្ជាធ្វើម្ហូបរបស់សហរដ្ឋអាេមរិកកំពុងឈានជើងសាជាថ្មីចូលមកក្នុងរាជធានី ដែលកំពុងមានការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា។ ហើយការចូលរួមទិញសិទ្ធិនេះបង្ហាញពីការរស់ឡើងវិញនៃវប្បធម៌អាមេរិកក្រោយសាកលភាវូបពាណិជ្ជកម្ម ក្នុងនោះមានដូចជាហាង Swensen’s ជាហាងការ៉េមត្រូវបានបង្កើត ឡើងក្នុងឆ្នាំ១៩៤៨ក្នុងទីក្រុងសាន ហ្វ្រានស៊ីស្កូ ដែលឥឡូវមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសកាណាដា និងដែលនៅសេសសល់តែ៣ហាងប៉ុណ្ណោះក្នុងសហរដ្ឋអាមេរិក ប៉ុន្តែ […]

The post សប្តាហ៍​ភោជនីយដ្ឋាន​អាមេរិក​​ផ្សព្វផ្សាយ​ពី​​វប្បធម៌​​ប្ហូម​អាហារ​របស់អាមេរិក appeared first on The Cambodia Daily.