អ្នក​​​កាសែត​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២៥​​​ឆ្នាំ

កាលពីថ្ងៃអង្គារ អ្នកកាសែតម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ឲ្យជាប់ទោសពីបទជួញដូរថ្នាំមេតំហ្វេតាមីនជាង៤០០ក្រាម និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ លីន ម៉េង អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៥ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាមួយអ្វីដែលនគរបាលបាននិយាយនៅពេលនោះថា ជាគ្រឿងញៀនជាងកន្លះគីឡូក្រាម។ លោក លី សុផាណា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យតុលាការ បានមានប្រសាសន៍កាលពីម្សិលមិញថា “លោក វេ៉ង ហួត ចៅក្រមជំនុំជម្រះបានផ្តន្ទាទោស លីន ម៉េង ឲ្យ ជាប់ពន្ធនាគារ២៥ឆ្នាំ និងបានពិន័យគាត់៥០លានរៀលពីបទមានថ្នាំញៀនជាង៤០០ក្រាម”។ លោកបានពន្យល់ថា លោក លីន ម៉េង ប្រហែលត្រូវបានកាត់ឲ្យជាប់ទោសពីបទមានគ្រឿងញៀនបរិមាណតិចជាងដែលគេបានរកឃើញ ពីព្រោះសារធាតុទាំងអស់មិនមែនសុទ្ធតែជាថ្នាំញៀនណាកូទិកនោះទេ។ លោក សុផាណា បានមានប្រសាសន៍ថា “គេបានបញ្ជូនថ្នាំញៀនទៅមន្ទីរពិសោធន៍ ដើម្បីពិសោធវា និងឲ្យដឹងអំពីភាពសុទ្ធរបស់វា។ ឧទាហរណ៍ វាសុទ្ធ៦០ឬ៧០ភាគរយ ប៉ុន្តែ [សារធាតុ] សរុបគឺច្រើនជាងនេះ ដូច្នេះគេចង់ដឹងភាពសុទ្ធ ហើយតុលាការនឹងដាក់ទោសទៅតាមភាពសុទ្ធនោះ”។ ចៅក្រម វ៉េង ហួត បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយបានបង្វែរសំណួរទាំងអស់ទៅអ្នកនាំពាក្យ។ លោក ម៉េង វិមានតារា អធិការរងខណ្ឌ បានមានប្រសាសន៍ថា លោកបានចូលរួមក្នុងការឃាត់ខ្លួនជនជួញដូររូបនេះកាលពីឆ្នាំមុន ហើយថា លោក ម៉េង ជាអ្នកកាសែតរបស់កាសែតតាព្រហ្មមុខបួន ដែលគេមិនសូវស្គាល់។ ដោយរៀបរាប់ប្រាប់អំពីប្រតិបត្តិការនេះ លោកបាននិយាយថា “បន្ទាប់ពីយើងបានទទួលព័ត៌មានពីនគរបាលសម្ងាត់របស់យើង យើងបានដាក់រាយកម្លាំងរបស់យើងដើម្បីតាមឃ្លាំមើលគាត់។ នៅពេលគាត់មកដល់យើងបានឃាត់ខ្លួនគាត់តែម្តង។ គេចង់ចាប់ខ្លួនគាត់ជាយូរមកហើយ ហើយនៅពេលយើងឃាត់ខ្លួនគាត់ យើងបានរកឃើញថ្នាំមេតំហ្វេតាមីនជិតមួយគីឡូក្រាម។ គាត់មិនមែនជាមនុស្សតូចតាចទេ”។ លោកអធិការរង ម៉េង វិមានតារា បានមានប្រសាសន៍ថា […]

The post អ្នក​​​កាសែត​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២៥​​​ឆ្នាំ appeared first on The Cambodia Daily.